Posts in ‘តារា ជនល្បីៗ’ Category

ពេជ្រ សោភា ថា​មិន​ខ្វល់​​រឿង ប៉ីប៉ីឌី ចង់​ហែក​កេរ្តិ៍​«យក​ប្ដី​គេ»

ពេជ្រ សោភា ថា​មិន​ខ្វល់​​រឿង ប៉ីប៉ីឌី ចង់​ហែក​កេរ្តិ៍​«យក​ប្ដី​គេ»

អ្នកចម្រៀងល្បីឈ្មោះ របស់ផលិកម្មហង្សមាស កញ្ញា ពេជ្រ សោភា បានលើកឡើងថា នាងមិនខ្វល់នោះទេ បើទោះ​បីនាងដឹងថា សារដែល ប៉ីប៉ីឌី គម្រាមនោះ ចង់សំដៅ​លើរូបនាងក៏ដោយ ព្រោះអីនាងមិនមានរឿងអាស្រូវ​ដែលត្រូវ​ដេកភ័យនោះទេ។


កញ្ញា ពេជ្រ សោភា អ្នកចម្រៀង របស់ផលិកម្មហង្សមាស។ (រូបថត ហ្វេសប៊ុក)

តារា - តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ ក្រោមរហស្សនាម ប៉ីប៉ី ឌី (PeyPey DY) ដែលបច្ចុប្បន្នបានក្លាយជាគូបដិបក្ខ ជា​មួយតារាចម្រៀង របស់ផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា បានបញ្ជាក់ជាសាធារណៈថា នឹងបើកកកាយ​ដោយមិនសំចៃមាត់ នូវរាល់រឿងអាក្រក់របស់តារាចម្រៀងស្រីម្នាក់ ដើម្បីធ្វើឱ្យតារាស្រីម្នាក់នោះធ្លាក់កូដ ហើយអាច​នឹងប្រឈមនឹងបោះបង់អាជីពសិល្បៈ។

កាលពីម្សិលមិញ [...]

ប៉ីប៉ីឌី បកស្រាយ​ព័ត៌មាន​​ដែល​សន្និដ្ឋាន​​ថា ខ្លួន​ហែក​កេរ្តិ៍ ពេជ្រ សោភា

ប៉ីប៉ីឌី បកស្រាយ​ព័ត៌មាន​​ដែល​សន្និដ្ឋាន​​ថា ខ្លួន​ហែក​កេរ្តិ៍ ពេជ្រ សោភា

តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ប៉ីប៉ីឌី បានប្រតិកម្មភ្លាមៗ ចំពោះសារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន ដែលបានចុះផ្សាយដោយធ្វើការសន្និដ្ឋានថា តារាចម្រៀងដែលខ្លួនកំពុងហែកកេរ្តិ៍ ជាតារាចម្រៀង​ស្រី​ល្បីឈ្មោះ ក្នុងផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា។


កញ្ញា ពេជ្រ សោភា តារាចម្រៀងល្បី និងលោក ប៉ីប៉ី ឌី តារាហ្វេសប៊ុក។ (រូបថត ហ្វេសប៊ុក)

តារាល្បី - ប៉ីប៉ីឌី បានបកស្រាយតាមរយៈឃ្លីបវីដេអូមួយ បង្ហោះនៅលើទំព័ររបស់ខ្លួនថា អ្វីដែលខ្លួនកំពុង​និយាយ​ហែកកេរ្តិ៍ ទៅលើតារាស្រីមួយរូបនោះថា ខ្លួនមិនបានបញ្ចេញអត្តសញ្ញាណ របស់តារាចម្រៀងស្រីរូបនោះទេ។ តារា​ហ្វេសប៊ុករូបនេះ បញ្ជាក់បន្ថែមថា មុននឹងសរសេរ [...]

​ក្តី ខេមរៈ សេរីមន្ត និង​ក្រុមហ៊ុន​អេសឃេ បញ្ចប់​ដោយ​ទទួល​យក​សំណង

​ក្តី ខេមរៈ សេរីមន្ត និង​ក្រុមហ៊ុន​អេសឃេ បញ្ចប់​ដោយ​ទទួល​យក​សំណង

ករណីការប្តឹងផ្តល់គ្នារវាងក្រុមហ៊ុនអ៊េសឃេ និងលោក ខេមរៈ សេរីមន្ត ព្រមទាំងក្រុមគ្រួសារជនរងគ្រោះ​ បាន​ឈាន​ដល់ទីបញ្ចប់ហើយ ដោយភាគីរងគ្រោះ យល់ព្រមទទួលយកសំណង បើទោះបីជាសំណងនោះ មិនបានគ្រប់ចំនួន​ទៅតាមបណ្ដឹងក៏ដោយ។


