Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ចិន៖ ស្លាប់​ជាង​១០០​នាក់ នៅ​ក្នុង​អគ្គិភ័យ​មន្ទីរ​សតឃាត​មួយ​កន្លែង

ចិន៖ ស្លាប់​ជាង​១០០​នាក់ នៅ​ក្នុង​អគ្គិភ័យ​មន្ទីរ​សតឃាត​មួយ​កន្លែង

ច្រើនជាង១០០នាក់បានបាត់បង់ជីវិត នៅក្នងអគ្គិភ័យដ៏ខ្លាំងមួយ ដែលបានឆាបឆេះ កសិដ្ឋានចិញ្ចឹមនិងជាមន្ទីរសតឃាត​សត្វស្លាបមួយកន្លែង នៅព្រឹកថ្ងៃច័ន្ទទី០៣ខែមិថុនានេះ ផ្នែកខាងឦសាននៃប្រទេសចិន។ វិនាសកម្មនេះ បានក្លាយជា​គ្រោះថ្នាក់​ខ្លាំងជាងគេ ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ នៅក្នុងវិស័យឧស្សាហកម្មនៃប្រទេសចិន។


អ្នករបួស ដែលត្រូវបានគេដឹកមកជួយសង្គ្រោះ។

មួយភាគធំ នៃរោងសតឃាតសត្វស្លាបបាវយ័ន (Baoyuan) ក្នុងខេត្តជីលីង (Jilin) ផ្នែកឦសាននៃប្រទេសចិន  ត្រូវបាន​ព្រះអគ្គិដុតឆេះបំផ្លាញ ហើយកម្មកបម្រើការនៅក្នុងនោះ ប្រមាណជា ៣០០នាក់ បានជាប់គាំងនៅក្នុងអាគារ ខណៈពេល​អគ្គិភ័យបានឆាបឆេះឡើង។ ហេតុការណ៍បានកើតឡើង នៅម៉ោងប្រមាណជា០៦ព្រឹក ថ្ងៃច័ន្ទទី០៣ខែមិថុនានេះ។

[...]
ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ត្រូវ​បាន​ពិនិត្យ ខណៈ​ជន​រង​គ្រោះ​ប្រកាស​ប្រឆាំង​កឹម សុខា

ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ត្រូវ​បាន​ពិនិត្យ ខណៈ​ជន​រង​គ្រោះ​ប្រកាស​ប្រឆាំង​កឹម សុខា

រដ្ឋសភាបានបញ្ជូនសេចក្តីស្នើរច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃ​កម្ពុជាប្រជាធិបតេយ្យ ជូនគណៈកម្មការនីតិកម្មនិងយុត្តិធម៌ពិនិត្យសិក្សាររូចហើយ ខណៈជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅគុកទូលស្លែងបានចេញ សេចក្តីថ្លែងការណ៍ចំនួនពីរផ្សេងគ្នា ប្រឆាំងលោក កឹម សុខា។


លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មខែមេសាឆ្នាំ២០១៣។

ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអិចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃទី៣១ខែឧសភា អគ្គលេខាធិការ​រដ្ឋសភា បានឯកភាពប្រគល់ សេចក្តីស្នើរច្បាប់ស្តីពីការប្រឆាំង ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈ​កាលនៃកម្ពុជាប្រជាធិបតេយ្យ [...]

តៃវ៉ាន់៖ រញ្ជួយ​ព្រះធរណី​ធ្វើ​ឲ្យ​ស្លាប់​ពីរ​នាក់ របួស​២១​នាក់ និង​បាត់​ខ្លួន​ម្នាក់ (VDO)

តៃវ៉ាន់៖ រញ្ជួយ​ព្រះធរណី​ធ្វើ​ឲ្យ​ស្លាប់​ពីរ​នាក់ របួស​២១​នាក់ និង​បាត់​ខ្លួន​ម្នាក់ (VDO)

ការរញ្ជួយដីមួយ ដែលមានកម្រិតខ្លាំងជាង៦.០ បានកើតឡើងនៅកោះតៃវ៉ាន់ ហើយបានបង្កឲ្យមនុស្សស្លាប់ពីរនាក់ របួស​២១នាក់។ ការរញ្ជួយបានអង្រួនអាគារធំៗជាច្រើន នៅក្នុងរដ្ឋធានីតៃប៉ិ បង្ខំឲ្យបណ្ដាជនអ្នករស់នៅទីនោះ រត់ចេញមក​នៅ​តាមផ្លូវ។ នេះជាការប្រកាសឲ្យដឹង របស់អាជ្ញាធរ។


