Posts in ‘កីឡាគ្រប់ប្រភេទ’ Category

រ៉ូណាល់ដូ ឲ្យ​ប្រាក់​«ធីប» ២ម៉ឺន​អ៊ឺរ៉ូ ទៅ​បុគ្គលិក​សណ្ឋាគារ​១០នាក់

រ៉ូណាល់ដូ ឲ្យ​ប្រាក់​«ធីប» ២ម៉ឺន​អ៊ឺរ៉ូ ទៅ​បុគ្គលិក​សណ្ឋាគារ​១០នាក់

ប្រាក់ធីប ២០ ០០០អ៊ឺរ៉ូនោះ ជាការលើកទឹកចិត្ត ចំពោះបុគ្គលិក១០នាក់ របស់សណ្ឋាគារដ៏ទំនើបមួយ ក្នុងប្រទេសក្រិច ដែលបានបម្រើការដោយផ្ទាល់ ក្នុងអំឡុងពេល នៃការលំហែកាយ របស់កំពូលកីឡាករ គ្រីសយ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) និងក្រុមគ្រួសារ។ ជាពិសេស វាជាការលើកទឹកចិត្ត ចំពោះក្រុមបុគ្គលិក ដែលបានជួយបំបាំងវត្តមាន របស់ម្ចាស់បាល់មាសប្រាំជំនាន់ ពីក្រុមអ្នកតាមប្រមាញ់ថតរូប​ទាំងឡាយ និងធ្វើឲ្យកំពូលកីឡាករ និងគ្រួសារ បានស្នាក់នៅលំហែកាយ ដោយក្ដីសោមនស្ស។

គឺសារព័ត៌មានកីឡា «Sportime.gr» របស់ប្រទេសក្រិច ជាអ្នកទម្លាយចេញ នូវដំណឹងទុកប្រាក់​«ធីប» ​ដ៏សម្បើមក្រៃ សម្រាប់ក្រុមបុគ្គលិកសណ្ឋាគារ។ សារព័ត៌មាន បានរាយការណ៍ថា៖ «បុគ្គលិកទាំង១០នាក់ ដែលទទួលបន្ទុក ផ្ដល់សេវាកម្មលំហែកាយ ទៅឲ្យគ្រួសាររបស់កីឡាករ រ៉ូណាល់ដូ និងជួយលាក់បំបាំងពួកគេ ពីក្រុមតាមប្រម៉ាញ់ថតរូបនោះ ទទួលបានប្រាក់ធីប ក្នុងម្នាក់ៗ ២ ០០០អ៊ឺរ៉ូ»។

[...]
រ៉ូណាល់ដូ៖ «ខ្ញុំ​ខុស​ពី​អ្នក​ផ្សេង»

រ៉ូណាល់ដូ៖ «ខ្ញុំ​ខុស​ពី​អ្នក​ផ្សេង»

តារាបាល់ទាត់ព័រទុយហ្គាល់ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានថ្លែងថា ខ្លួន«ខុស»ពីអ្នកផ្សេង ដែលឲ្យតែមានអាយុរាងជ្រេបន្តិច តាំងងាកទៅរកចុះហត្ថលេខា នៅក្នុងក្របខណ្ឌបាល់ទាត់ ដែលមិនសូវខ្លាំង ដូចជានៅក្នុងប្រទេសចិន ឬប្រទេសកាតានោះ។ ការថ្លែងរបស់កីឡាករ ធ្វើឡើង​កាលពីរសៀល​ថ្ងៃចន្ទ នៅក្នុងសន្និសីទកាសែត ដើម្បីបង្ហាញខ្លួនកីឡាករ បន្ទាប់ពីម្ចាស់បាល់មាស ៤ជំនាន់រូបនេះ បានចុះហត្ថលេខាទាត់ឲ្យក្រុម ជូវេនទូស (Juventus) សម្រាប់រយៈពេល ៤ឆ្នាំរួច។

រ៉ូណាល់ដូ អាយុ៣៣ឆ្នាំ បានថ្លែងឲ្យដឹងថា៖ «ខ្ញុំខុសពីកីឡាករផ្សេងទៀត ដែលគិតថា អាជីពរបស់ពួកគេ បានចប់ហើយ នៅពេលពួកគេមានអាយុ ស្របាលនឹងខ្ញុំ។ ខ្ញុំចង់បង្ហាញថា ខ្ញុំមិនដូចអ្នកទាំងនោះទេ។»

អតីតខ្សែប្រយុទ្ធ របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) បានបន្តថា៖ «ខ្ញុំគ្មានភាពចាំបាច់អី ត្រូវបញ្ជាក់ច្រើន ទៅនរណាម្នាក់នោះទេ [...]

