Posts in ‘បារាំង’ Category

ISIS ប្រកាស​ទទួល​ស្គាល់​ការ​ផ្ទុះ​អាវុធ​កណ្ដាល ប៉ារីស មុន​នេះ

ISIS ប្រកាស​ទទួល​ស្គាល់​ការ​ផ្ទុះ​អាវុធ​កណ្ដាល ប៉ារីស មុន​នេះ

នគរបាលបារាំងម្នាក់ បានស្លាប់ និងពីរនាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះអាវុធមួយ កាលពីវេលាម៉ោង ២១យប់ ថ្ងៃព្រហស្បត្តិ៍នេះ​ នៅលើមហាវិថីដ៏ល្បីឈ្មោះ «Champs-Elysées» នៃរដ្ឋធានីប៉ារីស ដែលសម្បូរដោយអ្នកទេសចរណ៍ និងហាងលក់ទំនិញ ដ៏ប្រណិតៗ។ ខ្មាន់កាំភ្លើង ត្រូវបាន«បង្ក្រាប» ដើម្បីការពារខ្លួន ពីសំណាក់កងកម្លាំង នៅនឹងកន្លែង។ នេះ បើតាមការប្រកាសឲ្យដឹង របស់ក្រសួងមហាផ្ទៃបារាំង នៅមុននេះបន្តិច។ ប្រភពពីនគរបាល​យុត្តិធម៌​បារាំង បានអះអាង​បន្ថែមថា ជនខ្មាន់កាំភ្លើងបានស្លាប់ហើយ។

ប្រភពដដែលនោះ បានឲ្យដឹងបន្តថា៖ «ជនបង្ក​បានមកដល់ទីកន្លែង​កើតហេតុ ដោយជិះរថយន្ដ។ នៅពេលចុះពីរថយន្ដ ជននេះបានបើកការបាញ់រះ ទៅលើរថយន្ដនគរបាល ដែលមានដឹកនគរបាល ដោយប្រើកាំភ្លើងស្វ័យប្រវត្តិ បណ្ដាលឲ្យនគរបាលម្នាក់ បានបាត់បង់ជីវិត ហើយបាន​បន្តការបាញ់​សម្រុក ទៅ​លើ​កងកម្លាំង​នគរបាល​ដទៃ​ទៀត មុននឹងត្រូវបានបង្ក្រាប។»។

[...]
សមាជិក​ព្រឹទ្ធ​សភា​អាមេរិក៖ រ៉ូស្ស៊ី​ជ្រៀត​ជ្រែ​កចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក៖ រ៉ូស្ស៊ី​ជ្រៀត​ជ្រែ​កចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង

ប្រធានគណៈកម្មការព័ត៌មាន ដ៏មានឥទ្ធិពល នៃព្រឹទ្ធសភាអាមេរិក លោក រីឆារដ៍ ប៊ើរ (Richard Burr) ដែល​ទទួល​បន្ទុកស៊ើបអង្កេត ករណីជ្រៀតជ្រែក ពីសំណាក់ប្រទេសរ៉ុស្ស៊ី ចូលក្នុង​កិច្ចការ​​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពីខែវិច្ឆិកាកន្លង​មកនោះ បានថ្លែង​អះអា​ងនៅសប្ដាហ៍នេះ ថា រដ្ឋាភិបាលក្រុង​ម៉ូស្គូ ក៏កំពុង​ចូល​ពាក់​ព័ន្ធ​យ៉ាង​សកម្ម នៅក្នុង​ដំណើរការ​ឃោសនា​បោះឆ្នោត នៃ​ការ​បោះ​ឆ្នោត​​​ជ្រើសរើស​ប្រធានាធិបតីបារាំង ដែល​នឹង​ប្រព្រឹត្តិធ្វើ នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះដែរ។

សមាជិក​ព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋរូបនេះ បានថ្លែងឡើងថា៖ «វាមានមូលហេតុ​គ្រប់​គ្រាន់ ដែលត្រូវនិយាយ​ឡើងថា ប្រទេសរ៉ូស្ស៊ី កំពុងលូកដៃចូលពាក់ព័ន្ធ នៅក្នុង​ការ​បោះឆ្នោត របស់​ប្រទេស​បារាំង។ (...) យើងបានគិតថា វាជាការ​ទទួល​ខុស​ត្រូវ​របស់​យើង ក្នុងការថ្លែងទៅកាន់ពិភពលោក នូវអ្វីៗ ដែល​បានកើតឡើង ដោយសារយើង​កំពុង​ប្រឈម​មុខ [...]

ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ប៉ារីស «អ័រលី» សម្លាប់​ជន​សង្ស័យ​ម្នាក់

ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ប៉ារីស «អ័រលី» សម្លាប់​ជន​សង្ស័យ​ម្នាក់

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនានេះ ក្នុងប្រទេសបារាំង មានហេតុការណ៍ពីរ ដែលបានកើតឡើង​​រវាង​គ្នា តែ​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ និងស្ថិតនៅចំងាយពីគ្នា ជាង៤០គីឡូម៉ែត្រ។ ប្រភពពីនគរបាល​បារាំង បានជឿជាក់​ថា ជា​ហេតុការណ៍​ពីរ ដែល​បាន​ជាប់​ទាក់ទងគ្នា។

