Posts in ‘សិល្បៈភាពយន្ដ’ Category

កូនស្រី​ពៅ​របស់​អង់ជឺលីណា ជូលី នឹង​រក​បាន​២២០០អ៊ឺរ៉ូ ​មួយ​សប្ដាហ៍

កូនស្រី​ពៅ​របស់​អង់ជឺលីណា ជូលី នឹង​រក​បាន​២២០០អ៊ឺរ៉ូ ​មួយ​សប្ដាហ៍

វីវីយ៉ែន ម៉ាឆឺលីន (Vivienne Marcheline) កូនស្រីតូចជាងគេ របស់តារាភាពយន្ដ អង់ជឺលីណា ជូលី (Angelina Jolie) និង​ប្រេដ ភីត (Brad Pitt) កំពុងតែដើរតាមលំអានរបស់ម្ដាយឪពុករបស់នាង។ អាយុទើបតែ៤ឆ្នាំ នាងទទួលបានមក​សម្ដែង ជាតួធំជាងគេ នៅក្នុងភាពយន្ដមួយ ដែលនឹងអនុញ្ញាតអោយនាងតូច រកចំណូលបាន ២២០០អ៊ឺរ៉ូ (ប្រមាណជា ៣០២០​ដុល្លាអាមេរិក) ក្នុងមួយសប្ដាហ៍។


នាងអង់ជឺលីណា ជូលី និងកូនៗ នៅកន្លែងកំសាន្ដ អាងចិញ្ចឹមត្រី នៅទីក្រុងឡុងដ៍។

គឺខាងម្ដាយរបស់នាងតូច តារាភាពយន្ដអន្តរជាតិដ៏ល្បី ជាអ្នកជម្រុញកូនស្រីរបស់ខ្លួន ដែលទើបនឹងមានអាយុ៤ឆ្នាំ អោយ​បោះជំហ៊ានទីមួយ ចូលទៅក្នុងពិភពភាពយន្ដ។ នាងនឹងបកស្រាយតួអង្គមួយ ជាម្ចាស់ក្សត្រីក្មេងម្នាក់ ឈ្មោះអូរ៉័រ (Aurore) នៅក្នុងភាពយន្ដនិទានមួយ [...]

តារាភាពយន្ដ៖ ថូម គ្រូស មាន«មិត្តស្រី»ថ្មី?

តារាភាពយន្ដ៖ ថូម គ្រូស មាន«មិត្តស្រី»ថ្មី?

ថូម គ្រូស ត្រូវគេមើលឃើញថា បានបណ្ដើរនារីសក់ទង់ដែងក្រម៉ៅម្នាក់ កាលពីចុងខែធ្នូឆ្នាំមុន។ តើជាពន្លកនៃស្នេហា​ថ្មីមួយទៀត ឬគ្រាន់តែជាមិត្តភាពដែលទើបនឹងកើត ? ពិបាកនឹងឆ្លើយបន្តិច ព្រោះអ្នកទាំងពីរ ដូចជាខំប្រឹងលាក់ខ្លួនពួន​អាត្មា យ៉ាងស្ងាត់ស្ងៀម គេចពីអ្នកកាសែត។


នាងកញ្ញា ស៊ីនទីចា ជហ្ស និងតារាភាពយន្ដ ថម គ្រូស ក្នុងរូបភាពកាត់ត។

៦ខែបន្ទាប់ពីបានលែងលះជាមួយនឹង នាងខេទី ហូលម៉េស (Katie Holmes) តារាភាពយន្តលោក ថូម គ្រូស (Tom Cruise) ទំនងជារកឃើញគូរស្នេហ៍ជាថ្មីទៀត ទេដឹង? នេះជាការដឹងរបស់ទស្សនាវដ្ដី អ៊ីនថាឆ៍ (In Touch) ដែលថាតារា​ភាពយន្ដ​អាយុ៥០ឆ្នាំរូបនេះ ដែលកំពុងសម្ដែងនៅក្នុងភាពយន្ដរឿង «Jack Reacher» [...]

ជេកឃី ឆាន់ ឬ​ឈិនឡុង រង​ការ​រិះ​គន់ពី​អ្នក​ប្រជា​ធិប​តេយ្យ​នៅ​ហុងកុង

ជេកឃី ឆាន់ ឬ​ឈិនឡុង រង​ការ​រិះ​គន់ពី​អ្នក​ប្រជា​ធិប​តេយ្យ​នៅ​ហុងកុង

តារាភាពយន្ដ ដ៏ល្បីខាងក្បាច់គុណ លោតហត់ស្ដែងៗ ជេកឃី ឆាន់ (Jackie Chan) ឬឈិនឡុង បានទទួលការរិះគន់ កាលពីថ្ងៃ​ព្រហស្បត្តិ៍ទី១៣ធ្នូ អាទិត្យមុន ដោយពួកអ្នកការពារលិទ្ធិប្រជាធិបតេយ្យ នៅហុងកុង ទីក្រុងកំណើតរបស់លោក  ខណៈតារា​ភាពយន្ដ​រូបនេះ បានធ្វើសេចក្ដីប្រកាសមួយ ទៅអោយទស្សនាវដ្ដីចិន ពីការគាំទ្ររបស់លោក ទៅលើការរឹតបន្តឹង សិទ្ធិក្នុងការធ្វើ​បាតុកម្ម។


