Posts in ‘សង្គម’ Category

​វៀតណាម​សម្ពោធ​សាលា​រៀន​បណ្ដែត​ទឹក​ថ្មី នៅ​កំពង់​ឆ្នាំង

​វៀតណាម​សម្ពោធ​សាលា​រៀន​បណ្ដែត​ទឹក​ថ្មី នៅ​កំពង់​ឆ្នាំង

សាលារៀនបណ្ដែតទឹកមួយខ្នង ដែលមានបីបន្ទប់ (បន្ទប់ការិយាល័យមួយ សម្រាប់សាស្ត្រាចារ្យ និងបន្ទប់​ថ្នាក់​រៀនចំនួន២ទៀត) សម្រាប់ទទួល​កុមារ​ជិត​១០០នាក់ ឲ្យចូលមកសិក្សា ទើបនឹងពន្លេចខ្លួនឡើង និង​ត្រូវ​បាន​​សម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែធ្នូកន្លងមក ដោយស្ថានទូតវៀតណាម [...]

ទំព័រ​ហ្វេសប៊ុក​ក្រសួង​មួយ​ប្រកាស​«ក្ស័យធន់» ខណៈ ហ៊ុន សែន អួតពី​«eGovernment»

ទំព័រ​ហ្វេសប៊ុក​ក្រសួង​មួយ​ប្រកាស​«ក្ស័យធន់» ខណៈ ហ៊ុន សែន អួតពី​«eGovernment»

នៅពេលដែល «ការពិត» មានកម្លាំងខ្លាំងជាងអ្វីទាំងអស់...

នៅចំពោះការកែទម្រង់ថ្មី របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានកំណត់ ឲ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់ ចាំបាច់ត្រូវមានយ៉ាងហោច ក៏ទំព័រហ្វេសប៊ុក​ផ្លូវការ​មួយ​​រៀង​ខ្លួន​នោះ នៅថ្ងៃសុក្រនេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងធម្មការ និងសាសនា [...]

របប កាដាហ្វី បាន​ចម្លង​ជំងឺ​អេដស៍ ទៅ​ឲ្យ​កុមារ​នៅ​ប៊េនកាហ្សី?

របប កាដាហ្វី បាន​ចម្លង​ជំងឺ​អេដស៍ ទៅ​ឲ្យ​កុមារ​នៅ​ប៊េនកាហ្សី?

លោក ជូករី ហ្គាណឹម (Choukri Ghanem) អតីតនាយករដ្ឋមន្ត្រី នៃប្រទេសលីប៊ី រវាងពីឆ្នាំ២០០៣ មក​ដល់​ឆ្នាំ២០០៦ (និងក្រោយមកទៀត ជារដ្ឋមន្ត្រី​រ៉ែប្រេង) បាន​ទម្លាយឲ្យគេឯងបានដឹង នូវអាថ៌កំបាំងដ៏​ព្រឺព្រួច​មួយ នៅក្នុងសៀវភៅកំណត់ហេតុរបស់លោក ដែលត្រូវបានគេរកឃើញ នៅក្រោយ​មរណភាព​​របស់​លោក ក្នុងឆ្នាំ២០១២ [...]

ស្ថានភាព​សុខភាព​របស់​ស្ដេច​ថៃ ស្ថិត​ក្នុង​ភាព​«បន្ទាន់»

ស្ថានភាព​សុខភាព​របស់​ស្ដេច​ថៃ ស្ថិត​ក្នុង​ភាព​«បន្ទាន់»

ព្រះបាទ ភូមិបុល អាឌុយ៉ាដេត (Bhumibol Adulyadej) ព្រះមហាក្សត្រថៃ ដែលមានព្រះជន្មាយុ ៨៨ព្រះ​វស្សា និងដែលកំពុងសម្រាក ព្យាបាលព្រះឈួន​នៅក្នុងមន្ទីរពេទ្យ តាំងពីពីរឆ្នាំមកនោះ ត្រូវបានដាក់​ឲ្យ​​សង្គ្រោះ​ជា​បន្ទាន់ ដោយមានជំនួយពីខ្យល់អុកស៊ីសែន សម្រាប់ដកដង្ហើម នៅក្នុងសប្ដាហ៍នេះ។ [...]

ធី សុវណ្ណថា ប្រកាស​ផ្ដល់​អាហារូប​ករណ៍ ១០០០កន្លែង

ធី សុវណ្ណថា ប្រកាស​ផ្ដល់​អាហារូប​ករណ៍ ១០០០កន្លែង

សិស្ស«ក្រីក្រ»​ចំនួន១០០០នាក់ ទោះប្រឡងជាប់ ឬធ្លាក់បាក់ឌុបក្ដី នឹងមានសំណាង អាចបន្តការសិក្សា នៅ​សាកល​វិទ្យាល័យ«ធំៗ» នៅកម្ពុជាទៀតបាន។ ធ្វើដូចម្ដេច ទើប​ទទួល​បានភ័ព​សំណាង​នេះ? សូមទូរស័ព្ទ ទៅ​កញ្ញា ធី សុវណ្ណថា ជាបន្ទាន់។

ដំណឹងខាងលើនេះ ជាអ្វីដែលគេអាចអានបាន នៅលើទំព័រ​ហ្វេសប៊ុក [...]