ម៉ុង ឬទ្ធី ពន្យល់ពីតួនាទី និងភារកិច្ចរបស់ឧកញ៉ា
តើការធ្វើជាឧញ៉ា មានភារកិច្ចអ្វីខ្លះ? ឆ្លើយតប នឹងសំនួរនេះ លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ យ៉ាងខ្លីថា៖ «ឧញ៉ា មានភារកិច្ចធ្វើកិច្ចការសង្គម ដូចខ្ញុំអញ្ចឹង»។
ថ្លែងក្នុងឱកាស នៃសន្និសីទតស៊ូមតិថ្នាក់ជាតិមួយ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបានធ្វើឡើង ដើម្បីលើកកម្ពស់ គណនេយ្យភាពសង្គម លើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ នៅកម្ពុជានោះ លោកសេដ្ឋី ម៉ុង ឬទ្ធី បានថ្លែងពាក់ព័ន្ធ នឹងជម្លោះដីធ្លី ដែលកើតមានកន្លងមក ដែលលោកហៅថា បណ្ដាលមកពីការមិនយោគយល់គ្នា គ្មានការអនុគ្រោះគ្នាទៅវិញទៅមក។ លោកបានបញ្ជាក់ថា ជូនកាលអ្នកទាមទារ បានធ្វើការទាមទារខ្លាំងពេក ខ្លះខ្សោយពេក ចំណែកឯអ្នកមានអំណាចវិញ មិនធ្វើការអនុគ្រោះ ទៅដល់ប្រជាពលរដ្ឋនោះវិញទេ។
ជាបទពិសោធ៍របស់លោក ដែលជាប្រធានក្រុមហ៊ុនម្នាក់ និងដែលបានរួចចំណែក ក្នុងការអភិវឌ្ឍន៍ [...]