ប៉ូកបា ចំអក​ឲ្យ​អង់គ្លេស ជាមួយ «Football's coming home»

ប៉ូកបា ចំអក​ឲ្យ​អង់គ្លេស ជាមួយ «Football's coming home»

ខ្សែបម្រើបារាំង និងជាម្ចាស់គ្រាប់បាល់ ៣-១ ឲ្យក្រុមមាន់គករបស់ខ្លួន នៃការប្រកួតផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃអាទិត្យនេះ កីឡាករ ប៉ូល ប៉ូកបា (Paul Pogba) បានផ្ទុះក្ដីអំណរ នៅចំពោះជ័យជំនះ និងការដណ្ដើមមកកាន់ក្នុងដៃ នូវពានរង្វាន់ បាល់ទាត់ពិភពលោក ក្នុងឆ្នាំ២០១៨។ នៅលើបណ្ដាញសង្គម កីឡាករ ប៉ូកបា បានក្លាយ ជាតារាមួយដួង ដ៏មានប្រជាប្រិយ ដែលមានអ្នកតាមដានច្រើនលាននាក់ ជាមួយនឹងរូបថត និងវីដេអូ ដែលត្រូវបានកីឡាករ បង្ហោះភ្លាមៗ បង្ហាញពីសកម្មភាពផ្ទាល់ របស់កីឡាករ និងរបស់ក្រុមជម្រើសជាតិ​ខ្លួន។

ហើយខាងក្រោមនេះ ជាវីដេអូផ្សាយផ្ទាល់មួយ នៅលើទំព័រអ៊ិនស្ដាហ្គាម របស់កីឡាករ ដែលគេបានស្ដាប់ឮ កីឡាករច្រៀងបទ «Football's coming home (មានសេចក្ដី ជាខេមរភាសាថា បាល់ទាត់​វិលត្រឡប់ មកមាតុភូមិវិញហើយ - មាតុភូមិ ព្រោះអង់គ្លេសជាអ្នកបង្កើតបាល់ទាត់)»។ មួយឃ្លានេះ តែងត្រូវបានក្រុមអ្នកគាំទ្រ​បាល់ទាត់ អង់គ្លេស យកមកច្រៀង [...]

រសៀល​នេះ ក្រុម​មាន់គក​នឹង​មក​ដល់​ប៉ារីស ជា​មួយ​កម្មវិធី​ពិសេស

រសៀល​នេះ ក្រុម​មាន់គក​នឹង​មក​ដល់​ប៉ារីស ជា​មួយ​កម្មវិធី​ពិសេស

បន្ទាប់ពីបានប្រកួត កាលពីល្ងាចថ្ងៃអាទិត្យម្សិលម៉ិញ យកឈ្នះលើក្រុម ក្រូអាស៊ី ដោយគ្រាប់បាល់ ៤-២  ក្រុមជើងឯកពិភពលោក និងជាម្ចាស់ពានមាស នឹងវិលត្រឡប់ ពីប្រទេសរ៉ុស្ស៊ី មកកាន់ប្រទេសបារាំងវិញ នៅរសៀលនេះ ដើម្បីជួបជាដំបូង ជាមួយអ្នកគាំទ្ររបស់ខ្លួន នៅតាមបណ្ដោយមហាវិថី ឆមអេសលីហ្សេ (Champs-Elysées) មុននឹងត្រូវបានទទួល ដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅវិមានប្រធានាធិបតី អេលីហ្សេ។

យន្ដហោះ ដឹកក្រុមកីឡាករបារាំង នឹងចុះចតនៅព្រលានយន្ដហោះអន្តរជាតិ «Roissy-Charles-de-Gaulle» នៅវេលាម៉ោង ១៥ និង៥៥នាទី ម៉ោងក្នុងស្រុក។ បន្ទាប់មកនៅវេលាម៉ោង ១៧ និង៣០នាទី ក្រុមកីឡាករមាន់គក នឹងជិះនៅលើរថយន្ដក្រុង​បើកដំបូលមួយ នៅតាមដងផ្លូវដ៏ធំ និងដ៏ល្បី នៃរដ្ឋធានីប៉ារីស គឺមហាវិថី ឆមអេលីហ្សេ ដែលនឹងរង់ចាំទទួល ដោយក្រុមអ្នកគាំទ្រ រាប់សិបម៉ឺននាក់ (អាចដល់លាននាក់)។

ការជួបជាមួយអ្នកគាំទ្រ [...]

ទាំង​កីឡាករ ទាំង​ប្រធានាធិបតី​បារាំង «រាំ»​ក្នុង​បណ្ដាញ​សង្គម

ទាំង​កីឡាករ ទាំង​ប្រធានាធិបតី​បារាំង «រាំ»​ក្នុង​បណ្ដាញ​សង្គម

ក្ដីសុបិន្តបានសម្រេច ចេញជារូបរាង ជាលើកទីពីរ ២០ឆ្នាំក្រោយក្ដីសុបិន្តលើកទី១ ដែលកើតឡើង តាំងពីឆ្នាំ១៩៩៨កន្លងទៅ។ តើនរណាមួយមិនលោតសប្បាយ? ទាំងកីឡាករ ទាំងសហព័ន្ធបាល់ទាត់... ទាំងប្រធានាធិបតីបារាំង សុទ្ធតែមិនអាចទប់បានទេ ចំពោះជ័យជំនះដែលក្រុមបាល់ទាត់ជម្រើសជាតិ របស់ផងខ្លួន ទើបនឹងសម្រេចបាននេះ។

ខាងក្រោមនេះ ជាក្ដីអំណររបស់ពួកគេទាំងនោះ នៅលើបណ្ដាញសង្គម៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...