Posts in ‘តារា ជនល្បីៗ’ Category

«ឈឺត្រង់ពកណាស់» គឺ​ពក​ក្បាល​ហ្នឹង មិន​មែន​មាន​ន័យ​ផ្សេង​ទេ!

«ឈឺត្រង់ពកណាស់» គឺ​ពក​ក្បាល​ហ្នឹង មិន​មែន​មាន​ន័យ​ផ្សេង​ទេ!

បទចម្រៀងថ្មីរបស់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង «ឈឺត្រង់ពកណាស់» ដែលធ្វើធ្វើឱ្យប្រិយមិត្ត និងទស្សនិកជន​មួយចំនួន មានការយល់ច្រឡំទៅន័យផ្សេង ត្រូវបានតារាកំប្លែងរូបនេះ ចេញបកស្រាយថា គ្រាន់តែ​ជាចំណងជើងដែលធ្វើអោយមានការចាប់អារម្មណ៏ និងកំប្លែង លេងសើចប៉ុណ្ណោះ។


អ្នកនាងខ្ញុង នៅក្នុងចម្រៀង«ឈឺត្រង់ពកណាស់»។ (រូបថតផ្តិតចេញពីវីដេអូផលិតកម្មថោន)

ចម្រៀង - «ឈឺត្រង់ពកណាស់» ជាចម្រៀងមួយបទក្នុងចំណោមបទមួយចំនួន របស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) ដែលរងការរិះគន់ពីទស្សនិកជន និងអ្នកអភិរក្សវប្បធម៌មួយចំនួន ថាជាបទអាសអាភាស​មាន​ន័យចំអេះចំអាស់។ ដោយមានការរិះគន់ជាច្រើនមកលើបទនេះ [...]

Peypey dy ហែក​កេរ្ត៍ ពេជ្រ សោភា ថា​«ពូកែ​និយាយ​ដើម​គេ» (vdo)

Peypey dy ហែក​កេរ្ត៍ ពេជ្រ សោភា ថា​«ពូកែ​និយាយ​ដើម​គេ» (vdo)

ពាក្យមួយឃ្លា «មកជ្រកក្រោមផ្ទះខ្ញុំ កុំសម្តីខ្លាំងដាក់ម្ចាស់ផ្ទះ» ជាពាក្យសម្តីរបស់តារាហ្វេសប៊ុកល្បីល្បាញមួយរូប ថ្លែង​នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា Peypey dy ដោយបានចោទប្រកាន់ថា នេះជាពាក្យសម្តីរបស់​តារា​ចម្រៀង​​ស្រីល្បីមួយរូប របស់ផលិតកម្មហង្សមាស។ ដោយសារតែពាក្យ«និយាយដើម»នេះហើយ  ដែលធ្វើឲ្យ Peypey dy ដកខ្លួនចេញពីផ្ទះរបស់ កញ្ញា ពេជ្រ សោភា។ នេះបើតាមវីដេអូមួយ ដែលដាក់បង្ហោះតាមហ្វេសប៊ុក ហើយបង្ហាញ​សារធារណជនឲ្យ​ដឹង​នាថ្ងៃ២៧ ខែមីនាឆ្នាំ២០១៤នេះ។


តារាហ្វេសប៊ុក Peypey dy និងតារាចម្រៀងល្បី ពេជ្រ សោភា។ (រូបថត ហ្វេសប៊ុក)

តារា - Peypey Dy និយាយថា៖ «បងនិយាយដើមខ្ញុំហើយ ថែមទាំងគម្រាមគេកុំឲ្យប្រាប់ខ្ញុំ [...]

ពែកមី៖ ប្រតិកម្ម​របស់​អង្គការ​ជន​ពិការ ជា​ការ​ភ័ន្ត​ច្រលំ

ពែកមី៖ ប្រតិកម្ម​របស់​អង្គការ​ជន​ពិការ ជា​ការ​ភ័ន្ត​ច្រលំ

ប្រធានក្រុមកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ីន និងជាតារាចម្រៀង នាយ ពែកមី បានថ្លែងបដិសេធ តាមរយៈ​ទស្សនាដ្ដី​មនោរម្យ.អាំងហ្វួ​ ចំពោះការលើកឡើង របស់អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិកា លោក ឯម ចាន់មករា ថា ជាការភ័ន្តច្រលំ ព្រោះក្រុមសម្តែងរបស់លោក មិនមានបំណងណាមួយ ប្រមាថមើលងាយជន​ពិការ​ឡើយ។


