Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

សហភាព​អ៊ឺរ៉ុប​៖ ការ​ប៉ុនប៉ង​រំលាយ CNRP នឹង​ធ្វើ​ឲ្យ​«អន្តរាយ» ដល់​ការ​បោះ​ឆ្នោត​ជាតិ ២០១៨

សហភាព​អ៊ឺរ៉ុប​៖ ការ​ប៉ុនប៉ង​រំលាយ CNRP នឹង​ធ្វើ​ឲ្យ​«អន្តរាយ» ដល់​ការ​បោះ​ឆ្នោត​ជាតិ ២០១៨

សហភាពអ៊ឺរ៉ុប បានធ្វើប្រតិកម្មជាផ្លូវការ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ ទៅនឹងបណ្ដឹងឡើងទៅតុលាការកំពូល ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ប្ដឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា។ សេចក្ដីថ្លែងការណ៍ របស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា [...]

បុរស​ខ្មែរ​ម្នាក់​ឱប​កូន​តូច​ស្រី​ប្រុស លោត​សម្លាប់​ខ្លួន នៅ​ប៉ារីស

បុរស​ខ្មែរ​ម្នាក់​ឱប​កូន​តូច​ស្រី​ប្រុស លោត​សម្លាប់​ខ្លួន នៅ​ប៉ារីស

បុរសម្នាក់ និងកូនស្រីអាយុ៦ឆ្នាំ របស់គាត់ បានស្លាប់ នៅក្នុងហេតុការណ៍លោតសម្លាប់ខ្លួន ពីជាន់ទី៥ នៃសណ្ខាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ទី១១ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន។ កូនប្រុសអាយុ៣ឆ្នាំ របស់បុរសរូបនោះ បានរួចរស់ជីវិត [...]

កូនប្រុសទីពីររបស់ ហ៊ុន សែន ឡើងផ្កាយ៣

កូនប្រុសទីពីររបស់ ហ៊ុន សែន ឡើងផ្កាយ៣

កូនប្រុសនាយករដ្ឋមន្ត្រី ទើបនឹងទទួលបាន ផ្កាយមួយគ្រាប់ទៀត មកពាក់នៅលើស្មារ ជាមួយនឹងផ្កាយពីរគ្រាប់មុន បន្ទាប់ពីលោកត្រូវបានតម្លើងតួនាទី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច របស់ក្រសួងការពារជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។ នេះ បើតាមព្រះរាជ្យក្រឹត្យ ចុះថ្ងៃទី៦ ខែតុលា [...]

អាមេរិក​និង​​​អឺរ៉ុប​ អះអាងបន្ត​​បើក​​ទីផ្សារ​​ និង​​បង្កើន​​ការ​​បញ្ជា​​ទិញ

អាមេរិក​និង​​​អឺរ៉ុប​ អះអាងបន្ត​​បើក​​ទីផ្សារ​​ និង​​បង្កើន​​ការ​​បញ្ជា​​ទិញ

ក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ម្សិលម៉ិញ លោក វីល្លៀម ហេត (William Heidt) ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​លោក ហ្សក អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ប្រចាំ​កម្ពុជា បានអះអាងថា សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប [...]

Global Witness៖ ហ៊ុន សែន និង​គូ​កន ចង់​រំលាយ​បក្ស​ប្រឆាំង ដើម្បី​បន្ត​ក្ដាប់​អំណាច​និង​ទ្រព្យ​សម្បត្តិ

Global Witness៖ ហ៊ុន សែន និង​គូ​កន ចង់​រំលាយ​បក្ស​ប្រឆាំង ដើម្បី​បន្ត​ក្ដាប់​អំណាច​និង​ទ្រព្យ​សម្បត្តិ

«សហគមន៍អន្តរជាតិ មិនអាចឈរមើល ហើយទុកឲ្យប្រទេសកម្ពុជា រអិលធ្លាក់ ទៅក្នុងរបបផ្ដាច់ការទាំងស្រុង ដូច្នេះឡើយ។ ម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មទាំងឡាយ របស់កម្ពុជា ត្រូវប្រើឥទ្ធិពលរបស់ផងខ្លួន ដើម្បីធ្វើអន្តរាគមន៍ ក្នុងរឿងនេះ។» នេះជាការថ្លែងឡើង របស់អ្នកស្រី អេម៉ា បឺណេត (Emma Burnett) [...]