Posts in ‘ជុំវិញកំសាន្ដ’ Category

«រូប​ក្នុង​គំនូរ​នេះ កាន់​តែ​អាក្រក់...» សំណើច​ខ្លីៗ

«រូប​ក្នុង​គំនូរ​នេះ កាន់​តែ​អាក្រក់...» សំណើច​ខ្លីៗ

បុរសម្នាក់កំពុងទស្សនា រូបគំនូរជាច្រើន នៅក្នុងសារមន្ទីរមួយ។ ដើរមើលមួយសន្ទុះ បុរសរូបនេះបានងាក ទៅរក​មគ្គុទ្ទេសក៍​សារមន្ទីរ រួចឧទានឡើងថា៖

- រូបនៅក្នុងគំនូរនេះ អាក្រក់ណាស់! លោកច្បាស់ជាគិត ដូចខ្ញុំហើយ...

- អឺ... បាទ! នេះជាស្នាដៃរបស់វិចិត្រករ ជំនាន់មុនវិចិត្រករដៃឯក ញឹក ឌឹម។

ដើរទៅមុខបានឆ្ងាយបន្តិច បុរសងាកមកមគ្គុទ្ទេសក៍សារជាថ្មី ដោយផ្ទុះសំដីខ្លាំងជាងមុនថា៖

- ចំណែករូបនៅក្នុងគំនូរនេះ កាន់តែអាក្រក់​លែងនិយាយ។ លោកច្បាស់ជាគិត ដូចខ្ញុំទៀតហើយ...

- អឺ... បាទ! វាមិនមែនជាគំនូរទេ តែជាកញ្ចក់មួយផ្ទាំង!!!

រ៉ុស្ស៊ី តែងតាំង​តារា​ភាពយន្ដ​អាមេរិក ឲ្យ​ធ្វើ​ជា​បេសកជន​មនុស្សធម៌​

រ៉ុស្ស៊ី តែងតាំង​តារា​ភាពយន្ដ​អាមេរិក ឲ្យ​ធ្វើ​ជា​បេសកជន​មនុស្សធម៌​

លោក ស្ដេវេន ស៊ីហ្គាល (Steven Seagal) តារាភាពយន្ដអាមេរិក ដ៏ល្បីឈ្មោះ ដែលមានសញ្ជាតិរ៉ុស្ស៊ី តាំងពីឆ្នាំ២០១៦ បានក្លាយជា​«បេសកជន»​របស់​ក្រសួង​ការបរទេស​រ៉ុស្ស៊ី ទទួលបន្ទុករឹតចំណងទាក់ទង ផ្នែកមនុស្សធម៌ ជាមួយសហរដ្ឋអាមេរិក។ នេះ បើតាមការប្រកាសឲ្យដឹង ក្នុងសេចក្ដីជូនដំណឹងមួយ របស់ក្រសួងការបរទេសរ៉ូស្ស៊ី។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ភារកិច្ចរបស់លោក ស្ដេវេន ស៊ីហ្គាល គឺចូលរួមក្នុងការអភិវឌ្ឍន៍ នូវទំនាក់ទំនង រ៉ុស្ស៊ី-អាមេរិក នៅក្នុងវិស័យមនុស្សធម៌ ដោយរួមបញ្ចូល ទាំងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ និងសិល្បៈ។ ក្រសួងការបរទេសរ៉ុស្ស៊ី បានបញ្ជាក់ទៀតថា តួនាទីរបស់លោក ស្ដេវេន ស៊ីហ្គាល មានលក្ខណៈដូចគ្នា ទៅនឹង «អង្គទូតសុច្ឆន្ទៈ» របស់អង្គការសហប្រជាជាតិដែរ ហើយតួនាទីនេះ មិនបានគ្រោងទុក ពីការផ្ដល់បៀវត្សន៍នោះទេ។

ការតែងតាំងនេះ បានធ្វើឡើង នៅចំពេលដែលទំនាក់ទំនង រវាងប្រទេសមហាយក្សទាំងពីរ [...]

ផ្សាយ​ផ្ទាល់​ពី​ការ​ប្រគុំ​តន្ត្រី​និង​ការ​បាញ់​កាំជ្រួច​ដ៏​សម្បើម នៅ​តួ​អេហ្វែល

ផ្សាយ​ផ្ទាល់​ពី​ការ​ប្រគុំ​តន្ត្រី​និង​ការ​បាញ់​កាំជ្រួច​ដ៏​សម្បើម នៅ​តួ​អេហ្វែល

យើងសូមនាំប្រិយមិត្ត រីករាយនឹងផ្ទាំងទស្សនីយភាពដ៏កម្រនេះ ជាមួយនឹងវីដេអូផ្សាយផ្ទាល់ ដោយទូរទស្សន៍ជាតិបារាំង «France 2» ដែលផ្សាយចេញ ពីឧទ្យានដ៏ធំ ក្រោមតួអេហ្វែល (Tour d'Eiffel)។

កម្មវិធីចាប់ផ្ដើម ដោយការប្រគុំតន្ត្រីវង់ធំ របស់ វង់ភ្លេងជាតិនៃប្រទេសបារាំង (Orchestre national de France) អ្នកចម្រៀងសម្លេងបាន និងក្រុមអ្នកបន្ទរជាពួក មុននឹងបញ្ចប់ទៅ ដោយការបាញ់កាំជ្រួចដ៏សម្បើមមួយ។ ការបាញ់កាំជ្រួចនោះ មានរយៈពេល៣០នាទីជាប់គ្នា ដោយប្រើថវិការសរុប ៧៥០ ០០០អ៊ឺរ៉ូ របស់រដ្ឋធានី ប៉ារីស។