លោក ពែកមី នៅក្នុងចម្រៀងមួយរបស់ផលិតកម្មថោន។ (រូបផ្ដិតពីវីដេអូថោន)

កំប្លែង - «សូមជម្រាបបងប្អូន កុំអោយយល់ច្រលំ ខ្ញុំបាទគ្មានបំណងអ្វីនឹងមើលងាយ ឬសើចចំអកទៅលើបងប្អូន​ជនពិការទេ គឺកន្លងមក យើងខ្ញុំតែងលើករឿងមកសម្តែងលេង លើកទឹកចិត្តអោយជនពិការ [...]

សេង សូណា ប្រកាស​ឈប់​លេង​ហ្វេសប៊ុក បន្ទាប់​ពី​ធ្លាយ​ចង់​ថត​រឿង​សិច

សេង សូណា ប្រកាស​ឈប់​លេង​ហ្វេសប៊ុក បន្ទាប់​ពី​ធ្លាយ​ចង់​ថត​រឿង​សិច

តារាសម្តែងដែលត្រូវបានប្រិយមិត្តអ្នកតាមដាន ពិភពសិល្បៈ និងអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ស្គាល់​យ៉ាងច្បាស់ ថាជាតារាដែលចូលចិត្តបង្អូតដើមទ្រូង ប្រចាំឆ្នាំ ២០១៤នោះ បានចេញមុខប្រកាសថា នឹងឈប់លេង​ហ្វេសប៊ុក បន្ទាប់ពីតារារូបនេះបានបដិសេធថា មានគេបន្លំបង្ខូចកេរ្ត៍ឈ្មោះរបស់នាង ដោយមកសរសេរសារនៅលើ​គណនីហ្វេសប៊ុក​របស់នាង។


រូបតារា សេង សូណ ដែលត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកដាក់ផ្គុំហើយចែកផ្សាយពាសពេញ ហ្វេសប៊ុក។

តារា - ក្រោយពីទស្សនិកជនមួយចំនួនបានឃើញសារ ដែលសរសរក្នុងទំព័រហ្វេសប៊ុកមួយឈ្មោះថា Seng Sona ម្ចាស់គណនីនៃទំព័រនេះបានសរសេរថា៖ «ឆ្នាំនេះថតពាក់អាវ គេថាខ្ញុំសិចស៊ី ឆ្នាំក្រោយថតដោះអាវហើយ ថតរឿង​សិចឲ្យទូទាំងពិភពលោក [...]

ស្តាប់ ពៅ បញ្ញាពេជ្រ បង្ហើរ​សំនៀង​តាម​ហ្វេសប៊ុក ម្តង! (vdo)

ស្តាប់ ពៅ បញ្ញាពេជ្រ បង្ហើរ​សំនៀង​តាម​ហ្វេសប៊ុក ម្តង! (vdo)

ប្រសិនបើអ្នកចូលទៅកាន់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Peou Panha Pich (ពៅ បញ្ញាពេជ្រ) ដែលគេដឹងថា​ជាទំព័រផ្ទាល់របស់តារាចម្រៀង ពៅ បញ្ញាពេជ្រ នោះ អ្នកប្រាកដជាបានស្តាប់ចម្រៀង ដែលនាងហាត់សម​ច្រៀង​ឡើងវិញ ដោយខ្លួនឯង​ក្នុងពេលថ្មីៗនេះជាច្រើន។


រូបថតអនុស្សាវរីយ៍ នៅមុននាងត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារនាង។ (រូបថត ហ្វេសប៊ុក)

តារា - តារាចំរៀងដែលរងការបាញ់ប្រហារ កាលពីជាង៧ឆ្នាំមុន កញ្ញា ពៅ បញ្ញាពេជ្រ នៅវេលានេះ បានកំពុងច្រៀង​ឡើងវិញ នូវ​ចម្រៀង​​​ទាំង​ភាសាខ្មែរនិងភាសាថៃ និងបានបង្ហោះចម្រៀងទាំងនោះ នៅលើទំព័រហ្វេសប៊ុករបស់នាង ដើម្បីជា​ការ​ហាត់​សមទឹកដមសម្លេងផង និងផ្ញើជូនដល់ប្រិយមិត្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...