កំពូល​កីឡាករ​ព្រីមែលីក ៥រូប បង្កើត​ឱកាស​រក​គ្រាប់​បាន​ច្រើន​ជាង​គេ

គ្រប់គ្រាប់បាល់បញ្ចូលទីទាំងអស់ តែងតែត្រូវការភាពបត់បែនយ៉ាងរហ័ស ហើយគ្រប់ក្រុមបាល់ទាត់ទាំងអស់ ក៏តែងតែត្រូវការកីឡាករសំខាន់ខ្លះៗ ដើម្បីជួយបង្កើតឱកាស រកគ្រាប់បាល់បញ្ចូលទីគូរប្រកួត។ ព្រីមែលីក (Premier League) ជាលីកបាល់ទាត់កំពូលមួយ ក្នុងពិភពលោក ដែលសំបូរទៅដោយកីឡាករល្អៗជាច្រើននៅទីនោះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រប់គ្រាប់បាល់បញ្ចូលទីទាំងអស់ តែងតែត្រូវការភាពបត់បែនយ៉ាងរហ័ស ហើយគ្រប់ក្រុមបាល់ទាត់ទាំងអស់ ក៏តែងតែ​ត្រូវការកីឡាករសំខាន់ខ្លះៗ ដើម្បីជួយបង្កើតឱកាស រកគ្រាប់បាល់បញ្ចូលទីគូរប្រកួត។ ព្រីមែលីក (Premier League) ជាលីកបាល់ទាត់កំពូលមួយ ក្នុងពិភពលោក ដែលសំបូរទៅដោយកីឡាករល្អៗជាច្រើននៅទីនោះ។


ខាងឆ្វេងជាកីឡាករ ដេវ៊ីដ ស៊ីលវ៉ា និងខាងស្ដាំជាកីឡាករ ឡៃតុន បែនស៏។

មនោរម្យព័ងអាំងហ្វូ សូមលើកយកកំពូលកីឡាករព្រីមែលីកទាំង ៥រូប ដែលជួយបង្កើតឱកាស​រកគ្រាប់បាល់បញ្ចូលទី​ឲ្យ​ក្រុម បានច្រើនជាងគេ ក្នុងរដូវកាលនេះ។

១. ឡៃតុន បែនស៏ (អេវើតុន)៖ Leighton Baines (Everton) ៩៧លើក

អ្នកគ្រប់គ្នាប្រហែលជាគិតថា កីឡាករកំពូលដែលបង្កើតឱកាសរកគ្រាប់បាល់ ជាខ្សែបម្រើស្លាប ខ្សែបម្រើប្រយុទ្ធ ឬក៏ខ្សែ​ប្រយុទ្ធតែម្តង។ ប៉ុន្តែតាមពិតកីឡាករ ដែលលេងបានយ៉ាងល្អនេះ ជាកីឡាករ ដែលលេងក្នុងដំណែងជាខ្សែការពារ​ឆ្វេង​ទៅវិញទេ។ ឡៃតុន បែនស៏ បានបង្កើតឱកាសយ៉ាងច្រើនក្នុងលីក ដែលមានរហូតដល់ ៩៧លើក ហើយគ្រាប់បាល់​ដែល​ល្អៗ ទាំងនោះ ជាក់ស្តែងមកពីជើងឆ្វេងរបស់គាត់។

គាត់បានជួយបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ទាត់បញ្ចូលទីបានសម្រេច ចំនួន៥គ្រាប់ ហើយកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ពូកែជើងខាងឆ្វេង និងអាចទាត់បាល់បំប្លោង ឲ្យដៃគូររបស់ខ្លួនចំៗគោលដៅបានយ៉ាងល្អ។

២. ដេវ៊ីដ ស៊ីលវ៉ា (ម៉ែនឆេស្ទើ ស៊ីធី)៖ David Silva (Manchester City) ៨៩លើក

ដេវ៊ីដ ស៊ីលវ៉ា ធ្វើមិនបានល្អប៉ុន្មានទេ កាលពីរដូវកាលមុន ប៉ុន្តែក្រុមរបស់គាត់អាចទទួលបានពានរង្វាន់។ តែរដូវកាលនេះ ខ្សែបម្រើអេស្ប៉ាញ ធ្វើបានយ៉ាងល្អ ក្នុងការបញ្ជូនបាល់ និងការបង្កើតឱកាសរកគ្រាប់បាល់បញ្ចូលទី។

