សឹង្ហបុរី និង​វៀតណាម ធ្វើ​ជា​ម្ចាស់​ផ្ទះ ស្សូស៊ូគីខាប់ ២០១៤

សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេហ៏ (ASEAN Football Federation) ឬហៅកាត់ថា អេអេហ្វអេហ្វ (AFF) បានប្រកាសជាផ្លូវការកាលពីថ្ងៃពុធ ម្សិលមិញថា ប្រទេសសឹង្ហបុរី និងប្រទេសវៀតណាម នឹងរួមសហការគ្នាធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតពានរង្វាន់ អេអេហ្វអេហ្វ ស្សូស៊ូគីខាប់ (AFF Suzuki Cup) ឆ្នាំ២០១៤ ខាងមុខ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេហ៏ (ASEAN Football Federation) ឬហៅកាត់ថា អេអេហ្វអេហ្វ (AFF) បានប្រកាសជាផ្លូវ​ការកាលពីថ្ងៃពុធ ម្សិលមិញថា ប្រទេសសឹង្ហបុរី និងប្រទេសវៀតណាម នឹងរួមសហការគ្នាធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួត​ពានរង្វាន់ អេអេហ្វអេហ្វ ស្សូស៊ូគីខាប់ (AFF Suzuki Cup) ឆ្នាំ២០១៤ ខាងមុខ។


ការជួបប្រកួត អេអេហ្វអេហ្វ ស្សូស៊ូគីខាប់ នៅប្រទេសថៃក្នុងឆ្នាំ២០១២។

ការប្រកួតនៅឆ្នាំក្រោយ នឹងតម្រូវឲ្យក្រុមដែលនៅក្នុងតំបន់អាស៊ីអាគ្នេហ៏ទាំងអស់ មកធ្វើជាក្រុមភ្ញៀវ ដែលត្រូវប្រកួត​ក្នុង​វគ្គចែកពូល។

ប្រទេសសឹង្ហបុរី ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ ការប្រកួតក្នុងកម្មវិធីនេះ នៅឆ្នាំ១៩៩៦ និងឆ្នាំ២០០៧ នឹងត្រូវធ្វើជាម្ចាស់ផ្ទះ​ម្តង​ទៀត នៅឆ្នាំក្រោយ ដែលនឹងត្រូវប្រកួតនៅកីឡាដ្ឋានថ្មី សិងហ្គាពួរ ស្ពតហុប (Singapore Sports Hub) ដែលកំពុងតែធ្វើ​ការសាងសង់ជិតនឹងបញ្ចប់រួចរាល់ហើយនោះ។ កីឡាដ្ឋានថ្មីនេះ ស្ថិតនៅក្នុងទីក្រុង កាឡាំង (Kallang) ហើយអាចផ្ទុក​ទស្សនិកជនបាន ៦ម៉ឺននាក់។

ចំណែកនៅឯប្រទេសវៀតណាមវិញ ការប្រកួតនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋានជាតិ ម៉ាយឌិញ (MyDinh Stadium) ក្នុង​ទីក្រុងហាណូយ ដែលជាកីឡាដ្ឋានធំជាងគេនៅប្រទេសវៀតណាម ហើយអាចផ្ទុកទស្សនិកជនបាន ៤០១៩២នាក់។

វៀតណាម ធ្លាប់ទទួលបានដំណែង ជើងឯករងម្តង នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ ក្នុងកម្មវិធីនេះ កាលពីឆ្នាំ១៩៩៨ ដោយចាញ់ក្រុម សឹង្ហបុរី ១-០ ហើយប្រទេសនេះ ក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះរួមគ្នា ជាមួយនឹងប្រទេសដទៃទៀតដែរ កាលពីឆ្នាំ​២០០៤ និងឆ្នាំ២០១០។

ក្រុមជម្រើសជាតិសឹង្ហបុរី ធ្លាប់ឈ្នះពានរង្វាន់ក្នុងតំបន់នេះ ចំនួន៤លើក ហើយលើកចុងក្រោយ នៅឆ្នាំ២០១២ ខណៈ​ដែលក្រុមមួយនេះ យកឈ្នះក្រុមជម្រើសជាតិថៃ ទាំង២ជើង ដោយលទ្ធផល ៣-២។

គួរបញ្ជាក់ថា ការប្រកួតអេអេហ្វអេហ្វ ស្សូស៊ូគីខាប់ ឆ្នាំ២០១៤ នឹងបន្ថែមបេក្ខភាព មួយក្រុមទៀតមកចូលរួមដែរ គឺក្រុម​ជម្រើសជាតិអូស្ត្រាលី។ ដូច្នេះក្រុមដែលចូលរួមទាំងអស់មាន ១២ក្រុម។ ក្រុមទាំងនោះមានដូចជា ម្ចាស់ផ្ទះ សឹង្ហបុរី និង​វៀតណាម។ ថៃ ម៉ាឡេ ឡាវ ភូមា ហ្វីលីភីន ឥណ្ឌូនេស៊ី ព្រុយណេ ទីមួរឡេស និងក្រុមជម្រើសជាតិកម្ពុជា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...