ហេតុការណ៍ទីមួយ កើតឡើងនៅវេលាម៉ោង ៦ និង៥៥នាទីព្រឹក បង្កឡើងដោយជនម្នាក់ នៅ​ក្នុង​ក្រុង ស្ដាំង (Stains) ស្ថិត​នៅ​ភាគខាងជើង នៃរដ្ឋធានីប៉ារីស។ ជននោះបានផ្ទុះអាវុធឡើង នៅពេលដែល​ក្រុម​នគរបាល​ កំពុង​ធ្វើ​យុទ្ធនាការ ត្រួតពិនិត្យ​អត្តសញ្ញាណ​ជាធម្មតា​មួយ នៅតាម​ដងផ្លូវ នៃទីក្រុង​នោះ បណ្ដាល​ឲ្យភ្នាក់ងារ​នគរបាល​ម្នាក់ រងរបួសស្រាល នៅត្រង់ក្បាល។

ប្រមាណជាង១ម៉ោង​​កន្លះក្រោយមក នៅវេលាម៉ោង៨ និង៣០នាទី ហេតុការណ៍​មួយ​ទៀត បាន​កើត​ឡើង នៅ​ក្នុង​ព្រលាន​យន្ដហោះ អ័រលី ខាងត្បូង (Orly-Sud) ដែលស្ថិត​នៅ​ភាគ​ខាង​ត្បូង នៃរដ្ឋធានីប៉ារីស។ បុរស​ម្នាក់​ បាន​ព្យាយាម​ទៅ​ឆក់​យក​អាវុធ [...]

បារាំង៖ ផ្ទុះ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ របួស​៥នាក់

បារាំង៖ ផ្ទុះ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ របួស​៥នាក់

ការផ្ទុះមួយ បានកើតឡើង នៅវេលាម៉ោង ១០ ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នៅក្នុងបន្ទប់ម៉ាស៊ីន នៃមជ្ឈមណ្ឌល​នុយក្លេអ៊ែរ «Flamanville» ស្ថិតក្នុងតំបន់ ណ័រម៉ង់ឌី (Normandie) ភាគខាងលិច នៃប្រទេសបារាំង។ បន្ទាប់​ពី​ការ​ផ្ទុះ​នេះ អគ្គិភ័យ​មួយ​​ទៀត ក៏​ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​ដែរ នៅផ្នែក​កណ្ដាល​នៃ​មជ្ឈមណ្ឌល។ នេះ បើ​តាម​សេចក្ដី​រាយការណ៍ របស់សារព័ត៌មាន​តំបន់ «Ouest France» របស់បារាំង។

ស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» លោក «Olivier Marmion» នាយ​ខុទ្ទកាល័យ​ស្នងការ​តំបន់ ​បាន​ឲ្យ​ដឹង​ថា មនុស្ស​៥នាក់ បាន​រងគ្រោះ​ស្រាល បណ្ដាល​មក​ពី​ជាតិពុល ដែលបែកធ្លាយ​ពីការផ្ទុះ ប៉ុន្តែ​មិន​មាន​សេចក្ដី​រាយការណ៍ ពីអ្នករបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍​នេះ​ទេ។

លោកបានបញ្ជាក់ ប្រាប់សារព័ត៌មាន «Ouest-France» ដែរថា៖ «ជាបញ្ហា​បច្ចេកទេស ដែលគួរ​ឲ្យ​សិក្សាស្រាវ​ជ្រាវ​ឡើង​វិញ ឲ្យបាន​ហ្មត់ចត់។ តែវា​មិនមែន [...]

ការ​វាយ​ប្រហារ​​ដោយ​កាំបិត​នៅ​សារមន្ទីរ លូវ្រ៍៖ អ្វីដែល​អ្នក​អង្កេត​ដឹង

ការ​វាយ​ប្រហារ​​ដោយ​កាំបិត​នៅ​សារមន្ទីរ លូវ្រ៍៖ អ្វីដែល​អ្នក​អង្កេត​ដឹង

នៅប៉ុន្មានម៉ោង ក្រោយការវាយប្រហារ ដោយកាំបិត ទៅលើទាហានល្បាត នៅក្នុងសារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាល​រដ្ឋធានី​ប៉ារីស កាលពីព្រឹកថ្ងៃសុក្រ​ម្សិលម៉ិញ ក្រុមអ្នកស៊ើបអង្កេតបារាំង បានជឿ​ជាក់​ថា ពួក​ខ្លួន​បាន​ដឹង​ពី​អត្តសញ្ញាណ របស់​ជន​ដៃដល់​ម្នាក់​នេះ​ហើយ។ គេ​សង្ស័យថា ជនម្នាក់នេះ ជាជនជាតិ​អេហ្សីព អាយុ​២៩ឆ្នាំ ដែលបានចូល​មក​ក្នុងទឹកដីបារាំង តាំងពី១សប្ដាហ៍មុន ដោយប្រើទិដ្ឋការទេសចរណ៍។

លោក ហ្វ្រង់ស័រ ម៉ូឡាំង (François Molins) រដ្ឋអាជ្ញានៃ​​សាធារណរដ្ឋ​បារាំង ប្រចាំ​រដ្ឋធានី​ប៉ារីស បាន​ថ្លែង​អះអាង នៅ​ក្នុង​សន្និសីទការសែត កាលពីយប់ថ្ងៃសុក្រថា ជនដៃដល់​បាន​រង​របួសត្រង់ពោះ យ៉ាង​ធ្ងន់ធ្ងរ ​បន្ទាប់​ពី​ត្រូវ​បាន​ទាហាន​ម្នាក់ ពីក្នុងចំណោមទាហាន​ល្បាត​ទាំង​បួន​នាក់ បាញ់តម្រង់​ចំនួន​៥គ្រាប់។ ជន​នេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ ក្នុងមន្ទីរ​ពេទ្យ ហ្សក ប៉ុមពីឌូ (Georges Pompidou) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...