អេស៊ី មីឡាន ជិត​ចុះ​កិច្ច​សន្យា​នាំ​យក អ្នក​ចាំ​ទី ចូលីយ៉ូ ស្សេសា

កីឡាករជម្រើសជាតិប្រេស៊ីល ខិតជិតដល់ការយល់ព្រមចុះកិច្ចសន្យា រយះពេល២ឆ្នាំ ជាមួយនឹងក្លឹបយក្សអ៊ីតាលី។ កីឡាកររូបនេះ កំពុងតែជួបវិបត្តិជាមួយនឹងក្រុមរបស់លោក ហារី រ៉េដណិប (Harry Redknapp) ក្នុងការប្រកួតក្របខ័ណ្ឌ ព្រីមែលីក នារដូវកាលនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករជម្រើសជាតិប្រេស៊ីល ខិតជិតដល់ការយល់ព្រមចុះកិច្ចសន្យា រយះពេល២ឆ្នាំ ជាមួយនឹងក្លឹបយក្សអ៊ីតាលី។ កីឡាកររូបនេះ កំពុងតែជួបវិបត្តិជាមួយនឹងក្រុមរបស់លោក ហារី រ៉េដណិប (Harry Redknapp) ក្នុងការប្រកួតក្របខ័ណ្ឌ ព្រីមែលីក នារដូវកាលនេះ។


កីឡាករចាំទី ចូលីយ៉ូ ស្សេសា (ពាក់អាវខ្មៅ)។

យោងតាមហ្គោលដតខម (Goal.com) បានបង្ហាញឲ្យដឹងថា ក្រុមអេស៊ី មីឡាន (AC Milan) កំពុងតែខិតជិត ដល់ការព្រម​ព្រៀង នាំយកអ្នកចាំទី របស់ក្រុម ឃ្យូភីអរ (QPR) ចូលីយ៉ូ ស្សេសា (Julio Cesar) ទៅចូលរួមក្រុម។

កីឡាករអ្នកចាំទីវ័យ ៣៣ឆ្នាំរូបនេះ បានមកចូលរួមជាមួយក្លឹបនៅភាគខាងលិចនៃទីក្រុងឡុងដ៏ កាលពីរដូវក្តៅឆ្នាំមុន ដែលផ្ទេរមកពីក្រុមអ៊ីនធឺ (Inter) ហើយកីឡាកររូបនេះ មានទម្រង់លេងល្អ ប៉ុន្តែទោះជាយ៉ាងណា ក៏ប្រហែលជាមិនអាច ជួយឲ្យក្រុម ឃ្យូភីអរ រួចផុតពីការកាត់ចោលនោះដែរ ខណៈដែលការប្រកួតសល់ត្រឹមតែ ៧លើកទៀត។

ស្សេសា បច្ចុប្បន្នបានក្លាយជាអ្នកចាំទីដៃទី១ ក្នុងការជ្រើសរើសរបស់លោក ល្វីស ហ្វេលីពី ស្កូលឡា (Luiz Felipe Scolari) ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីល ហើយពេលនេះ គាត់ចង់ត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ដើម្បីរក្សា​ដំណែង ដែលអាចលេងក្នុងការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ នៅក្នុងទឹកដីរបស់ខ្លួនឯង។

ហ្គោលដតខម បានឲ្យដឹងថា ស្សេសា ជិតឈានចូលដល់ការព្រមព្រៀងក្នុងកិច្ចសន្យារយះពេល ២ឆ្នាំ ដែលទទួលបាន​កម្រៃប្រមាណ ១,៨លានដុល្លា ក្នុងរយះពេល១ឆ្នាំ។ ហើយកីឡាកររូបនេះ នឹងអាចជាប់ជាជម្រើសទី១ ក្នុងក្រុមអេស៊ី និង​ត្រូវប្រកួតប្រជែងជាមួយកីឡាករ គ្រីស្ទែន អាប៊ែទី (Christian Abbiati) ដែលជាអ្នកចាំទីក្រុមអេស៊ី មីឡាន បច្ចុប្បន្ន។

លោក អេនដ្រីអាណូ កាលែនី (Adriano Galliani) ម្ចាស់ក្លឹបអេស៊ី មីឡាន បានចាប់អារម្មណ៏លើអ្នកចាំទីរូបនេះ តាំងពីរដូវ​ក្តៅឆ្នាំមុនមកម្លេះ ប៉ុន្តែពុំទទួលបានសម្រេច ហើយថ្មីៗនេះ គាត់ទើបតែ នាំយកកីឡាករ ម៉ារីអូ បាឡូតេលី (Mario Balotelli) មកពីក្រុមព្រីមែលីក ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ផងដែរ។

លោក កាលែនី បានប្រាប់ដល់អ្នកយកការណ៏ថា «ចូលីយ៉ូ ស្សេសា ជាអ្នកចាំទីកំពូលម្នាក់ ប៉ុន្តែយើងមិនទាន់មាន​ការ​ចរចារណាមួយនៅឡើយទេ។ យើងសង្ឃឹមថានឹងមានការចរចារជាផ្លូវការជាមួយនឹងកីឡាកររូបនេះ និងក្លឹបឃ្វីនផាក រ៉ែងចឺ (Queens Park Rangers) ក្នុងពេលឆាប់ៗ។»

ចូលីយ៉ូ ស្សេសា បានចំណាយពេលដ៏ជោគជ័យ រយះពេល៧ឆ្នាំ ជាមួយនឹងក្រុមអ៊ីនធឺ ដែលបានឈ្នះពានរង្វាន់​សរុប​ចំនួន ១៤លើក ហើយបានក្លាយជាកីឡាករសំខាន់ក្នុងក្រុម នារដូវកាល ២០០៩-២០១០ ក្រោមការដឹកនាំរបស់​លោកគ្រូ​បង្វឹកដ៏ល្បីល្បាញ ចូសេ ម៉ូរីញ៉ូ (Jose Mourinho)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...