Posts in ‘នយោបាយ’ Category

ស៊ូប៊ែឌី៖ ៧ចំណុចដែល​កម្ពុជា​អាច​ទម្លាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ

ស៊ូប៊ែឌី៖ ៧ចំណុចដែល​កម្ពុជា​អាច​ទម្លាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ

«កម្ពុជាឈរលើផ្លូវបំបែកមួយដ៏សំខាន់។ ខ្ញុំមានសិទិដ្ឋិនិយម និងមានបំណងចង់ឃើញការផ្លាស់ប្តូរមួយ​ នៅក្នុង​ប្រទេសនេះ ដែលគេអាចធ្វើបាន ប្រសិនជាមានការកំណត់យកការធ្វើកំណែទម្រង់ទូលំទូលាយ និងយ៉ាងម៉ឺងម៉ាត់​នៅស្ថាប័នរដ្ឋ។» នេះជាការលើកឡើង លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ មុនបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។

នយោបាយកម្ពុជា - ការបញ្ចប់បេសកកម្ម ជាមួយនឹងរបាយការណ៍ប្រាំពីចំណុច អ្នករាយការណ៍ពិសេសរូបនេះ បានធ្វើការផ្តោតសំខាន់ ទៅលើបញ្ហាប្រឈមផ្នែកនយោបាយរវាងគណបក្សធំៗពីរនៅកម្ពុជា [...]

កម្ពុជា៖ ឯកភាព​​ជាតិ​​ប្រេះ​ឆារ​ក្រោយ​ការ​ប្ដេជ្ញា កឹម សុខា - ហ៊ុន សែន

កម្ពុជា៖ ឯកភាព​​ជាតិ​​ប្រេះ​ឆារ​ក្រោយ​ការ​ប្ដេជ្ញា កឹម សុខា - ហ៊ុន សែន

ពាក្យ«បង្រួបបង្រួមជាតិ និងឯកភាពជាតិ» ដែលអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់មាន ព្រះរាជបន្ទូល កំពុងប្រឈមនឹងការបំពារបំពាន គួរឲ្យព្រួយបារម្ភ ក្នុងកាលៈទេសៈនៃការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតដ៏ប្រទាំងប្រទើស ព្រោះគណបក្សប្រជាជនកម្ពុជា និងគណសង្រ្គោះជាតិ ចុងក្រោយនេះ បាន​ប្រើប្រាស់វិធីការពារអំណាច និងទាមទារអំណាច ផ្ទុយពីលិទ្ធិប្រជាធិបតេយ្យ​នដែលជាសញ្ញាបង្ហាញថា​«ឯកភាព​ជាតិខ្មែរ» អាចនឹងត្រូវបែកបាក់។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - ឆ្លើយតបនឹងការអំពាវនាវរបស់គណបក្សង្រ្គោះជាតិ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា [...]

សភា​អ៊ឺរ៉ុប​ប្រតិកម្មនឹង​ការ​ចាប់​ចង​ និង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​កម្ពុជា

សភា​អ៊ឺរ៉ុប​ប្រតិកម្មនឹង​ការ​ចាប់​ចង​ និង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​កម្ពុជា

សភាអ៊ឺរ៉ុប សម្ដែងការព្រួយបារម្ភ នៅចំពោះស្ថានភាពនៃក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមសកម្មជនបក្សប្រឆាំង នៅប្រទេសកម្ពុជា ស្ដែងចេញដោយការចាប់ចង់មនុស្ស២៣នាក់ កាលពីពេលថ្មីៗ និងរបាយការណ៍ស្ដីពីការលួច​បន្លំសន្លឹកឆ្នោតដ៏ធំមួយ។ នេះជាដំណោះស្រាយមួយនៅក្នុងដំណោះស្រាយចំនួនបី ដែលសភាអ៊ឺរ៉ុបបានសម្រេច​កាល​ពី​ថ្ងៃព្រហស្បត្តិ៍ទី១៦ ខែមករា សម្រាប់ប្រទេសចំនួនបី នៅអាស៊ី នោះគឺកម្ពុជា ឡាវ និងបង់ក្លាដេស។


ទងជាតិនៃបណ្ដាប្រទេសទាំង២៧ជាសមាជិកសហគមន៍អ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)

សិទ្ធិមនុស្ស - ដូចទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានជម្រាបជូនរួចហើយ កាលពីព្រឹកថ្ងៃសុក្រទី១៧ ខែមករា ស្ដី​ពីសេចក្ដីប្រកាសព័ត៌មានរបស់សភាអ៊ឺរ៉ុប [...]

