Posts in ‘នយោបាយ’ Category

ទីប្រឹក្សា-ជំនួយការ «ផ្អើល​និង​បារម្ភ» ព្រោះ​ខំ​ចំណាយ​តែ​គ្មាន​លទ្ធផល

ទីប្រឹក្សា-ជំនួយការ «ផ្អើល​និង​បារម្ភ» ព្រោះ​ខំ​ចំណាយ​តែ​គ្មាន​លទ្ធផល

ទាំងទីប្រឹក្សា ទាំងជំនួយការ មិនថារបស់ក្រសួងស្ថាប័នរដ្ឋ ឬរបស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងអស់របស់​កម្ពុជា កំពុងតែមានការភ័យខ្លាច និងព្រួយបារម្មណ៏ចំពោះបញ្ហាប្រឈម នូវការបាត់បង់មុខតំណែង និងតួនាទីរបស់ខ្លួន​ដែលទទួលបានដោយ«លំបាក» និងចំណាយអស់«ញើស»ជាច្រើននោះ។


ព្រះមហាក្សត្រ អមសងខាងដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល និងរដ្ឋភាកម្ពុជា កាលពីខែកក្កដាឆ្នាំ២០១៣។ (រូបថត STINGER)

រាជធានីភ្នំពេញ - បន្ទាប់ពីមានការប្រកាសជាផ្លូវការ ដោយព្រះរាជក្រិត្យរបស់ ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី ដែលបានត្រាស់បង្គាប់បញ្ចប់មុខតំណែងទីប្រឹក្សា និងជំនួយការនៃថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ទីប្រឹក្សា-ជំនួយការអម​ក្រសួង-ស្ថាប័នទាំងអស់ [...]

បក្ស​សង្គ្រោះ​ជាតិ​ប្រមូល​​ស្នាម​​មេ​​ដៃ ខូច​​សណ្តាប់​​ធ្នាប់​​ ចុះ​បក្ស​ប្រជាជន​ធ្វើ​រាល់​ដង​?

បក្ស​សង្គ្រោះ​ជាតិ​ប្រមូល​​ស្នាម​​មេ​​ដៃ ខូច​​សណ្តាប់​​ធ្នាប់​​ ចុះ​បក្ស​ប្រជាជន​ធ្វើ​រាល់​ដង​?

សាលារាជធានីភ្នំពេញ បានស្នើឲ្យគណបក្សសង្គ្រោះជាតិ បញ្ឈប់សកម្មភាពប្រមូលស្នាមមេដៃ ពីប្រជាពលរដ្ឋនៅតាមផ្ទះ​ពលរដ្ឋ និងតាមទីសាធារណៈ ដូចជានៅតាមផ្សារជាដើមនៅទូទាំងរាជធានី ព្រោះវាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងការរស់នៅរបស់ពលរដ្ឋ។ ជាមួយនឹងការអំពាវនាវនេះ មន្រ្តីរដ្ឋាភិបាលបានស្វាគមន៍ចំពោះសំណើនេះផងដែរ។ តែ​មន្រ្តី​បក្សប្រឆាំង អ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា គ្មានហេតុផលណាមួយ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់​សាធារណៈឡើយ។


រូបថតជំនួស- បង្ហាញពីមេដៃដែលផ្ដិតរួច។ (រូបថត MONOROOM.info)

រាជធានីភ្នំពេញ - «គ្រាន់តែប្រមូលស្នាមមេដៃពីពលរដ្ឋដែលគាំទ្រ ក៏ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈដែរ ពិតជា​ហួស​ចិត្តណាស់» ជាសម្តីរបស់លោក ហូ វ៉ាន់ [...]

