Posts in ‘ប្រដាល់’ Category

ប្រដាល់៖ ម៉ាហ្គែស វៃ​ជា​មួយ ប្រេដឡេ មិន​មែន ផាហ្គីអាវ នោះ​ទេ

ប្រដាល់៖ ម៉ាហ្គែស វៃ​ជា​មួយ ប្រេដឡេ មិន​មែន ផាហ្គីអាវ នោះ​ទេ

អ្នកប្រដាល់ម៉ិចសិកូ ចនម៉ាញូអែល ម៉ាហ្គែស (Juan Manuel Marquez) និងអ្នកប្រដាល់មិនដែលចាញ់សញ្ជាតិអាមេរិក ធីម ប្រេដឡេ (Tim Bradley) ដែលអ្នកទាំង២ធ្លាប់បានឈ្នះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកប្រដាល់ហ្វីលីពីន ម៉ែនី ផាហ្គីអាវ (Manny Pacquiao) កាលពីឆ្នាំមុនដូចគ្នានោះ នឹងឡើងសង្វៀនប្រកួតគ្នា នាខែកញ្ញាខាងមុននេះ ក្នុងរដ្ឋ ឡូស អេនជេឡេស (Los Angeles)។ នេះជាសេចក្ដីរាយការណ៏ របស់កាសែតថែមស៏ (Times) ក្នុងថ្ងៃទី២៤ខែមេសា។


អ្នកប្រដាល់ ចនម៉ាញូអែល ម៉ាហ្គែស មកពីម៉ិចសិកូ។

អ្នករៀបចំកម្មវិធី លោក បប់ អារាំ (Bob Arum) បានប្រាប់ថា ម៉ាហ្គែស នឹងឡើងវៃជាមួយនឹង ប្រេដឡេ ក្នុងទីក្រុង ឡាស វីកាស (Las Vegas) នៅថ្ងៃទី១៤ ខែកញ្ញា [...]

អ្នកប្រដាល់ ម៉ាយវ៊េដឹ៖ ខ្ញុំ​នឹង​ឡើង​វាយ​ជា​មួយ ក្វឺរឺរ៉ូ

អ្នកប្រដាល់ ម៉ាយវ៊េដឹ៖ ខ្ញុំ​នឹង​ឡើង​វាយ​ជា​មួយ ក្វឺរឺរ៉ូ

អ្នកប្រដាល់អាមេរិក ហ្វឡយ ម៉ាវ៊េដឺ (Floyd Mayweather) បាននិយាយប្រាប់ដល់អ្នកគាំទ្ររបស់ខ្លួន ឲ្យបានដឹងថា គាត់​នឹងឡើងវាយម្តងទៀត ជាមួយនឹងកីឡាករ រ៉ួបឺត ក្វឺរឺរ៉ូ (Robert Guerrero) នៅក្នុងរដ្ឋ ឡាស វីកាស (Las Vegas) នាថ្ងៃទី០៤ ខែឧសភា ខាងមុខ។


កីឡាករប្រដាល់ ហូឡយ ម៉ារ៉េដឺ។

កីឡាករវ័យ ៣៦ឆ្នាំ ម៉ាយវ៊េដឺ បានទទួលបានជោគជ័យជាច្រើនក្នុងអាជីពរបស់គាត់ ប៉ុន្តែគាត់ពុំដែល​ធ្លាប់​ឡើងសង្វៀន ជាមួយនឹងអ្នកប្រដាល់ ក្វឺរឺរូ ទេ។ តែទោះជាយ៉ាងណា គាត់បានសន្យាថា គាត់នឹងធ្វើឲ្យបានល្អ ជាទីបំផុត។

គាត់បាននិយាយថា «ខ្ញុំបានឈប់ពីការប្រកួតអស់រយះពេល ១ឆ្នាំហើយ ដូច្នេះខ្ញុំពិតជាចង់ឡើងលើ​សង្វៀនម្តង​ទៀត​ណាស់។ ខ្ញុំពិតជារំភើបខ្លាំងណាស់ ព្រោះវាសល់ពេលមិនដល់ ១ខែទេ នឹងដល់ការប្រកួតហើយ។»

[...]
ប្រដាល់៖ យ៉ាម៉ាណាកា របស់​ជប៉ុន ការពារ​ខ្សែ​ក្រវ៉ាត់​បាន​ជោគជ័យ

ប្រដាល់៖ យ៉ាម៉ាណាកា របស់​ជប៉ុន ការពារ​ខ្សែ​ក្រវ៉ាត់​បាន​ជោគជ័យ

អ្នកប្រដាល់ ស្សីនស៊ូកេ យ៉ាម៉ាណាកា (Shinsuke Yamanaka) របស់ជប៉ុន បានយកឈ្នះអ្នកប្រដាល់ហ្វីលីពីន ម៉ាលខូម ទូណាខាវ (Malcolm Tunacao) ដោយបច្ចេកទេស ក្នុងការប្រកួតការពារខ្សែក្រវ៉ាត់ពិភពលោក ដ័បបិលយូប៊ីស៊ី (WBC) ប្រភេទទំងន់ ១១៥ផោន ដល់១១៨ផោន កាលពីថ្ងៃច័ន្ទ។


