Posts in ‘ស្រាវជ្រាវ’ Category

បុណ្យ​ភ្ជុំ​បិណ្ឌ​៖ ប្រភព អត្ថន័យ វិធីប្រារព្ធ កំណត់​សម្គាល់​នានា

បុណ្យ​ភ្ជុំ​បិណ្ឌ​៖ ប្រភព អត្ថន័យ វិធីប្រារព្ធ កំណត់​សម្គាល់​នានា

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមលើកយកអត្ថបទដែលទាក់ទងនឹង បុណ្យភ្ជុំបិណ្ឌ ជូនប្រិយមិត្តអ្នក​អាន​​បានស្វែង​​​ យល់បន្ថែមដូចខាងក្រោម៖

តើ “ ពាក្យភ្ជុំបិណ្ឌ” មានអត្ថន័យយ៉ាងដូចម្តេច?

១. ការពន្យល់ពាក្យ ភ្ជុំបិណ្ឌ

ភ្ជុំបិណ្ឌ ជាសមាសនាមកើតចេញពីពាក្យពីរម៉ាត់គឺ “ភ្ជុំ” និង “បិណ្ឌ” ។ តាមវចនានុក្រមសម្តេច​ព្រះសង្ឃរាជ ជួនណាត៖

  • ភ្ជុំ មានថ្នាក់ពាក្យជា កិរិយាស័ព្ទ មានន័យថា ធ្វើឲ្យជុំ, ឲ្យជួបជុំគ្នា, ឲ្យប្រជុំគ្នា, រួបរួមគ្នា, សាមគ្គីគ្នា។
  • បិណ្ឌ មានថ្នាក់ពាក្យជា នាម អាចជំនួសឲ្យ ភ្ជុំបិណ្ឌបាន មានន័យថា ការប្រមូលឲ្យមូលឬពូនឲ្យជាដុំ, ដុំ, ការចិញ្ចឹម ជីវិត, ជាឈ្មោះនៃវិធីធ្វើទានតាមប្រពៃណីម្យ៉ាងរបស់ខ្មែរ, អាហារដែលប្រមូល​ឲ្យជាដុំ ។

តាមសៀវភៅប្រជុំពិធីបុណ្យទាំង១២ខែ រៀបរៀងដោយក្រុមប្រជុំទំនៀមទម្លាប់ខ្មែរ [...]

ទស្សនៈ​អ្នក​ប្រាជ្ញ​ជុំ​វិញ​អត្ថន័យ នៃ​«នយោបាយ»

ទស្សនៈ​អ្នក​ប្រាជ្ញ​ជុំ​វិញ​អត្ថន័យ នៃ​«នយោបាយ»

នៅក្នុងអត្ថបទមុន យើងបានបកស្រាយរួចហើយ ស្ដីពី«នយោបាយ» ដែលអត្ថន័យរបស់វា ត្រូវបានកំណត់ទៅតាម​របប​គ្រប់គ្រងរដ្ឋនីមួយៗ ក្នុងនោះដូចជារបបគ្រប់គ្រងរដ្ឋ តាមបែបប្រជាធិបតេយ្យសេរី ឬកុំម្មុយនីសជាដើម។ នៅក្នុង​អត្ថបទ​នេះ យើងសូមលើកយកនូវទស្សនៈ របស់ទស្សនវិទូល្បីៗ មានដូចជា លោក ប្លាតុង និង លោក អារីស្តូត ជាដើម មកបក​ស្រាយបន្តទៀត ជុំវិញអត្ថន័យនៃ«នយោបាយ»។


លោក ប្លាតុង (ខាងឆ្វេង) និងកូនសិស្សលោក អារីស្តូត ជាទស្សនៈវិទូ និងអ្នកប្រាជ្ញក្រិច ជំនាន់ដើម។ (រូបថតឯកសារ ចម្លងចេញពីគំនូរបូរាណ)

រាជធានីភ្នំពេញ - សម្រាប់លោក ប្លាតុង (Platon) ដែលជាកូនសិស្សរបស់លោក សូក្រាត (Socrate) និងត្រូវជាគ្រូរបស់​លោក អារីស្តូត (Aristote) បានឲ្យនិយមន័យនយោបាយថា «នយោបាយគឺជាសិល្បៈ [...]

អត្ថន័យ​«នយោបាយ» ទៅ​តាម​របប​គ្រប់​គ្រង​ប្រទេស

អត្ថន័យ​«នយោបាយ» ទៅ​តាម​របប​គ្រប់​គ្រង​ប្រទេស

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ពលរដ្ឋខ្មែរភាគច្រើនយល់ថា នយោបាយគឺជារឿងដែលគេមិនគួរប៉ះពាល់ នយោបាយ​គឺជា​«នយោបោក»ជាដើម ហើយពួកគេតែងតែនិយាយថា មនុស្សទូទៅគេមិនគួរពាក់ព័ន្ធ នឹងបញ្ហានយោបាយនោះទេ។ ប៉ុន្តែ​នៅក្នុងបរិបទសព្វថ្ងៃ មានមនុស្សច្រើនឡើងៗ កាន់តែយល់ពីបញ្ហានយោបាយ។ តែពួកគេខ្លះទៀត នៅមិនទាន់ចែក​ឲ្យ​ដាច់ស្រេចពីពាក្យនយោបាយនេះនៅឡើយ។ នោះគឺដោយសារតែ​អត្ថន័យនៃ«នយោបាយ» ទទួលបានការបកស្រាយ​ខុសៗគ្នា និងប្រែប្រួលទៅតាមរបបសង្គមដែលប្រទេសមួយប្រកាន់យក។


