Posts in ‘ពិភពលោក’ Category

ការ​ដាក់​មន្ត្រី(​ក្នុង​និង​ក្រៅ)​រដ្ឋាភិបាល​កម្ពុជា ចូល​បញ្ជី​ខ្មៅ​អាមេរិក ជិត​ចេញ​រូបរាង

ការ​ដាក់​មន្ត្រី(​ក្នុង​និង​ក្រៅ)​រដ្ឋាភិបាល​កម្ពុជា ចូល​បញ្ជី​ខ្មៅ​អាមេរិក ជិត​ចេញ​រូបរាង

ខណៈនៅកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផល នៃការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស ដែលផ្ដល់ជ័យជំនះទាំងស្រុង និងអសនៈក្នុងសភា ១០០% ទៅឲ្យគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នោះ នៅសហរដ្ឋអាមេរិកឯណោះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក៏បានតម្លើងសម្លេងទ្វេរដង ថាខ្លួនកំពុងពិនិត្យដាក់មន្ត្រីច្រើននាក់ ទាំងក្នុងនិងក្រៅរដ្ឋាភិបាលកម្ពុជា រួមបញ្ចូលទាំងក្រុមគ្រួសាររបស់ពួកគេ ក្នុងករណីខ្លះផង ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលត្រូវហាមឃាត់ ជាន់ទឹកដីអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មាន ដែលប្រព្រឹត្តិទៅ កាលពីប៉ុន្មានម៉ោងមុន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី «Heather Nauert» អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងឡើងថា​៖ «ខ្ញុំចង់និយាយពីអ្វី ដែលបានកើតឡើង នាពេលថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជា។ ហើយដូចដែលអ្នកទាំងអស់គ្នា បានដឹងហើយ [...]

បាក់​ស្ពាន​ដ៏ធំ​មួយ​នៅ​ក្រុង «Gênes» ​ស្លាប់​យ៉ាង​​តិច​៣០នាក់

បាក់​ស្ពាន​ដ៏ធំ​មួយ​នៅ​ក្រុង «Gênes» ​ស្លាប់​យ៉ាង​​តិច​៣០នាក់

ក្រសួងមហាផ្ទៃអ៊ីតាលី បានប្រកាសក្នុងពេលភ្លាមៗ ពីតុល្យភាពបឋម ថាមានមនុស្សយ៉ាងតិច ២២នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ស្ពាន «Morandi» ដែលភ្ជាប់ថ្នល់ល្បឿនលឿន «A10» នៅក្បែរក្រុង «Gênes» ស្ថិតនៅភាគលិចប្រទេស។ ប៉ុន្តែព័ត៌មាន ដែលទើបនឹងធ្លាក់មកដល់ បានបញ្ជាក់ថា តុល្យភាពបានកើនឡើង ដល់៣០នាក់។

ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃអង្គារទី១៤ ខែសីហានេះ ដោយនាំទៅជាមួយ នូវរថយន្ដដែលកំពុងរត់នៅលើស្ពាន ប្រមាណជាពី១០ ទៅ២០គ្រឿង។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន លោក «Edoardo Rixi»​ ក៏បានប្រកាសតាមកញ្ចក់ទូរទស្សន៍ដែរថា មានមនុស្សយ៉ាងហោច ២២នាក់បានស្លាប់។ លោកថា៖ «តុល្យភាពនេះ អាចនឹងកើនឡើងថែមទៀត»។