Posts in ‘សម្រាំងកំសាន្ដ’ Category

ប្រទះ​ឃើញ​ចង្រិត​ក្នុង​ហេមប៊ើហ្គើរ តែ​អាជ្ញាធរ​ជួយ​លាក់

ប្រទះ​ឃើញ​ចង្រិត​ក្នុង​ហេមប៊ើហ្គើរ តែ​អាជ្ញាធរ​ជួយ​លាក់

បើនិយាយទៅ សត្វល្អិតនេះ វាហោះមកពីចំការនៅក្បែរនេះ។


រូបភាពជំនួស បង្ហាញពីហេមប៊ើហ្គើរ។

«មានសត្វល្អិត? ហើយយ៉ាងម៉េចចុះ? មានបញ្ហាអ្វីឬ? ...» នេះជាចម្លើយខ្លីៗ ឆ្លើយដោយអាជ្ញាធរគ្រប់គ្រង​អនាម័យ​របស់​ចក្រភពអង់គ្លេស ទៅនឹងការតវារបស់យុវជនមួយរូប ដែលបានប្រទះឃើញ«ចង្រិត»មួយក្បាល នៅក្នុងហេមប៊ើហ្គើរ ទិញពីហាងម៉ាកដូណាល់ (MacDonald’s) កាលពីសប្ដាហ៍មុន។

ហេមប៊ើហ្គើរហួសចិត្ត

ម៉ាចូវ ភីកហ្វដ (Matthew Pickford) អាយុ១៩ឆ្នាំ បានជូនដំណឹងថ្ងៃទី៨ខែកក្កដា បន្ទាប់ពីបានឃើញសត្វល្អិតមួយនេះ នៅក្រោមប៉េងប៉ោះនៃហេមប៊ើហ្គើរដែលមានឈ្មោះថា ប៊ិច ថាធ្ទី (Big Tasty) ទិញពីហាងមួយនៅភាគឦសាន​នៃប្រទេស​អង់គ្លេស។

យុវជនបានពន្យល់ថា «ខ្ញុំបានទាក់ទងទៅភ្នាក់ងារអនាម័យ [...]

តារា​បុរស​ហូលីវូដ​ទាំង​១០​នាក់ ដែល​មាន​ចំណូល​ខ្ពស់​ជាង​គេ

តារា​បុរស​ហូលីវូដ​ទាំង​១០​នាក់ ដែល​មាន​ចំណូល​ខ្ពស់​ជាង​គេ

កំពូលតួសម្ដែងទាំងអស់នេះ សុទ្ធសឹងជាតារាដែលរកចំណូលបានច្រើនជាងគេ ប្រចាំឆ្នាំ នៅពេលដែលតារាទាំងនេះ បាន​សម្ដែងក្នុងភាពយន្ដធំៗផលិតនៅហូលីវូដ។


តារាភាពយន្ដ ហ៊ូគ ចាក់មេន ដែលគេស្គាល់ថាបានសម្ដែងក្នុងរឿង អ៊ិចមេន X-Man។

បើតាមចំណាត់ថ្នាក់ ដែលចេញផ្សាយដោយទស្សនាវដ្ដីហ្វូប (Forbes) របស់អាមេរិក ដែលមានជំនាញខាងជំនួញ និង​ពាណិជ្ជកម្មនោះ បាននិយាយថាកំពូលតារា រ៉ប៊ើរ ដោនី (Robert Downey) សម្ដែងក្នុងភាពយន្ដ អេវេនជ័រ (Avengers)និងអាយរ៉នមេន៣ (Iron Man 3) ដែលប្រកបដោយភាពជោគជ័យនោះ មានចំណូលខ្ពស់ជាងគេ។ តារារូបនេះ ត្រូវបាន​ទស្សនាវដ្ដីរកឃើញថា មាន​ចំណូលរហូតដល់ទៅ៧៥លានដុល្លា។

ហើយក៏សូមបញ្ជាក់ដែរថា តារាជើងចាស់ដ៏ល្បី ថម គ្រូស (Tom Cruise) [...]

«ហ្វ្រង់អេមស្ទេម» ទន្សាយ​អាក្រក់​ជាង​គេ​នៅ​លើ​លោក ? (VDO)

«ហ្វ្រង់អេមស្ទេម» ទន្សាយ​អាក្រក់​ជាង​គេ​នៅ​លើ​លោក ? (VDO)

ខ្សែវីដេអូមួយថតដោយនិស្សិតពីររូប នៃរដ្ឋមីណេសូតា (Minnesota) សហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញ នូវទន្សាយ​មួយក្បាល ដែលមានសាច់ដុះនៅលើក្បាលរបស់វាពាសពេញ។ គ្រាន់តែដាក់នៅគេហទំព័រចែកផ្សាយវីដេអូ យូធូប (youtube) កាលពីចុងខែមុននេះ វីដេអូនេះទទួលអ្នកចុចចូលទៅទស្សនា ប្រមាណជាជាង ៥០០ពាន់ដងរួចមកហើយ។