អ្នកប្រដាល់ ស្សីនស៊ូកេ យ៉ាម៉ាណាកា (រូបខាងឆ្វេង) កំពុងវាយសម្រុកលើគូរប្រកួតរបស់ខ្លួន ជាជនជាតិហ្វីលីពីន។

កីឡាករវ័យ ៣០ឆ្នាំ យ៉ាម៉ាណាកា បានផ្តួលដៃគូរប្រកួតឲ្យដួលលើសង្វៀន ចំនួន២លើក ក្នុងទឹកទី៣ ដោយការប្រើ​កណ្តាប់​ដៃឆ្វេងធ្ងន់ៗ វាយចំផ្ទៃមុខកីឡាករហ្វីលីពីន។ កណ្តាប់ដៃឆ្វេងរបស់គាត់ដដែល បានវាយផ្តួលកីឡាករ ទូណាខាវ ម្តងទៀត នៅក្នុងទឹកទី១២ ហើយធ្វើឲ្យអាជ្ញាកណ្តាលបញ្ចប់ការប្រកួតត្រឹមនោះតែម្តង។

យ៉ាម៉ាណាកា [...]

ប្រដាល់៖ អូដឡេ ហារីសិន នឹង​ចូល​និវត្តន៏ បើ​គាត់​ចាញ់ ដៀនថាយ វីលដឺ

ប្រដាល់៖ អូដឡេ ហារីសិន នឹង​ចូល​និវត្តន៏ បើ​គាត់​ចាញ់ ដៀនថាយ វីលដឺ

អ្នកប្រដាល់ អូដឡេ ហារីសិន (Audley Harrison) បាននិយាយថា គាត់នឹងបញ្ឈប់អាជីពជាអ្នកប្រដាល់ បើគាត់វាយចាញ់ កីឡាករ ដៀនថាយ វីលដឺ (Deontay Wilder) នៅថ្ងៃទី២៧ ខែមេសា ខាងមុខ។


កីឡាករប្រដាល់ អូដឡេ ហារីសិន ជាមួយនឹងខ្សែរក្រវ៉ាត់របស់គាត់។

ហារីសិន បានប្រឈមនឹងការបញ្ចប់អាជីព បន្ទាប់ពីមានការបរាជ័យផ្ទួនៗ ដោយបានចាញ់ក្រោមស្នាដៃកីឡាករ ម៉ាទីន រ៉ូកាន (Martin Rogan), ដេវ៊ីដ អេ (David Haye) និងអ្នកប្រដាល់ ដេវ៊ីដ ប្រៃស៏ (David Price) ប៉ុន្តែពេលថ្មីៗនេះ គាត់​ធ្វើ​បានល្អឡើងវិញ ហើយបានក្លាយជាម្ចាស់ ជើងឯក ក្នុងកម្មវិធី ប្រៃស៏ហ្វៃធឺ (Prizefighter) កាលពីខែកុម្ភៈ កន្លងទៅ។

អ្នកប្រដាល់វ័យ ៤១ឆ្នាំរូបនេះ មិនបោះបង់ក្តីសង្ឃឹម ក្នុងការក្លាយខ្លួនទៅជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកនៅទេ [...]

ប្រដាល់៖ បួខាវ ឈ្នះ​ក្នុង​ទឹក​ទី​៣ ខណៈ​ប៊ឺត ខាំ បរាជ័យ​ក្នុង​ទឹក​ទី​២

ប្រដាល់៖ បួខាវ ឈ្នះ​ក្នុង​ទឹក​ទី​៣ ខណៈ​ប៊ឺត ខាំ បរាជ័យ​ក្នុង​ទឹក​ទី​២

ស្តេចប្រដាល់ថៃ ដែលល្បីល្បាញពេញពិភពលោក ដែលមានឈាមជ័រជាខ្មែរសុរិន្ទ បួខាវ បានចាម៉េក (Buakaw Banchamek) ទទួលបានជ័យជំនះយ៉ាងងាយស្រួល ទៅលើអ្នកប្រដាល់អូស្រ្តាលី ហាលី អាវីសិន (Harlee Avison) ក្នុង​ការប្រកួតប្រដាល់មិត្តភាពអន្តរជាតិ ដែលរៀបចំឡើង ដោយស្ថានីយទូរទស្សន៏ប៉ុស្តិ៏បាយ័ន និងប៉ុស្តិ៏ទ្រូស្តត២ (True Sport 2) របស់ថៃ ក្នុងកម្មវិធី ខ្មែរហ្វៃធឺ (Khmer Fighter) នាសង្វៀន ប៊ីឡាញ អារ៉េណា (Beeline Arena) កាលពីយប់​ថ្ងៃទី២៧ខែមិនា។


កីឡាករ ឯម វុត្ថា ផ្ដួលដៃគូរប្រកួតមកពីប្រេស៊ីល នៅដើមទឹកទី១។ MONOROOM.info photo/ V.chivann

បួខាវ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រកីឡាប្រដាល់ និងអ្នកគាំទ្ររបស់ខ្លួន ដែលកំពុងតែទស្សនា ការផ្សាយផ្ទាល់នៅប្រទេសថៃ មានការខកចិត្តឡើយ។ ចាប់ផ្តើមពីទឹកទី១ កីឡាករទាំង២ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...