Posts in ‘កម្ពុជា’ Category

អង្ករ​ក្រអូប​«ផ្កាម្លិះ​អង្គរ»​ខ្មែរ ជាប់​លេខ១​លើ​ពិភពលោក​ជា​ថ្មី

អង្ករ​ក្រអូប​«ផ្កាម្លិះ​អង្គរ»​ខ្មែរ ជាប់​លេខ១​លើ​ពិភពលោក​ជា​ថ្មី

ការប្រកួតប្រជែង ដណ្ដើមចំណាត់ថ្នាក់អង្ករពិសេស ក្រអូប និងឈ្ងុយឆ្ងាញ់ជាងគេ ប្រចាំឆ្នាំ២០១៨ ដែលប្រព្រឹត្តិធ្វើ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ក្នុងក្របខណ្ឌសន្និសីទពិភពលោក លើកទី១០ ស្ដីពីអង្ករ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម បានសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ទៅឲ្យអង្ករ«ផ្កាម្លិះអង្គរ» របស់ប្រទេសកម្ពុជា។

ប៉ុន្តែចំណាត់ថ្នាក់នេះ មិនមែនជាការភ្ញាក់ផ្អើលអ្វីប៉ុន្មានទេ ដោយហេតុថា អង្ករកម្ពុជាធ្លាប់ទទួលបានចំណាត់ថ្នាក់ ដ៏ប្រសើរដូច្នេះ ជាច្រើនដងរួចមកហើយ គឺនៅក្នុងឆ្នាំ២០១២ - ២០១៣ និងឆ្នាំ២០១៤។

របាយការណ៍​របស់ក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំអង្ករចេញ ប្រមាណជា ២៧១ ០០០តោន នៅក្នុងឆរមាសដំបូង នៃឆ្នាំ២០១៨នេះ។ នៅក្នុងឆ្នាំ២០១៧ អង្ករកម្ពុជាដែលផលិតបាន មានបរិមាណ ១០,៥លានតោន ដែលកើនឡើង ៥% លើសឆ្នាំ២០១៦ ហើយត្រូវបាននាំចេញ ក្នុងបរិមាណច្រើនជាង ៦០០ ០០០តោន ទៅកាន់ទីផ្សារបរទេស។

[...]

កម្ពុជា​មាន​ប្រតិទិន​ថ្ងៃបុណ្យ​ឈប់​សម្រាក​២៨ថ្ងៃ ប្រចាំ​ឆ្នាំ២០១៩

កម្ពុជា​មាន​ប្រតិទិន​ថ្ងៃបុណ្យ​ឈប់​សម្រាក​២៨ថ្ងៃ ប្រចាំ​ឆ្នាំ២០១៩

អនុក្រឹត្យដែលចុះហត្ថលេខា ដោយលោក ហ៊ុន សែន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ និងដែលត្រូវបានធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃបន្ទាប់ បានកំណត់ពីថ្ងៃបុណ្យឈប់សម្រាក ដែលមានចំនួនសរុប ២៨ថ្ងៃ សម្រាប់ឆ្នាំក្រោយ ឆ្នាំ២០១៩នេះ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដាក់អនុក្រឹត្យនោះ ជូនប្រិយមិត្តដូចខាងក្រោម៖ 

EU កំពុង​អនុវត្ត​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ចេញ​ពី​កម្ពុជា

EU កំពុង​អនុវត្ត​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ចេញ​ពី​កម្ពុជា

ស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម (Anna Cecilia Malmström) បានអះអាងនៅថ្ងៃនេះថា អ្នកស្រី រួមនឹងស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) បានប្រាប់ទៅរបបក្រុងភ្នំពេញរួចហើយថា សហភាពអ៊ឺរ៉ុបកំពុងអនុវត្តនីតិវិធី ដើម្បីដកប្រព័ន្ធអនុគ្រោះ «Everything But Arm - EBA» ចេញពីប្រទេសកម្ពុជា បន្ទាប់ពីសហភាពមិនបានរកឃើញ ពីការអើពើរបស់របបដឹកនាំមួយនេះ ដើម្បីធ្វើឲ្យប្រសើរឡើងវិញ នូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលបានរងការបំផ្លិចបំផ្លាញ តាំងពីប៉ុន្មានខែមកនោះ។

ក្រុមអ្នកវិភាគ បានគិតថា ប្រសិនជាប្រព័ន្ធអនុគ្រោះ «EBA» ត្រូវបានដកចេញ ពីប្រទេសកម្ពុជា វានឹងបង្កឲ្យបាត់នូវទីផ្សារនាំចេញ របស់ប្រទេសកម្ពុជា ដែលធំជាងគេបង្អស់ នៅលើពិភពលោក ដែលកម្ពុជាតែងនាំផលិតផល [...]

ផ្សាយ​ផ្ទាល់៖ ហ៊ុន សែន ឡើង​ថ្លែង​នៅ​មហាសន្និបាត អ.ស.ប លើក​ទី៧៣

ផ្សាយ​ផ្ទាល់៖ ហ៊ុន សែន ឡើង​ថ្លែង​នៅ​មហាសន្និបាត អ.ស.ប លើក​ទី៧៣

លោក ហ៊ុន សែន គ្រោងឡើងថ្លែង នៅលើវេទិកានៃអង្គមហាសន្និបាត អង្គការសហប្រជាជាតិ នៅវេលាចាប់ពីថ្ងៃត្រង់នេះ ម៉ោងនៅក្រុងញ៉ូយក សហរដ្ឋអាមេរិក ដែលត្រូវនឹងម៉ោង១២អាធ្រាត យប់ថ្ងៃសុក្រ ទី២៨ ឆ្លងចូលថ្ងៃសៅរិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ក្នុងវីដេអូខាងក្រោម ប្រិយមិត្តនឹងបានឃើញការថ្លែងរបស់លោក ហ៊ុន សែន។ ហើយបើតាមកម្មវិធី លោក ហ៊ុន សែន នឹងឡើងថ្លែង បន្ទាប់ពីនាយករដ្ឋមន្ត្រី នៃប្រទេសក្រិច - នាយករដ្ឋមន្ត្រី នៃកោះម៉ូរីស និងនាយករដ្ឋមន្ត្រី នៃប្រទេសម៉ុងតេនេហ្គ្រូ។

» ជាខេមរភាសា៖