Posts in ‘ភ្លេង ចំរៀង’ Category

ជូស្ទីន ប៊េប៊័រ និង​សេឡេណា ហ្គោមេស បាន​បែក​បាក់​គ្នា​ហើយ

ជូស្ទីន ប៊េប៊័រ និង​សេឡេណា ហ្គោមេស បាន​បែក​បាក់​គ្នា​ហើយ

ជាភាពបញ្ចប់នៃស្នេហាដំបូង របស់យុវជនជំទង់ទាំងពីរនាក់។ អ្នកចំរៀងល្បីជនជាតិកាណាដា ជូស្ទីន ប៊េប៊័រ បានត្រូវ​កញ្ញាសម្ដែងរូបស្អាត ជនជាតិអាមេរិកាំង នាង សេឡេណា ហ្គោមេស ចាកចេញចោល។


អ្នកចម្រៀងល្បី ជូស្ទីន ប៊េប៊័រ និង នាងសេឡេណា ហ្គោមេស។ រូបថត Universal / Island Records។

ជាសត្យានុម័ត្រ របស់ធម្មជាតិ។​ គេអាចនឹងមានរូបរាងសង្ហា មានទ្រពធន និងមានឈ្មោះល្បី ... តែទីបំផុតក៏អាចនឹងត្រូវ គេបោះបង់ចោល នៅថ្ងៃណាមួយអញ្ចឹងដែរ។ ដំណើរផ្សងព្រេងយ៉ាងជូចត់ នៃសេចក្ដីស្នេហា របស់ជូស្ទីន ប៊េប៊័រ (Justin Bieber) អាចនឹងត្រូវបានសរសេរ ចេញជាចម្រៀងមួយបទ ដែលជូស្ទីន ប៊េប៊័រខ្លួនឯង ធ្លាប់ច្រៀងចម្រៀងបែបនេះ​រួច​ហើយ តែគឺនៅពេលស្នេហាទើបនឹងចាប់រូបរាង ដូចយ៉ាងបទ [...]

វីដេអូ៖ ម៉ាដូណា សម្ដែងការប្រគុំតន្ត្រី នៅពហុកីឡាដ្ឋានបារាំង

វីដេអូ៖ ម៉ាដូណា សម្ដែងការប្រគុំតន្ត្រី នៅពហុកីឡាដ្ឋានបារាំង

មិនខុសពីការសំដែងមុនៗ ម៉ាដូណា មិនបានធ្វើអោយអ្នកស្រឡាញ់ចូលចិត្តគាត់ ដែលបានទិញសំបុត្រមកទស្សនា ការប្រគុំតន្ត្រីរបស់គាត់ នៅពហុកីឡាដ្ឋានធំជាងគេ របស់បារាំង មានការខកបំណងឡើយ។ សូមទស្សនា ខ្សែរវីដេអូ ខ្លីៗ​ដែល បង្ហាញពីការសំដែងរបស់ ម៉ាដូណា នៅពហុកីឡាដ្ឋាននេះ ដូចតទៅ៖

ហង្សមាសនិងទីក្រុង៖ សង្គ្រាម រវាងផលិតកម្ម?

ហង្សមាសនិងទីក្រុង៖ សង្គ្រាម រវាងផលិតកម្ម?

«Wowដូចកញ្ជ្រោងចាស់» គឺជាមតិយោបល់មួយឃ្លារបស់មនុស្សម្នាក់ ដែលមើលទៅមានឈ្មោះពាក់កណ្ដាលជាឈ្មោះ របស់ ផលិតកម្មថោន (ទីក្រុង town) បានសសេដាក់អោយរូបថតមួយ របស់កញ្ញា ពេជ្រ សុភា អ្នកចំរៀងល្បីល្បាញ របស់ផលិតកម្មហង្សមាសនៅថ្ងៃអង្គារទី១០មេសា វេលាប្រហែលជា ម៉ោង២រសៀល​ (០៩ព្រឹក ម៉ោងនៅស្រុកបារាំង) នៅលើទំព័ប្រូហ្វីលហ្វេសបុក។ ប្រតិកម្មឆ្លើយតបនឹងយោបល់របស់ជនបិតមុខ ដែលបញ្ចេញតែឈ្មោះពាក់កណ្កាលរបស់ ផលិតកម្មថោននេះ កញ្ញា ពេជ្រ សុភា បាននិយាយដាក់ជាយោបល់ត្រឡប់ទៅវិញថា៖ «អគុណណាស់ដែលខំតាមដាន រូបតារាចម្រៀងរបស់(ហង្សមាស) បើជាមេខ្ញុំវិញគ្មានពេលទេ ព្រោះជារឿងអត់ប្រយោជ៏»។ ទំនងនៅក្នុង ឃ្លាប្រយោគនេះ កញ្ញា ពេជ្រ សុភា បានគិតថា ជនបិតមុខនោះគឺជា ម្ចាស់ផលិតកម្ម ថោន (ទីក្រុង) ឬក៏ជាអ្នកតំណាងធំដុំណាម្នាក់ ក្នុងផលិតកម្មនេះតែម្ដង។

Whitney Houston វិស្នី ហ៊ូស្តុន ត្រូវ​បាន​រក​ឃើញ​ស្លាប់ ក្នុង​បន្ទប់

Whitney Houston វិស្នី ហ៊ូស្តុន ត្រូវ​បាន​រក​ឃើញ​ស្លាប់ ក្នុង​បន្ទប់

ជាដំណឹងដែលធ្លាក់មកដល់គួរអោយរន្ធត់​ និងធ្វើអោយរំជួលពិភពលោក គឺ Whitney Houston វិស្នី ហ៊ូស្តុន ស្ដេចចំរៀង pop ស្រី ជនជាតិអាមេរិកស្បែកខ្មៅ ត្រូវបានគេរកឃើញស្លាប់ នៅថ្ងៃសៅរិ៍ម្សិលមិញ វេលាម៉ោង 15h55 ម៉ោងនៅ Los Angeles (0h55 នៅបារាំង​ និង 06h55 នៅស្រុកខ្មែរ ថ្ងៃនេះ)។

ម្ចាស់បទ I will always love you ដែលល្បីពេញទាំងពិភពលោក បានលាចាកលោក នៅក្នុងបន្ទប់សណ្ឋាគារ Bevery Hilton,  Los Angeles​ ដែលគាត់ជួលស្នាក់នៅ ខណៈដែលគាត់ត្រូវបានអញ្ជើញអោយចូលរួម ក្នុងរាត្រីស្រមោរសរមួយ នៅមុនការប្រគល់ពានរង្វាន់ Grammy Awards ដ៏ធំមូយ ។ ដំណឹងត្រូវបានផ្សព្វផ្សាយ តាម ទូរទស្សន៍ និងកាសែត ហើយ បានបង្កអោយមាន ភាពរំជួលចិត្តយ៉ាងខ្លាំងមួយ ក្នុងចំណោមអ្នកគាំទ្រ ស្ដេចចំរៀង pop ស្រី រូបនេះ។ គេបានមកជួបជុំគ្នា​ភ្លាមៗ នៅនឹងមុខ សណ្ឋាគារ ជាមួយនឹងទៀនក្នុងដៃម្នាក់មួយៗ ហើយតាមដានយ៉ាង យកចិត្តទុកដាក់ ពត៌មាន តាម ទូរទស្សន៍ និងកាសែត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...