ពេជ្រ​ពណ៌​កូលាប​មួយ​គ្រាប់ លក់​ក្នុង​តម្លៃ​៣៩,៣លានដុល្លា

ពេជ្រពណ៌កូលាបមួយគ្រាប់ ទំហំ៣៤,៦៤ការ៉ាត ត្រូវបានលក់ដាច់នៅទីក្រុងញ៉ូយក ក្នុងតម្លៃជិត៤០លានដុល្លាអាមេរិក ដែលជាតម្លៃដ៏ថ្លៃជាងគេ និងបានជាប់ឯកត្តកម្មថ្មី សម្រាប់គ្រឹះស្ថានដេញថ្លៃដាក់លក់ពេជ្រឈ្មោះ គ្រីស្ទី (Christie's)។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពេជ្រពណ៌កូលាបមួយគ្រាប់ ទំហំ៣៤,៦៤ការ៉ាត ត្រូវបានលក់ដាច់នៅទីក្រុងញ៉ូយក ក្នុងតម្លៃជិត៤០លានដុល្លាអាមេរិក ដែលជាតម្លៃដ៏ថ្លៃជាងគេ និងបានជាប់ឯកត្តកម្មថ្មី សម្រាប់គ្រឹះស្ថានដេញថ្លៃដាក់លក់ពេជ្រឈ្មោះ គ្រីស្ទី (Christie's)។


ពេជ្រពណ៌កូលាប ឈ្មោះ «ម្ចាស់ក្សត្រីពេជ្រ»។ (រូបជំនួស)

មានឈ្មោះថា «ម្ចាស់ក្សត្រីពេជ្រ» ដុំគ្រួសដ៏កម្រនេះ ជាដុំគ្រួសដែលមានតម្លៃ ស្អាត និងធំជាង ពេជ្រពណ៌កូលាបផ្សេង​ទៀតទាំងអស់ នៅក្នុងពិភពលោក។ វាមានប្រភពមកពី អណ្ដូងរ៉ែពេជ្រចាស់បូរាណមួយ នៅផ្នែកខាងត្បូងនៃប្រទេស​ឥណ្ឌា។ នេះជាកាប្រកាសរបស់នាយកផ្នែកគ្រឿងអលង្កា របស់គ្រឹស្ថានដេញថ្លៃ លោក ហ្វ្រង់ស៊័រ គៀរីយ៉េល (François Curie) នៅមុនការដាក់លក់។

អ្នកទិញម្នាក់ ដែលមិនបង្ហាញមុខ បានបញ្ជាដេញថ្លៃតាមទូរស័ព្ទ ដោយអោយថ្លៃដល់ទៅ៣៩ ៣២៣ ៧៥០ដុល្លា (និយាយ​អោយខ្លី ៣៩,៣លានដុល្លា) ត្រូវជាមួយលានដុល្លា ក្នុងមួយការ៉ាត។

ពេជ្រនេះ ដំបូងឡើយ ជាទ្រព្យរបស់រាជ្យវង្សមួយ ក្នុងតំបន់អ៊ីដឺរ៉ាបាដ (Hyderabad) បន្ទាប់មកនៅឆ្នាំ១៩៦០ វាបានមកនៅ​ក្រោមដៃរបស់គ្រឹស្ថានលក់ពេជ្រមួយ នៅទីក្រុងឡុងដ៍ ឈ្មោះ វ៉ាន ក្លេហ្វ អេន អែភែល (Van Cleef & Arpels)។ គ្រឹស្ថាន​គ្រឹស្ទី បានទិញបន្តមកទៀត ក្នុងតម្លៃ៤៦ពាន់លីវ ដែលក្នុងសម័យនេះ មានតម្លៃស្មើនឹង១,៣លានដុល្លាតែប៉ុណ្ណោះ។  តែ​គ្រាប់ថ្មពិសេសនេះ ត្រូវបានលក់ចេញនៅថ្ងៃអង្គារមុននេះ ជាមួយនឹងប្រាក់ចំណេញ ច្រើនជាងទុនចំណាយ ជិត៣០ដង។

មិនត្រឹមតែប៉ុណ្ណោះ អ្នកទិញបិតមុខរូបនេះ បានទិញដុំគ្រួសជាច្រើនផ្សេងទៀត ដែលមានតម្លៃជារួម រហូតដល់​ទៅ៨០​លាន​ដុល្លា ក្នុងពេលលក់ដេញថ្លៃនេះ នៅទីក្រុងញ៉ូយក។

សម្រាប់គ្រឹស្ថានគ្រឹស្ទី គ្រាប់ពេជ្រដែលលក់បានថ្លៃជាងគេ មុនពេជ្រពណ៌កូលាបនេះ គឺជាពេជ្រពណ៌ខៀវក្រម៉ៅ (ពេជ្រ ធ្លាប់ជាទ្រព្យរបស់គ្រួសារ Wittelsbach នៅអាឡឺម៉ង់) ដែលបានលក់ដាច់ ក្នុងតម្លៃ២៤,៣លានដុល្លា កាលពីឆ្នាំ២០០៨៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...