បក្ស​ប្រជាជន​កម្ពុជា​ចង់​ឃើញ​ខ្មែរ​អាច​ដោះស្រាយ​បញ្ហា​ជា​មួយ​គ្នា

បក្ស​ប្រជាជន​កម្ពុជា​ចង់​ឃើញ​ខ្មែរ​អាច​ដោះស្រាយ​បញ្ហា​ជា​មួយ​គ្នា

ខណៈដែលគណបក្សសង្រ្គោះជាតិ កំពុងធ្វើយុទ្ធនាការការទូតនៅក្រៅប្រទេស ដើម្បីជម្រុញឲ្យភាគីអន្តរជាតិ​ដាក់សម្ភាធ​លើរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា ជាថ្មីម្តងទៀតគណបក្សប្រជាជនកម្ពុជាបានអះអាងថា គណបក្សខ្លួនចង់ឃើញខ្មែរ អាចដោះស្រាយបញ្ហាជាមួយគ្នាបាន ក្នុងភាពទាល់ច្រកនយោបាយក្រោយការបោះឆ្នោត ដោយមិនចាំបាច់ពឹងពាក់ភាគីបរទេស។


លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)

រាជធានីភ្នំពេញ - លោក ស ខេង បច្ចុប្បន្នជានាយករដ្ឋមន្រ្តីស្តីទី និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន [...]

យឹម សុវណ្ណ៖ បក្ស​ប្រជាជន​យក​ឆន្ទៈ​រាស្ត្រ ទៅ​ចាក់​ចោល​ក្នុង​«បឹង​ទំពុន»

យឹម សុវណ្ណ៖ បក្ស​ប្រជាជន​យក​ឆន្ទៈ​រាស្ត្រ ទៅ​ចាក់​ចោល​ក្នុង​«បឹង​ទំពុន»

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមានប្រធាន អនុប្រធានទី១, អនុប្រធានទី២ និងប្រធានគណៈកម្មការជំនាញ ទាំង​ប្រាំបួននាក់ផ្សេងទៀតរបស់រដ្ឋសភាបានបើកកិច្ចប្រជុំ«បិទទ្វារ» នារសៀលម៉ោងបីថ្ងៃទី០៨ ខែតុលានេះ ដើម្បីប្រជុំ​«ជ្រើសតាំង»សមាជិកសមាជិកាគណៈកម្មការជំនាញ នៃរដ្ឋសភាទាំងប្រាំបួនគណៈកម្មកា ដែលនឹងត្រៀមដាក់​បញ្ចូល​ក្នុងកិច្ចប្រជុំ«ពេញអង្គ»រដ្ឋសភានាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ខាងមុខ។


លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - «បើគណបក្សប្រជាជនកម្ពុជាចង់ធ្វើអ្វីដោយខុសច្បាប់ និងដោយម្នាក់ឯងនោះ ក៏ធ្វើទៅចុះ។ យើងខ្ញុំ​មិនខ្វាយ(ខ្វល់)ទេ លោក(គណបក្សប្រជាជនកម្ពុជា) អញ្ជើញធ្វើតាមចិត្តរបស់លោកទៅ [...]

កែម ឡី៖ ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​ សម រង្ស៊ី ជា​សកម្មភាព​វិជ្ជមាន

កែម ឡី៖ ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​ សម រង្ស៊ី ជា​សកម្មភាព​វិជ្ជមាន

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅយប់នេះ នឹងធ្វើដំណើរតាមយន្តហោះ ឆ្ពោះទៅកាន់បណ្តាប្រទេស​នៅ​សហគមន៍អ៊ឺរ៉ុប និងអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ ដំណើរទៅក្រៅប្រទេសរបស់លោក សម រង្ស៊ី នៅពេលនេះ ត្រូវបានលោក កែម ឡី អ្នកវិភាគនយោបាយនៅកម្ពុជាលើកឡើងថា គឺជាជំហាន វិជ្ជមានមួយ​សម្រាប់​គណបក្សប្រឆាំង។


លោកសម រង្ស៊ី ចុះជួបពលរដ្ឋអ្នកលក់ត្រកួន មុនពេលលោកឡើងយន្ដហោះ ថ្ងៃទី០៧ខែតុលាឆ្នាំ២០១៣។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា លោក កែម ឡី បានធ្វើការអត្ថាធិប្បាយជុំវិញ ដំណើរទៅក្រៅ​ប្រទេសរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វួ នៅថ្ងៃនេះថា នេះគឺជាយុត្តិសាស្រ្ត​ដ៏ល្អមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...