Posts in ‘ពិភពលោក’ Category

សម្ដេចសង្ឃកាតូលីកថ្មី ជា​ជន​ជាតិ​អាហ្សង់ទីន យក​នាម ហ្វ្រង់ស៊័រទី១

សម្ដេចសង្ឃកាតូលីកថ្មី ជា​ជន​ជាតិ​អាហ្សង់ទីន យក​នាម ហ្វ្រង់ស៊័រទី១

សម្ដេចសង្ឃកាតូលីកថ្មី ដែលយកព្រះនាមថ្មី ហ្វ្រង់ស៊័រទីមួយ (François Ier) ជាជនជាតិអាហ្សង់ទីន។ ព្រះអង្គមាន​ព្រះ-​នាមដើមថា ហ្សច ម៉ារីយ៉ូ ប៊ែរហ្សូចលីយ៉ូ (Jorge Mario Bergoglio) ជានាយកបុព្វជិកនៅក្នុងប្រទេសព្រះអង្គ និងត្រូវ​បាន​ព្រះវិហារកាតូលីកកណ្ដាល នៅទីក្រុងវ៉ាទីកង់ ជ្រើសតាំងជាសម្ដេចសង្ឃនៅយប់ម៉ោង០៨ នៃថ្ងៃទី១៣ខែមិនា។


សម្ដេចសង្ឃកាតូលីក ហ្វ្រង់ស៊័រទីមួយ ថ្លែងពាក្យដំបូងទៅកាន់បណ្ដាជន។

សម្ដេចសង្ឃថ្មី បានចេញបង្ហាញខ្លួន នៅលើរាលហាននៃព្រះវិហា ស៊ាំង ពីជែរ (Saint-Pierre) ហើយបានបន្លឺវាចាជា​លើកដំបូង ទៅកាន់អ្នករងចាំព្រះអង្គរាប់សិបពាន់នាក់ នៅលើទីលាននៅខាងមុខ។

«វាទំនងជាសមាជិកគណសង្ឃទាំងអស់ បានធ្វើដំណើរទៅកាន់ ទីចុងបំផុតមួយនៃផែនដី ដើម្បីស្វែងរកខ្ញុំ» [...]

អ៊ីតាលី៖ សាល​ក្រម​ចេញ​អោយ​ប៊ែលូស្កូនី ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ

អ៊ីតាលី៖ សាល​ក្រម​ចេញ​អោយ​ប៊ែលូស្កូនី ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ

អតីតប្រធានក្រុមប្រឹក្សារដ្ឋអ៊ីតាលីរូបនេះ (ឬអាចនិយាយថា ជានាយករដ្ឋមន្ត្រី) បានច្រានចោលការដាក់ទោសនេះ ហើយ​អាចនឹងធ្វើឧទ្ទរណ៍...


លោកស៊ីវីយ៉ូ ប៊ែលូស្កូនី។

តុលាការនៅទីក្រុងមីឡង់ បានចេញសាលក្រម នៅថ្ងៃព្រហស្បត្តិ៍ទី០៧ខែមិនានេះ កំណត់ដាក់ទោស អតីតបុរសមាន​អំណាច លោកស៊ីវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) អោយជាប់ពន្ធនាគារ១ឆ្នាំ នៅក្នុងបទចោទពីការរំលោភ ការសម្ងាត់​នៃស្ថាប័ន ដែលទាក់ទងនឹងរឿងអាស្រូវក្នុងធនាគារ កាលពីឆ្នាំ២០០៥។

លោកស៊ីវីយ៉ូ ប៊ែលូស្កូនី ដែលបដិសេធនៅគ្រប់ការចោទប្រកាន់ អាចនឹងធ្វើឧទ្ទរណ៍។ នៅចំពោះមុខច្បាប់របស់​ប្រទេស​អ៊ីតាលី ប្រធានគណបក្សកណ្ដាលនិយមស្ដាំមួយនេះ មិនអាចទទួល«ទោសរំលោះ»ណាមួយបានឡើយ បើការប្ដឹង​ឧទ្ទរណ៍​នៅមិនទាន់ បានបញ្ចប់ផ្លូវរបស់វានោះ។ បានន័យថា [...]

វ៉េនេស៊ុយអេឡា៖ មរណភាព​​របស់​​ប្រធានាធិបតី ហ៊ុយហ្គោ ឆាវ៉េស ក្នុង​អាយុ​៥៨​ឆ្នាំ

វ៉េនេស៊ុយអេឡា៖ មរណភាព​​របស់​​ប្រធានាធិបតី ហ៊ុយហ្គោ ឆាវ៉េស ក្នុង​អាយុ​៥៨​ឆ្នាំ

បន្ទាប់ពីប្រយុទ្ធតទល់នឹងជម្ងឺមហារីក តាំងពី២ឆ្នាំកន្លងមក ប្រមុខរដ្ឋដ៏មានប្រជាប្រិយ នៃប្រទេសវ៉េនេស៊ុយអេឡា បាន​ធ្វើមរណភាព ក្នុងអាយុ៥៨ឆ្នាំ នៅថ្ងៃ៥ខែមិនា វេលាម៉ោងប្រមាណជា៤ម៉២៥នាទី ម៉ោងនៅក្នុងស្រុក។