តារាចម្រៀង ខេមរៈ សេរីមន្ដ។ (រូបថតហ្វេសប៊ុក)

រឿងក្តីតារា - ទីបំផុតទៅក្រោយការសម្របសម្រួល រវាងលោក ខេមរៈ សេរីមន្តនិង គ្រួសារជនរងគ្រោះដទៃទៀត ក្នុងគ្រោះថ្នាក់ចរាចរកាលពីខែមីនា ឆ្នាំ ២០១៣កន្លងទៅ ជាមួយក្រុមហ៊ុនអ៊េសឃេ ក្រោមការយោគយល់គ្នា ភាគី​ក្រុមហ៊ុនបានយល់ព្រមផ្ដល់សំណង ដល់ភាគីគ្រួសារអ្នកស្លាប់នីមួយៗ ចំនួន ១០,០០០ដុល្លារ និង អ្នករង​របួស​នៅ​ក្នុងហេតុការណ៍នោះ ចំនួន ៤,៥០០ ដុល្លារ។ ដោយឡែកសម្រាប់លោកខេមរៈ សេរីមន្ត [...]

វ៉ាឌី ហេឡែន ថា​នឹង​បង្កើត​«ស្ទីល»​ប្លែកៗ ដើម្បី​​ឲ្យ​ល្បី

វ៉ាឌី ហេឡែន ថា​នឹង​បង្កើត​«ស្ទីល»​ប្លែកៗ ដើម្បី​​ឲ្យ​ល្បី

លោក វ៉ាឌី ហេឡែន ជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម ដាយអឺមេន ញូសិក (Diamond Music) បានបញ្ជាក់ថា ពេលបច្ចុន្ននេះលោក កំពុងត្រៀមបទចម្រៀងថ្មីៗ រួមជាមួយនិងស្ទិលប្លែកៗ ដើម្បីឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួន មានភាព​រីកចម្រើនទៅមុខ ខណៈពេលនេះ ប្រជាប្រិយភាពរបស់លោកមិនទាន់មានឈ្មោះ បោះសម្លេងល្បីនៅក្នុងវិស័យជា​អ្នកចម្រៀងនៅឡើយ បើប្រៀបធៀបទៅតារាចម្រៀងប្រុសល្បីផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។


រូបថត លោក វាឌី ហេឡែន តាមបណ្ដាញសង្គម។ (រូបថត ហ្វេសប៊ុក)

តារា - «Blockបងចោលទៅ» ជាបទចម្រៀងមួយដែលលោក វ៉ាឌី ហេឡែន ទទួលបានការចាប់អារម្មណ៍ពីមិត្ត​យុវជនជាងគេ ក្នុងចំណោមបទចម្រៀងនានា ដែលលោកកំពុងចេញលក់នៅលើទីផ្សារ និងកំពុងទទួលបានការ​ចាប់អារម្មណ៍ពីទស្សនិកជន។ [...]

យុគ ចិន្តា បដិសេធ​ដំណឹង​ថា នាង​ត្រៀម​ខ្លួន​ចូល​រោង​ការ

យុគ ចិន្តា បដិសេធ​ដំណឹង​ថា នាង​ត្រៀម​ខ្លួន​ចូល​រោង​ការ

បន្ទាប់ពីបែកធ្លាយដំណឹងដ៏គួរភ្ញាក់ផ្អើលមួយ ថាអ្នកនាង យុគ ចិន្តា កំពុងត្រៀមខ្លួនចូលរោងការ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ពិធីការិនីដែលមានឈ្មោះល្បីរូបនេះ ហាក់មានការខឹងសម្បារយ៉ាងខ្លាំង ជាមួយដំណឹងដែលគួរតែ​រីករាយ ហើយបានចេញមកធ្វើការបដិសេធទាំងស្រុង នូវការលើកឡើងនេះ។


អ្នកនាងយុគ ចិន្តា (ខាងស្ដាំ) ពេលកំពុងថតកម្មវិធីបុណ្យភ្ជុំ ជាមួយកញ្ញាតេង លក្ខិណា ឲ្យស្ថានីយ៍ទូរទស្សន៍​ស៊ីធីអិន។ (រូបថត MONOROOM.info/ SamNeang)

តារា - «គ្មានទេ គ្មានទេ គេចេះតែថាទេ» នេះឆ្លើយតបរបស់អ្នកនាងយុគ ចិន្តា ជាពីធីករដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ដោយបដិសេធទៅនឹងដំណឹងដែលលេចលឺថា អ្នកនាងកំពុងត្រៀមខ្លួនចូលរោងការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...