ថៃ៖ ​គ្រាប់​​បែក​​ឆ្នៃ​​ពីរ​គ្រាប់​ផ្ទុះ​នៅ​បាង​កក របួស​៣៦​នាក់

ថៃ៖ ​គ្រាប់​​បែក​​ឆ្នៃ​​ពីរ​គ្រាប់​ផ្ទុះ​នៅ​បាង​កក របួស​៣៦​នាក់

មនុស្សជាច្រើនសិបនាក់ បានរងរបួសដោយសារការផ្ទុះគ្រាប់បែកឆ្នៃមួយគ្រាប់ នៅកណ្ដាលហ្វូងបាតុករ​ប្រឆាំង​រដ្ឋាភិបាល កាលពីថ្ងៃសុក្រទៅ១៧ ខែមករា ក្នុងរាជធានីបាងកកប្រទេសថៃ។ នៅយប់ថ្ងៃដដែល គ្រាប់បែកឆ្នៃ​មួយ​គ្រាប់ទៀត ត្រូវ​បានបោះចូលទៅក្នុង គេហដ្ឋានរបស់អភិបាលរាជធានី តែមិនបានធ្វើឲ្យរបួសអ្វីទេ។ ហេតុការណ៍ដ៏​អាក្រក់ បាន​បន្ថែម​ភាពតានតឹង ឲ្យមានកម្រិតខ្លាំងទ្វេឡើង ហើយបានបង្កការព្រួយបារម្ភពីអំពើហិង្សាផ្សេងទៀត ថានឹងអាច​កើត​មាន​ឡើងនៅទូទាំងប្រទេស។


សកម្មភាពទាញអ្នករងរបួស ចេញពីរថយន្ដបន្ទាប់ពីការបំផ្ទុះគ្រាប់បែបថ្ងៃទី១៧ ខែមករាឆ្នាំ២០១៤នោះ។ (រូបថត AFP)

នយោបាយថៃ - គ្រាប់បែកឆ្នៃនេះបានផ្ទុះឡើងតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ខាងមុខមេដឹកនាំបាតុកម្ម លោក ស៊ូថេប ថោងស៊ូបាន (Suthep [...]

បក្ស​ប្រជាជន​កម្ពជា ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ?

បក្ស​ប្រជាជន​កម្ពជា ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ?

«ឥឡូវចូលទៅ (ចូលសភាដោយគណបក្សប្រឆាំង)! គ្មានយន្តការ និងច្បាប់ ដែលអាចធ្វើ (ការបោះឆ្នោត) កណ្តាល​អាណត្តិ​បានទេ។ គ្មានយន្តការនេះទេ បើយើងមិនត្រូវការ គ.ជ.ប នោះ។ (...) រដ្ឋធម្មនុញ្ញបានចែងហើយថា រដ្ឋសភា​មាន​អាណត្តិប្រាំឆ្នាំ។ ហើយរដ្ឋសភាគ្មានអ្នកណារំលាយបានទេ ទោះបីព្រះមហាក្សត្រ នាយករដ្ឋមន្រ្តីក៏ដោយ សភា​ខ្លួនឯងក៏ដោយ ក៏មិនអាចរំលាយ​បានដែរ។» នេះជាការឆ្លើយតប របស់លោក ជាម យៀប មន្រ្តីជាន់ខ្ពស់មួយរូប​មក​ពី​គណបក្សប្រជាជនកម្ពុជា ទៅនឹងការលើក​ឡើងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងពេលកន្លងទៅ។


ការរាប់សន្លឹកឆ្នោត ក្នុងមណ្ឌលមួយនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក ជាម យៀប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...