តារាភាពយន្ដ ជេកឃី ឆាន់ ឬឈិនឡុង ពេលសម្ដែងក្នុងសាច់រឿង។

ការបំបិតសិទ្ធនៃការបញ្ចេញមតិ បានបង្កអោយមានប្រតិកម្មយ៉ាងខ្លាំងសម្បើមមួយ នៅហុងកុង អតីតទឺកដីគ្រប់គ្រង​ដោយប្រទេស​អង់គ្លេស តែបានប្រគល់ត្រឡប់ទៅអោយប្រទេសចិនវិញ នៅឆ្នាំ១៩៩៧ ក្នុងលក្ខខ័ណ្ឌទុកស្វ័យភាពអោយតំបន់នេះ នូវសិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ [...]

ស៊ីលវេស្ទើរ ស្តាឡូន នៅ​ចង់​ធ្វើ​​ជា «រ៉ាមប៊ូ» បន្ត​ទៀត

ស៊ីលវេស្ទើរ ស្តាឡូន នៅ​ចង់​ធ្វើ​​ជា «រ៉ាមប៊ូ» បន្ត​ទៀត

ស៊ីលវេស្ទើរ ស្តាឡូន បាននិយាយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី​ កាលពីថ្ងៃពុធទី២៨វិច្ឆិកាថា លោកពេញចិត្ត នឹងបន្តដើរតួរសម្ដែង ជា​វីរបុរសក្នុងសង្គ្រាម ដែលមិនដែលចាញ់ មានឈ្មោះថា «រ៉ាមប៊ូ» ហើយនេះជាអ្វី ដែលបានខ្ទាស់ មិនអោយលោកចូលនិវត្តន៍ ក្នុង​ខណៈ​លោក​មានអាយុជ្រេណាស់ដែរហើយ ក្នុងការសម្ដែងតួអង្គនេះ ជាថ្មីទៀតនោះ។


លោក ស៊ីលវេស្ទើរ ស្តាឡូន ក្នុងតួអង្គជា ចន រ៉ាមប៊ូ ក្នុងរឿង រ៉ាមប៊ូ ទីបួន។ រូបថតភាពយន្ត។

លោក ស៊ីលវេស្ទើរ ស្តាឡូន (Sylvester Stallone) បានពន្យល់អ្នកកាសែត យ៉ាងដូច្នេះថា «រ៉ាមប៊ូ (Rambo) ជាមូលហេតុដែល​ធ្វើ​អោយខ្ញុំ នៅមិនទាន់ចូលនិវត្តន៍។ ខ្ញុំឃើញថាជននេះ មិនចង់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញទេ។ ជននេះត្រូវការសង្គ្រាម [...]

ប្រេដ ភីត និង​អង់ជឺលីណា ជូលី៖ រៀបការ? ឆាប់ៗ​នេះ​ហើយ!

ប្រេដ ភីត និង​អង់ជឺលីណា ជូលី៖ រៀបការ? ឆាប់ៗ​នេះ​ហើយ!

ប្រេដ ភីត បាននិយាយប្រាប់ទស្សនាវដ្ដី «ភីបផល» ថាពិធីមង្គលការរបស់ លោកនិងនាង អង់ជឺលីណា ជូលី នឹងរៀបចំធ្វើ ក្នុងពេល​ឆាប់ៗនេះហើយ។ ជាដំណឹងមួយថ្មី ដែលតារាពិភពលោកបានធ្លោយអោយដឹង បន្ទាប់ពីពិធីភ្ជាប់ពាក្យបានប្រព្រឹត្តិទៅ កាលពីខែ​មេសាកន្លងទៅរួចមក។


តារាភាពយន្ដ ប្រេដ ភីត និងអង់ជឺលីណា ជូលី។ រូបភាព រ៉យទ័រ។

តាំងពីណាណីមក កំពូលតារាប្រចាំហូលីវូដ ទាំងពីរ មិនសូវជាបានបង្ហាញពីកម្មវិធីអ្វីមួយ ដែលធ្វើអោយគេទន្ទឹង​រងចាំខ្លាំង ដូច​ពេលនេះនោះទេ បើទោះជាអាពាហ៍ពិពាហ៍នេះ នៅមិនទាន់អោយដឹង ថានឹងធ្វើនៅថ្ងៃណាក៏ដោយ។ ប៉ុន្ដែអ្វីដែល ប្រេដ ភីត (Brad Pitt) ខ្លួនឯង បានបង្ហើបអោយដឹង ក្នុងទស្សនាវដ្ដី «ភីបផល (People)» គឺថ្ងៃរៀបការរបស់គេទាំងពីរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...