Posts in ‘ការរស់នៅប្រចាំថ្ងៃ’ Category

ព្រះរាជា ភូមិបុល  នៃ​រាជា​ណាចក្រ​ថៃ បាន​សោយ​ទីវង្គត

ព្រះរាជា ភូមិបុល នៃ​រាជា​ណាចក្រ​ថៃ បាន​សោយ​ទីវង្គត

ព្រះមហាក្សត្រ ដែលប្រជារាស្ត្រថៃគោរព ប្រៀបបាននឹងអាទិទេព បានសោយទីវង្គតហើយ នៅថ្ងៃព្រហស្បត្តិ៍​ទី១៣ ខែតុលានេះ បន្ទាប់ពីបានសោយរាជ្យសម្បត្តិ អស់រយៈពេល៧០ឆ្នាំកន្លងមក។ ព្រះបាត ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) បានសោយទីវង្គត់នៅព្រះជន្មាយុ ៨៨ព្រះវស្សា នៅឯមន្ទីរពេទ្យ «Siriraj» ទីកន្លែងដែលព្រះអង្គ [...]

អតីត​ប្រធានាធិបតី​អ៊ីស្ត្រាអែល ទទួល​មរណភាព

អតីត​ប្រធានាធិបតី​អ៊ីស្ត្រាអែល ទទួល​មរណភាព

អតីតប្រធានាធិបតី អតីតនាយករដ្ឋមន្ត្រី របស់ប្រទេសអ៊ីស្ត្រាអែល និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក ស៊ីម៉ុន ពែរ៉េស (Shimon Peres) បានទទួលមរណភាព កាលពីយប់ថ្ងៃអង្គារ ចូលមកថ្ងៃពុធនេះ ក្នុង​ជន្មាយុ​៩៣ឆ្នាំ។ លោកបានរងគ្រោះ នឹងអាការៈដាច់សសៃឈាម ក្នុងខួរក្បាល ហើយបាន​ចូល​ទៅ​សម្រាក​ព្យាបាល [...]

វីរជន​សង្គ្រោះ​កុមារ​នៅ​ស្ទឹង​មាន​ជ័យ បាន​ទទួល​មរណភាព

វីរជន​សង្គ្រោះ​កុមារ​នៅ​ស្ទឹង​មាន​ជ័យ បាន​ទទួល​មរណភាព

ស្ថាបនិកអង្គការ​​​ដើម្បី​ភាព​ញញឹម​​នៃកុមារ (ហៅកាត់​តាម​ភាសា​បារាំង PSE) លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ដែលបានជួយ​សង្គ្រោះ​កុមារ​ខ្សត់​ខ្សោយ​ខ្មែរ ជា​ច្រើន​ម៉ឺននាក់ បាន​លាចាក​ពី​លោក​យើង​ហើយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ វេលា​ម៉ោង១៨ និង៥៨ នាទី​ល្ងាច [...]

មរណភាពរបស់អតីតរដ្ឋមន្ត្រី មិន ឃិន បានប្ដូរម៉ោង!

មរណភាពរបស់អតីតរដ្ឋមន្ត្រី មិន ឃិន បានប្ដូរម៉ោង!

ដំណឹងមរណភាព របស់លោក មិន ឃិន ទេសរដ្ឋមន្ត្រី​ទទួល​​បន្ទុក​​បេសកកម្ម​ពិសេស និងជាអតីត​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និងសាសនា មានពីរដំណាក់កាល​ខុសគ្នា ខណៈដំណាក់ទីមួយ ត្រូវ​បាន​ច្រាន​ចោល ដោយ​ក្រុម​គ្រួសារ​របស់លោក មិន ឃិន ដោយផ្ទាល់។

កាលពីថ្ងៃទី៨ ខែកញ្ញាម្សិលម៉ិញ [...]

មិន ឃិន អតីត​រដ្ឋមន្ត្រីធម្មការ បាន​ទទួល​មរណភាព

មិន ឃិន អតីត​រដ្ឋមន្ត្រីធម្មការ បាន​ទទួល​មរណភាព

មុនពេលទទួលមរណភាព លោកទេសរដ្ឋមន្ត្រី មិន ឃិន មានអាយុ៧៨ឆ្នាំ។ សមាជិកគណៈកម្មាធិការ​កណ្ដាល នៃគណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បានធ្លាក់ខ្លួនឈឺ ជា​បន្ត​បន្ទាប់ ក្រោយពីមានការរុះរើគណរដ្ឋមន្ត្រី កាល​ពី​ប៉ុន្មាន​ខែ​មុន។

លោក មិន ឃិន  បានលាចាកលោកទៅ នៅវេលាម៉ោងប្រមាណជា ៧ព្រឹកថ្ងៃទី៨ [...]