គាត់បានបង្កើតឱកាស បាន៨៩លើក ក្នុងលីកសំរាប់ខ្សែប្រយុទ្ធ តែជាក់ស្តែងដោយសារតែខ្សែប្រយុទ្ធធ្វើពុំសូវបានល្អ ទើប​ក្រុមរបស់គាត់ស្ថិតនៅត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងពេលបច្ចុប្បន្ន។

៣. ល្វីស ស្វារ៉ែស (លីវើភូល)៖ Luis Suarez (Liverpool) ៨៥លើក

ស្វារ៉ែស ជាបេក្ខភាពមួយរូប ដែលអាចទទួលបានពានរង្វាន់កីឡាករល្អប្រចាំឆ្នាំ ក្នុងរដូវកាលនេះ។ កីឡាករអន្តរជាតិ​អ៊ុយរ៉ាហ្គាយរូបនេះ បច្ចុប្បន្នកំពុងតែមានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេនៅក្នុងក្របខ័ណ្ឌព្រីមែលីក។

ខ្សែប្រយុទ្ធ ដ៏មុតស្រួចរបស់ក្រុមហង្សក្រហម បានបង្កើតឱកាស បាន៨៥លើក ដោយសារតែកីឡាកររូបនេះ មានបច្ចេក-​ទេសល្អ ក្នុងការបណ្តើរបាល់ និងមានភាពឈ្លាសវៃក្នុងការគ្រប់គ្រង់បាល់ នៅជាប់នឹងជើងបានយ៉ាងល្អ។

៤. ស្តេវ៉ិន ចឺរ៉ាដ (លីវើភូល)៖ Steven Gerrard (Liverpool) ៨២លើក

វីរបុរសក្រុម លីវើភូលរូបនេះ មិនខ្វល់ពីការរកគ្រាប់បាល់របស់ខ្លួននោះទេ ជាក់ស្តែងកីឡាករ​ប្រធានក្រុមជម្រើសជាតិ​អង់គ្លេសរូបនេះ តែងតែជួយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរបស់ខ្លួនបានយ៉ាងច្រើន ស្ទើរគ្រប់រដូវកាល ហើយជាប់រហ័សនាម​ថា «កំពូលអ្នកបញ្ជូលបាល់ (Top Assister)»។

ទោះបីជាគាត់លេងឲ្យក្រុមលីវើភូល ឬក៏ក្រុមជម្រើសជាតិអង់គ្លេសក៏ដោយ កីឡាកររូបនេះ តែងតែបូជាកម្លាំងកាយចិត្ត​ទាំងអស់ ដើម្បីជួយក្រុមឲ្យទទួលបានជ័យជំនះ។ ហើយក្នុងរដូវកាលនេះ គាត់បានបង្កើតឱកាសគ្រាប់បាល់បញ្ជូលទីបាន ៨២លើក ឲ្យក្រុមហង្សក្រហម។

៥. សានទី កាស្ស៊ូឡា (អាសិណល)៖ Santi Cazorla ( Arsenal ) ៧៦លើក

កីឡាករសំណព្វចិត្តរបស់អ្នកគាំទ្រក្រុមកាំភ្លើងធំ អាសិណលរូបនេះ លេងបានយ៉ាងល្អក្នុងរដូវកាលដំបូង នៅក្របខ័ណ្ឌ​ព្រីមែលីក បន្ទាប់ពីផ្ទេរមកពីក្រុម ម៉ាឡាកា (Malaga) ប្រទេសអេស្ប៉ាញកាលពីរដូវក្តៅឆ្នាំមុន។

ជើងទាំង២ របស់កីឡាករខ្សែបម្រើអេស្ប៉ាញរូបនេះ អាចលេងបានយ៉ាងល្អ និងមានប្រសិទ្ធភាពដូចគ្នា។ គាត់ជាតួអង្គ​សំខាន់ ក្នុងក្រុមអាសិណល នាពេលបច្ចុប្បន្ន ហើយជួយបង្កើតឱកាសរកគ្រាប់បាល់បញ្ចូលទី ឲ្យក្រុមកាំភ្លើងធំបានចំនួន ៧៦លើក៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...