រៀលម៉ាឌ្រីដ សង្ឃឹម​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆែមពានលីក

ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) មានជំនឿចិត្តយ៉ាងមុតមាំថា នឹងបានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រត្រ ឆែមពានលីក (Champions League) លើកទី២៤ របស់ខ្លួន បន្ទាប់ពីបានយកឈ្នះក្រុម កាឡាតាសារ៉ាយ (Galatasaray) ដោយលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ វគ្គ១ភាគ៤ ផ្តាច់ព្រត្រ កាលពីយប់មិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) មានជំនឿចិត្តយ៉ាងមុតមាំថា នឹងបានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆែមពានលីក (Champions League) លើកទី២៤ របស់ខ្លួន បន្ទាប់ពីបានយកឈ្នះក្រុម កាឡាតាសារ៉ាយ (Galatasaray) ដោយលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ វគ្គ១ភាគ៤ ផ្តាច់ព្រ័ត្រ កាលពីយប់មិញ។


ក្បាច់ពិសេសរបស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ។

កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅតែបន្តការរកគ្រាប់បាល់របស់ខ្លួន។ ការប្រកួតទើបតែបាន ៩នាទី​ប៉ុណ្ណោះ កីឡាកររូបនេះ អាចរកគ្រាប់បាល់បានសម្រេច ឲ្យក្រុមរៀលម៉ាឌ្រីដ នាំមុខមុន ក្នុងការប្រកួតនាកីឡាដ្ឋាន សានទីអឺកូ បាណឺប៊ូ (Santiago Bernabeu)។ វាជាគ្រាប់បាល់ទី៩ របស់កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ ក្នុងការ​ប្រកួត ៩លើក។

អតីតកីឡាករឆ្នើមរបស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) បានទទួលបាល់ពីកីឡាករអាឡឺម៉ង់ ម៉េស្ស៊ូត អូស្ស៊ីល (Mesut Ozil) ដែលជាការបញ្ជូនទម្លុះខ្សែការពារ បានយ៉ាងល្អ ហើយទៅដល់ជើង រ៉ូណាល់ដូ ធ្វើឲ្យខ្សែ​បម្រើ​ប្រយុទ្ធរូបនេះ ទាត់បាល់រំលងដៃអ្នកចាំទីបានសម្រេច។

ខ្សែប្រយុទ្ធ ការីម បិនស្ស៊ីម៉ា (Karim Benzema) បានរកគ្រាប់បាល់ទី២ ឲ្យក្រុមនៃប្រទេសអេស្ប៉ាញ បានមួយគ្រាប់ទៀត នៅនាទី ទី២៩។ កីឡាករ មីឆែល អេស្ស៊ែន (Michael Essien) បានទាត់បាល់ខ្ពស់ រំលងខ្សែការពាររបស់ក្រុម កាឡាតាសារ៉ាយ ដល់ជើង បិនស្ស៊ីម៉ា ហើយកីឡាករ ជម្រើសជាតិបារាំងរូបនេះ ទាត់បាល់ចូលទីបានយ៉ាងងាយស្រួល។

ខ្សែប្រយុទ្ធបម្រុង កុនស្សាឡូ ហៃគូអីន (Gonzalo Higuain) បានបន្ថែមគ្រាប់ទី៣ នៅនាទី ទី៧៣ ជួយឲ្យក្រុមអធិរាជស កាន់តែមានភាពកក់ក្តៅបន្ថែមទៀត ដែលជាគ្រាប់បាល់ប្រើក្បាល ឲ្យបាល់ចូលទីបានយ៉ាងល្អ បន្ទាប់ពីការបញ្ជូន​ពី​កីឡាករខ្សែបម្រើ ស្សាប៊ី អាឡុនសូ (Xabi Alonso) ធ្វើឲ្យបញ្ចប់លទ្ធផល ៣-០។

ចំណែកឯ ការប្រកួតមួយគូទៀត ក្រុមម៉ាឡាកា (Malaga) របស់អេស្ប៉ាញ មិនអាចរកគ្រាប់បាល់បានទេ ក្នុងការប្រកួត​ក្នុងទឹកដីខ្លួនឯង នាកីឡាដ្ឋាន រ៉ូសាឡេដា (Rosaleda Stadium) ខណៈដែលក្រុមភ្ញៀវ ម្ចាស់ជើងឯកអាឡឺម៉ង់ បូរ៉ាសៀ ដតម័ន (Borussia Dortmund) ក៏ធ្វើបានយ៉ាងល្អដែរនោះ។ ក្រុមទាំង២ បញ្ចប់ទៅ ដោយគ្មានគ្រាប់បាល់បញ្ចូលទីគ្នា ០-០។

លទ្ធផល ០-០ នេះ ធ្វើឲ្យក្រុម ម៉ាឡាកា មានសង្ឃឹមតិចណាស់ ក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្ត ខណៈដែលជើងទី២ នឹងត្រូវប្រកួតនៅទឹកដីនៃប្រទេសអាឡឺម៉ង់វិញម្តង នាសប្តាហ៏ក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...