ទន្សាយដែលមានសាច់ដុះ ពាសពេញក្បាលរបស់វា។ (រូបថត AP)

និស្សិតឈ្មោះ ហ្គូណារ ប៊ូទេឆ័រ (Gunnar Boettcher) អាយុ២០ឆ្នាំ រួមជាមួយនឹងប្អូនប្រុសរបស់នាយផង បានថតរូបជា​ច្រើនពីសត្វទន្សាយនោះ ដែលពួកនាយបានឲ្យឈ្មោះថា «ហ្វ្រង់អេមស្ទេម (Frankenstein)»។ បន្ថែមពីលើនោះ និស្សិត​ទាំងពីរថែមទាំងបានថតជាវីដេអូ ប្រមាណជា៣នាទីជាង ដើម្បីយកមកចែកផ្សាយឲ្យមនុស្សក្នុងពិភពលោក បានទស្សនា​នោះផង។

[...]
ជើនីហ្វែរ ឡូប៉េ សុំ​ទោស​ដែល​បាន​ទៅ​ច្រៀង​ឲ្យ​ប្រធានាធិបតី តួកមេនីស្តង់ (VDO)

ជើនីហ្វែរ ឡូប៉េ សុំ​ទោស​ដែល​បាន​ទៅ​ច្រៀង​ឲ្យ​ប្រធានាធិបតី តួកមេនីស្តង់ (VDO)

តារាចម្រៀងអន្តរជាតិរូបនេះ បានអះអាងថា នាងមិនបានដឹងពីស្ថានភាពសិទ្ធមនុស្ស នៅក្នុងប្រទេសមួយ ដែលអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ចារជារបបគាបសង្កត់ និងផ្ដាច់ការខ្លាំងក្លាជាងគេ នៅក្នុងពិភពលោក។


នាងជើនីហ្វែ ឡូប៉េស ដែលនៅតែស្រស់ស្អាត និងស៊ិចស៊ី។

អ្នកប្រើប្រាស់អាំងធើណែតជាច្រើន បានបបួលគ្នា ពេបជ្រាយឲ្យតារាចម្រៀងថា «លុយអាចទិញអ្វីៗបានទាំងអស់»។ នៅ​មុននេះពីរថ្ងៃ ជើនីហ្វែរ ឡូប៉េស (Jennifer Lopez) បានធ្វើដំណើរទៅកាន់ប្រទេសតួកមេនីស្តង់ ហើយបានស្លៀកពាក់​តាម​បែបប្រពៃណីនៃប្រទេសនេះ ដើម្បីច្រៀងបទ«រីករាយថ្ងៃបុណ្យកំណើត លោកប្រធានាធិបតី» ឲ្យទៅលោក ហ្គួបានហ្គូលី បេឌីម៉ូខាមេដូវ (Gourbangouly Berdymoukhamedov) ដែលជាប្រមុខរដ្ឋរបស់ប្រទេសនេះ [...]

កីឡាករ​ថ្មី​រៀលម៉ាឌ្រីដ៖ ខ្ញុំ​ដាក់​ឈ្មោះ​ឆ្កែ​របស់​ខ្ញុំ​ថា «ម៉េស៊ី»

កីឡាករ​ថ្មី​រៀលម៉ាឌ្រីដ៖ ខ្ញុំ​ដាក់​ឈ្មោះ​ឆ្កែ​របស់​ខ្ញុំ​ថា «ម៉េស៊ី»

កីឡាករវ័យក្មេងអន្តរជាតិអេស្ប៉ាញ អ៊ីស្កូ (Isco) បានធ្វើការផ្ទេរចប់សព្វគ្រប់អស់ហើយ ទៅកាន់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ប៉ុន្តែកីឡាកររូបនេះ នឹងត្រូវចាប់ដៃគូជាមួយគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) តតាំងជាមួយកីឡាករ​ឆ្នើម​របស់ក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) និង ម៉េស៊ី (Messi)។


កីឡាករអូស្លូ និងឆ្កែរបស់គាត់។

កីឡាករឆ្នើមរូបនេះ មិនជឿថា ខ្សែប្រយុទ្ធអាស្សង់ទីន (ម៉េស៊ី) ជាកីឡាករល្អបំផុត នៅក្នុងពិភពលោកនោះទេ។ ប៉ុន្តែគាត់​បានដាក់ឈ្មោះឆ្កែរបស់គាត់ថា «ម៉េស៊ី»។

តើគាត់ចង់និយាយពីអ្វី ឲ្យប្រាកដ? នេះជាចម្លើយតាមបែបវិភាគ ៖
• ចំណុចវិជ្ជមាន៖ ឆ្កែរបស់ខ្ញុំល្អបំផុតនៅក្នុងពិភពលោក ដូចកីឡាករម្ចាស់បាល់មាស ៤សម័យកាល «ម៉េស៊ី» ដូច្នោះដែរ។
• ចំណុចអវិជ្ជមាន៖ «ម៉េស៊ី» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...