ការរញ្ជួយដី បង្កការរអិលដីធ្លាក់ចុះពីលើភ្នំ ធ្វើឲ្យមានធូលីហុយឡើងដូចពពក។

ភាពរង្គើបានពង្រីកឥទ្ធិពលរបស់ខ្លួន រហូតទៅដល់ក្រុងហុងកុង ដែលមានចម្ងាយជាង៧០០គីឡូម៉ែត្រពីកោះតៃវ៉ាន់ តែ​មិន​មានការប្រកាសអាសន្នណាមួយ ត្រូវបានអាជ្ញាធរហុងកុងដាក់ចេញនោះឡើយ។ ការរញ្ជួយដីបានកើតឡើង​នៅម៉ោង ១៣និង៤៣នាទីរសៀលថ្ងៃអាទិត្យ ប្រមាណជា៣២គីឡូម៉ែត្រផ្នែកខាងកើតនៃតំបន់ ណានទូ (Nantou កណ្ដាលកោះ​តៃវ៉ាន់) ជាមួយនឹងកម្រិតរញ្ជួយ៦,៣រិចទ័រ [...]

វាយប្រហារ​តាម​អាំងធើណែត៖ ហាហ្គែល ព្រមាន​ក្រុង​ប៉េកាំង

វាយប្រហារ​តាម​អាំងធើណែត៖ ហាហ្គែល ព្រមាន​ក្រុង​ប៉េកាំង

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ជូក ហាហ្គែល (Chuck Hagel) បានបញ្ជូនសារមួយ ដែលមានន័យពីរបែប​ទៅ​កាន់ទីក្រុងប៉េកាំង ដោយន័យទីមួយសង្ឃឹមថា នឹងមានការធ្វើឲ្យប្រសើរឡើងបន្ដិតម្ដងៗ នៃទំនាក់ទំនងយោធារវាង​ប្រទេស​ទាំងពីរ ប៉ុន្តែន័យទីពីរ លោកបានព្រមានយ៉ាងម៉ឺងម៉ាត់ ស្ដីពីការវាយប្រហារទាំងឡាយតាមប្រព័ន្ធអាំងធើណែត។

ថ្លែងក្នុងសន្និសិតកាសែតមួយ នៅប្រទេសសាំងហ្គាពួរ លោកហាហ្គែល បានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញ​ពីកង្វល់របស់ខ្លួន ទាក់ទងនឹងការ«គម្រាមដ៏ខ្លាំងក្លា» នៃការវាយប្រហារតាមអាំងធើណែត ដែលក្នុងនោះ មានមួយចំនួនធំ​ត្រូវបានរកឃើញថា រដ្ឋាភិបាលនិងយោធាចិនស្ថិតនៅពីក្រោយ។

លោកហាហ្គែល មិនមែនជាអ្នកទទួលខុសត្រូវលើកទីមួយរបស់អាមេរិកនោះទេ ដែលក្ដៅក្រហាយជា​សាធារណៈទល់នឹង​ប្រទេសចិន [...]

អៀរ៉ង់៖ បេក្ខជន​ប្រធានាធិបតី​ទាំង​៨​រូប ពិភាក្សា​គ្នា​តាម​កញ្ចក់​ទូរទស្សន៍

អៀរ៉ង់៖ បេក្ខជន​ប្រធានាធិបតី​ទាំង​៨​រូប ពិភាក្សា​គ្នា​តាម​កញ្ចក់​ទូរទស្សន៍

បេក្ខជនទាំងប្រាំបីរូប នៃការបោះឆ្នោតប្រធានាធបតីនៅប្រទេសអៀរ៉ង់ បានជួបជជែកគ្នានៅតាមកញ្ចក់ទូរទស្សន៍ ស្ដីពី​ប្រធានបទសេដ្ឋកិច្ច នៅយប់ថ្ងៃសុក្រកន្លងមកនេះ។


បេក្ខជនទាំងប្រាំបីរូប នៃការបោះឆ្នោតប្រធានាធបតីនៅប្រទេសអៀរ៉ង់។

បេក្ខជនអភិរក្សនិយមម្នាក់ បានអំពាវនាវឲ្យមាន«ការផ្សះផ្សារជាមួយពិភពលោក» ដើម្បីទម្លាក់តួលេខអ្នកគ្មានការងារធ្វើ ដែលបានឡើងខ្ពស់ និងអត្រាអតិផរណា នៅប្រទេសអៀរ៉ង់។

បេក្ខជនម្នាក់ទៀត លោកអាលី អាក្បា វេឡាវ៉ាទី (Ali Akbar Velayati) អតីតទីប្រឹក្សាដ៏សំខាន់មួយរូប​ នៃអ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់ខាងនយោបាយ និងសាសនា បានគិតថា អៀរ៉ង់មិនអាចអភិវឌ្ឍន៍កម្លាំងរបស់ខ្លួនបានទេ បើមិនធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយប្រទេសជិតខាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...