លោកឆាវ៉េស និងកូនស្រីរបស់លោក នៅពេលធ្វើការវះកាត់រួច នៅប្រទេសគុយបា។

ប្រធានាធិបតីហ៊ុយហ្គោ ឆាវ៉េស (Hugo Chavez) បានលាចាកលោក នៅទីក្រុងការ៉ាកាស ក្នុងអាយុ៥៨ឆ្នាំ បណ្ដាលមកពី​ជម្ងឺមហារីក ដែលចាប់ផ្ដើមរោគសញ្ញាដំបូង នៅខែមិថុនាឆ្នាំ២០១១។ មរណភាពរបស់លោក បានបិទបញ្ចប់ការកាន់​អំណាចជាង១៤ឆ្នាំ ដែលជាសម័យកាលមួយ មានពណ៌ក្រហមតាមបែបផ្ដាច់ការ នៅប្រទេសស្ថិតនៅក្នុងទ្វីប​អាមេរិក​ខាងត្បូងមួយនេះ។

«យើងទើបនឹងបានទទួលដំណឹង មិនអាចទទួលយកបាន និងរន្ធត់ ដែលយើងអាចផ្សាយ ទៅជូនប្រជាជនរបស់យើង។ [...]

មីត រ៉ូមណី៖ «វាពិបាកណាស់» ដែល​មិន​បាន​ក្លាយ​ជា​ប្រធានាធិបតី USA

មីត រ៉ូមណី៖ «វាពិបាកណាស់» ដែល​មិន​បាន​ក្លាយ​ជា​ប្រធានាធិបតី USA

នៅក្នុងកិច្ចសម្ភាសជាលើកដំបូងមួយ ជាមួយនឹងបណ្ដាទូរទស្សន៍ ហ្វូស (Fox) បន្ទាប់ពីបរាជ័យនៅក្នុង ការបោះឆ្នោត ប្រធានាធិបតី កាលពីខែវិច្ឆិការឆ្នាំ២០១២ អតីតបេក្ខជនរបស់គណបក្សសារធារណរដ្ឋ មីត រ៉ូមណី (Mitt Romney) បាន​ថ្លែងជាកាលពីថ្ងៃអាទិត្យនេះ រិះគន់លោកបារ៉ាក់ អូបាម៉ា (Barack Obama) ថា«វាជាខកចិត្តមួយ ដែល​មិនបាន​ទៅ​កាន់​សេតវិមាន» ដើម្បីដោះស្រាយបញ្ហារបស់ប្រទេសជាតិ។


លោកមីត រ៉ូមណី អតីតគូរប្រជែងរបស់លោកអូបាម៉ា ក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិទីពីរ។

«វាធ្វើអោយខ្ញុំរំខានចិត្តណាស់ ដែលមិនបាននៅទីនេះ និងនៅសេតវិមាន ដើម្បីធ្វើអ្វីដែលត្រូវធ្វើ» លោករ៉ូមណី បាន​បកស្រាយប្រាប់ នៅក្នុងទូរទស្សន៍ហ្វូស។ លោកបន្ថែមថា «វាពិបាកណាស់»។

មីត រ៉ូមណី បានរិះគន់យ៉ាងចាស់ដៃ [...]

លា​ចុង​ក្រោយ៖ សម្ដេច​សង្ឃ​កាតូលីក រំជួល​ចិត្ត​នឹង​«ព្រះវិហារ​មាន​ជីវិត»

លា​ចុង​ក្រោយ៖ សម្ដេច​សង្ឃ​កាតូលីក រំជួល​ចិត្ត​នឹង​«ព្រះវិហារ​មាន​ជីវិត»

នៅមុនថ្ងៃលាចេញពីតំណែង សម្ដេចសង្ឃកាតូលីក ប៊ើរណ័រទី១៦ (Benoit XVI) បានធ្វើសុន្ទរកថាចុងក្រោយបង្អស់មួយ និងមានលក្ខណៈជាឯកជន ច្រើនជាងពេលណាៗទាំងអស់ នៅពីមុខបណ្ដាជន ប្រមាណជា១០០ពាន់នាក់។


សម្ដេចសង្ឃកាតូលីក ប៊ើរណ័រទី១៦ ក្នុងពេលជំនួបចុងក្រោយ ជាមួយអ្នកស្រឡាញ់ព្រះអង្គ។

នៅថ្ងៃព្រហស្បត្តិ៍ទី២៨កុម្ភះនេះ ចាប់ពីវេលាម៉ោង០៨ម៉ យប់ទៅ សម្ដេចសង្ឃកាតូលីក ប៊ើរណ័រទី១៦ នឹងក្លាយ​ជាមេ​ដឹកនាំសាសនាគ្រឹស្ទ៍ធម្មតាដូចគេឯង និងមានឈ្មោះដូចមុន ចូហ្សេហ្វ៍ រ៉ាជីនជ័រ (Joseph Ratzinger)។ តែនៅមុនថ្ងៃ​លាតំណែងមួយថ្ងៃ កាលពីព្រឹកថ្ងៃពុធទី២៧កុម្ភះ សម្ដេចបានបង្ហាញខ្លួនជាសារធារណៈ ជាលើកចុងក្រោយបង្អស់ នៅ​ពីមុខអ្នកស្រឡាញ់ស្មោះស្ម័គ្រនឹងព្រះអង្គ ប្រមាណជា១០០ពាន់នាក់ ជាមួយពាក្យសម្ដីមួយចំនួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...