Posts in ‘នយោបាយ’ Category

សង្គមស៊ីវិល៖ បក្ស​ប្រជាជន​​ផ្តល់​សំណូក​ដល់​អ្នក​គាំទ្រ​ តាម​រូបភាព​ថ្មី

សង្គមស៊ីវិល៖ បក្ស​ប្រជាជន​​ផ្តល់​សំណូក​ដល់​អ្នក​គាំទ្រ​ តាម​រូបភាព​ថ្មី

ដើមខែមេសានេះគណបក្សប្រជាជនកម្ពុជាកំពុងតែ បើកយុទ្ធនាការជះទឹកប្រាក់ជាង១លានដុល្លារអាមេរិក ដល់​សកម្មជនរបស់ខ្លួន ដូចដែលបានគ្រោងទុកកាលពីពាក់កណ្តាលខែកុម្ភៈ។ តែសម្រាប់អង្គការសង្គមស៊ីវិលមួួយចំនួន បានរិះគន់ថា គោលនយោបាយផ្តល់ប្រាក់ មិនមែនជាការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ លើផ្លូវវែងឆ្ងាយទេ តែជា​ការសណ្តំចិត្តអ្នកគាំទ្រ និងពលរដ្ឋ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា ត្រូវការការគាំទ្រពីពួកគេជាចាំ​បាច់។


សកម្មភាពឃោសនារកសម្លេងឆ្នោត របស់យុវជនគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

អំពើពុករលួយ - មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា លោក សន ជ័យ បានអត្ថាធិប្បាយថា [...]

កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ មិន​ស្ទាក់​ស្ទើរ​នឹង​ពឹង​ពាក់​បរទេស

កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ មិន​ស្ទាក់​ស្ទើរ​នឹង​ពឹង​ពាក់​បរទេស

អនុប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា បានអះអាងថាគោលនយោបាយ របស់គណបក្សរបស់លោក មិនមានការរារែកនឹងស្នើភាគីបរទេស ឲ្យជួយអន្តរាគមន៍ ក្នុងវិបត្តិនយោបាយកម្ពុជានោះទេ ហើយក៏មិនអល់អែក​ជំរុញឲ្យភាគីបរទេសទាំងនោះ បដិសេធមិនទទួលស្គាល់ការគ្រប់គ្រងអំណាច របស់ គណបក្សប្រជាជនកម្ពុជា​ផងដែរ។


លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - ថ្លែងទៅកាន់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក លោកកឹម សុខា បានបញ្ជាក់ថា៖ «ឲ្យជួយដោះស្រាយ​បញ្ហាខ្មែរ ឬបញ្ហាជាប់គាំងនយោបាយ ឲ្យធ្វើអាជ្ញាកណ្តាល គណបក្សសង្រ្គោះជាតិ មិនមែនពឹងតែចិនទេ ឲ្យតែ​អ្នក​ជួយបាន ជប៉ុន អាមេរិក អូស្រ្តាលី អ៊ឺរ៉ុប ក៏សុំទាំអស់ [...]

មន្រ្តី​វាំង​ ថា​លិខិត​របស់ សម រង្ស៊ី មិន​ប្រមាថ​ព្រះ​មហាក្សត្រ​ទេ

មន្រ្តី​វាំង​ ថា​លិខិត​របស់ សម រង្ស៊ី មិន​ប្រមាថ​ព្រះ​មហាក្សត្រ​ទេ

ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន របស់សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ បានអះអាងថា លិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានផ្ញើរថ្វាយព្រះមហាក្សត្រនោះ មិនមានខ្លឹមសារ ប្រមាថដល់ ព្រះរាជកិត្តិយស ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី នោះទេ។


រូបសញ្ញារបស់ស្ថាប័នព្រះមហាក្សត្រ តំណាងឲ្យរាជានិយមនៅកម្ពុជា។

នយោបាយ - «ចំពោះពាក្យពេជន៍ដែលឯកឧត្តមសម រង្ស៊ី ទូលថ្វាយក្នុងលិខិតរបស់គាត់ ខ្ញុំយល់ឃើញថា ដូចជា​មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះរាជកិត្តិយស និងព្រះរាជកិត្តិនាម ព្រះមហាក្សត្រ»។ នេះការសង្កត់ធ្ងន់ក្នុង​សេចក្តី​ថ្លែងការណ៍របស់ លោក អ៊ុំ ដារ៉ាវុធ [...]

មួរ សុខហួរ៖ សម រង្ស៊ី គ្រាន់​តែ​បក​ស្រាយ​តាម​រដ្ឋធម្មនុញ្ញ

មួរ សុខហួរ៖ សម រង្ស៊ី គ្រាន់​តែ​បក​ស្រាយ​តាម​រដ្ឋធម្មនុញ្ញ

មន្រ្តីអ្នកនាំពាក្យបណ្តោះអាសន្ន របស់គណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានអះអាងលោកសម រង្ស៊ី មានសិទ្ធិគ្រប់គ្រាន់ក្នុងការបកស្រាយថា សមាជិកសភា ត្រូវមានយ៉ាងតិ១២០រូប ស្របតាមរដ្ឋធម្មនុញ្ញ និងជាការ​ទូលថ្វាយព្រះមហាក្សត្រ។ ការលើកឡើងរបស់លោកស្រី មួរ សុខហួរ គឺបានកើតឡើយក្រោយពេលលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ព្រមានថានឹងប្តឹងលោកសម រង្ស៊ី ពីបទមិនគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។


លោក សម រង្ស៊ី នៅក្នុងក្បួនដង្ហែរំលឹកខួបការបាញ់សម្លាប់មេដឹកនាំសហជីពកាលពី១០ឆ្នាំមុន លោក ជា វិជ្ជា។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - «លោកប្រធានសម រង្ស៊ី អត់និយាយអ្វីខុសពីការពិតនោះទេ [...]

ហ៊ុន សែន៖ អ្នក​ច្បាប់​​នឹង​​ធ្វើ​បណ្តឹង​​ប្រឆាំង សម រង្ស៊ី មុន​​ចូល​​ឆ្នាំ​ខ្មែរ

ហ៊ុន សែន៖ អ្នក​ច្បាប់​​នឹង​​ធ្វើ​បណ្តឹង​​ប្រឆាំង សម រង្ស៊ី មុន​​ចូល​​ឆ្នាំ​ខ្មែរ

នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន បានអះអាងថាក្រុមអ្នកច្បាប់កំពុងតែសិក្សាពីនីតិវិធីច្បាប់ ដើម្បីដាក់បណ្តឹង​ទៅតុលាការ ប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពីបទជំទាស់សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សា​ធម្មនុញ្ញ ឲ្យបានមុនចូលឆ្នាំខ្មែរ។


លោក ហ៊ុន សែន នៅរដ្ឋសភា ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - ថ្លែងទៅកាន់និស្សិតច្រើនសិបនាក់ នៅក្នុងកម្មវិធីប្រគល់សញ្ញាប័ត្រជូននិស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី០៧ មេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ករណីបណ្តឹងប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ទៅតុលាការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...