លោក ហ៊ុន សែន អ្នកនយោបាយខ្មែរមួយរូប ដែលបានប្រែប្រួលមិនឈប់ឈរ រាប់ចាប់តាំងពីលោក នៅជាជនកុំម្មុយនីស​បែបខ្មែរក្រហមរហូតមកសព្វថ្ងៃ។ រូបនេះថតនៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang [...]

អ្វី​ទៅ ជា​អត្ថន័យ​និង​សារសំខាន់ នៃ​អត្តសញ្ញាណ​ជាតិ?

អ្វី​ទៅ ជា​អត្ថន័យ​និង​សារសំខាន់ នៃ​អត្តសញ្ញាណ​ជាតិ?

នៅពេលដែលអ្នកធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយ​នៃពិភពលោក មិនថាជាបុគ្គលធម្មតា អាជ្ញាធរ ឬសាធារណ​ជន​ទេ ពួកគេ​តែងតែមានចម្ងល់ នៅក្នុងចិត្ត ឬតែងតែងសួរអ្នក ដែលជាអ្នកដំណើរថា តើ​អ្នក​ជា​នរណា? ពាក្យ​នរណា​នេះ ជាពាក្យមួយ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា តើអ្នកស្ថិតក្នុងក្រុមជាតិ សាសន៍ណាមួយ? តើ​អ្នកមាន​អត្តញ្ញាណអ្វីជាសម្គាល់ ដែល​គេអាចហៅបាន ម្យ៉ាងទៀតថា អត្តសញ្ញាណជាតិ។

អត្តសញ្ញាណជាតិជា សមាសនាម កើតមកពីនាមបីបូកបញ្ចូលគ្នា គឺ អត្ត+សញ្ញាណ+ជាតិ។

តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត លោកបានពន្យល់ថា៖
- អត្ត មានន័យថា ខ្លួន ចិត្ត (អាត្ម័ន អាត្មា)
- សញ្ញាណ មានន័យថា សេចក្តីដឹងជាក់ ការយល់ច្បាស់ សេចក្តីចូលចិត្តស៊ប់ គ្រឿងសម្ពាល់ អ្វីៗ ដែល​ប្រើ​ជាគ្រឿងសម្គាល់ កិច្ចការនីមួយៗ យីហោ
- ជាតិ មានន័យថា កំណើត ប្រភពឈាមជ័រ។

តាមន័យខាងលើនេះ យើងអាចឲ្យនិយមន័យ អត្តសញ្ញាណជាតិថា៖ [...]

រំឮក​ទិវា​«ខ្ញុំ​មាន​សុបិន្ត​មួយ»​របស់​អាមេរិក ជា​មួយ​រូបថត

រំឮក​ទិវា​«ខ្ញុំ​មាន​សុបិន្ត​មួយ»​របស់​អាមេរិក ជា​មួយ​រូបថត

នៅក្នុងទិវានេះ ជាការរំឮកឡើងវិញ នូវសុន្ទរកថាដ៏ល្បីជាងគេមួយប្រចាំសតវត្សទី២០។ រឿងនេះបានកើតឡើង​នៅ​៥០ឆ្នាំ​មុន គឺនៅថ្ងៃទី២៨ខែសីហាឆ្នាំ១៩៦៣ ខណៈពេលដែលលោក ម៉ាតាំង លូធើ ឃីង (Martin Luther King) បានបន្លឺពាក្យ​មួយឃ្លាថា «ខ្ញុំមានសុបិន្តមួយ» នៅពីមុខបណ្ដាជនច្រើនជាង ២៥០ពាន់នាក់ ដែលបានមកជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ក្នុងដំណើរយាត្រាមួយ សម្រាប់សិទ្ធិពលរដ្ឋ ដើម្បីដាក់បញ្ចប់នូវការរើសអើងពណ៌សម្បុរ នៅក្នុង​សង្គម​អាមេរិក។

«ខ្ញុំមានសុបិន្តមួយ ថាថ្ងៃណាមួយ ប្រជាជាតិនេះ នឹងងើបឡើង ហើយរស់នៅក្នុងតថភាព នៃសេចក្ដីពិតប្រាកដត្រឹមត្រូវ៖ យើងសូមប្រកាន់យកការពិតទាំងនេះ ក្នុងន័យថា មនុស្សកើតមកមានភាពស្មើរគ្នាទាំងអស់»។ នេះជាសេចក្ដីថ្លែងប្រកាស របស់លោកម៉ាតាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...