Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

បាល់ទាត់កម្ពុជា៖ បឹងកេត បំបាក់ ភ្នំពេញ​ក្រោន ៣-១

បាល់ទាត់កម្ពុជា៖ បឹងកេត បំបាក់ ភ្នំពេញ​ក្រោន ៣-១

ក្រុមម្ចាស់ជើងឯកចំការកៅស៊ូបឹងកេត នៅតែបន្តជ័យជំនះរបស់ខ្លួន និងនៅតែឈរលើកំពូលតារាងខេមបូឌានលីក បន្ទាប់ពីបានយកឈ្នះក្រុមភ្នំពេញក្រោន ដែលសល់គ្នាត្រឹមតែ ១០នាក់ ដោយលទ្ធផល ៣-១ កាលពីរសៀលថ្ងៃពុធ ម្សិលមិញ នាកីឡាដ្ឋានអូឡាំពិក។

ការប្រកួតរវាងក្រុមបឹងកេត ជាមួយភ្នំពេញក្រោន។

ក្រុមជើងខ្លាំងចំការកៅស៊ូបឹងកេត ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម ពិតជាមិនធ្វើឲ្យទស្សនិកជន​របស់ខ្លួនខកចិត្ត​ឡើយ ដោយបានលេងគ្របដណ្តប់ក្រុមភ្នំពេញក្រោនយ៉ាងខ្លាំង។ ខ្សែបម្រើ ម៉ូម៉ូ ដេកេល ស្ស៊ូមីឡា (Momoh Degaile Sumila) បានធ្វើឲ្យក្រុមចំការកៅស៊ូ ធ្វើការនាំមុខមុន តាមរយះការរកគ្រាប់បាល់បញ្ចូលទី បានសម្រេចនៅនាទី ទី១៦ ដែលជាការទាត់បាល់ពីចង្ងាយ។

ក្រុមភ្នំពេញក្រោន ដែលកំពុងតែត្រូវគេនាំមុខហើយនោះ បែរជាសល់គ្នាត្រឹមតែ១០ [...]

កងទ័ព​កូរ៉េ​ខាង​ជើង មាន​ភ្លើង​ខៀវ​អោយ​ប្រើ​នុយក្លេអ៊ែរ ប្រឆាំង​អាមេរិក

កងទ័ព​កូរ៉េ​ខាង​ជើង មាន​ភ្លើង​ខៀវ​អោយ​ប្រើ​នុយក្លេអ៊ែរ ប្រឆាំង​អាមេរិក

កងទ័ពកូរ៉េខាងជើង បានប្រកាសយ៉ាងប្រញ៉ាប់ប្រញ៉ាល ថាខ្លួនបានទទួលភ្លើងខៀវ ដើម្បីផ្ទុះអាវុធប្រឆាំងនឹង​សហរដ្ឋ​អាមេរិក រួមទាំងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរផង។ សហរដ្ឋអាមេរិកបានចាត់ទុក ការគម្រាមទាំងឡាយ របស់កូរ៉េខាង​ជើងថា ជាដំណឹងបានការ ហើយគ្រោងនឹងដាក់ពង្រាយ នូវប្រព័ន្ធប្រឆាំងម៊ីលស៊ីល នៅក្នុងមូលដ្ឋានយោធារបស់ខ្លួន ស្ថិតលើកោះហ្គាម (Guam)។


អគ្គមគ្គុទេសវ័យក្មេង គឹម ជុង អ៊ុន ដែលចោមរោមដោយ កងទ័ពស្ត្រីជាច្រើន។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ភ្នាក់ងារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង KCNA មេបញ្ជាការកងទ័ព​ប្រទេស​នេះ បានប្រកាសប្រាប់ទីក្រុងវ៉ាស៊ីនតោន អោយដឹងថា ការគម្រាមរបស់អាមេរិកទាំងអស់ នឹងត្រូវវាយបំបាក់ដោយ «មធ្យោបាយប្រយុទ្ធតាមអាវុធនុយក្លេអ៊ែរ»។ សេចក្ដីប្រកាសព៏ត៌មាន [...]

ហ៊ុន សែន ៖ កម្ពុជា​មិន​ទាន់​មាន ផែន​ការ​ជម្លៀស​កម្មករ​ខ្មែរ ធ្វើការ​នៅ​កូរ៉េ​ខាង​ត្បួង

ហ៊ុន សែន ៖ កម្ពុជា​មិន​ទាន់​មាន ផែន​ការ​ជម្លៀស​កម្មករ​ខ្មែរ ធ្វើការ​នៅ​កូរ៉េ​ខាង​ត្បួង

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានគូសបញ្ជាក់ថា បើទោះបីជាប្រទេស ដែលជាអតីតបងប្អូននិងគ្នា កំពុងធ្វើការវាយ​ប្រហារគ្នា ដោយពាក្យសម្តីក្តៅគគុក អំពីការតបទល់គ្នាទៅវិញទៅមក ដែលអាចឈានទៅរក ការកើតសង្គ្រាមក៏ដោយ ក៏កម្ពុជានៅរក្សារភាពស្ងាត់ស្ងៀម មិនទាន់មានផែនការជាក់លាក់ ក្នុងការជម្លៀសពលករកម្ពុជា ប្រមាណជាង២ ម៉ឺននាក់ ដែលកំពុងធ្វើការ នៅប្រទេសកូរ៉េខាងត្បូង ចេញពីប្រទេសនេះនៅឡើយទេ។


លោកហ៊ុន សែន ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក បាន គី-មូន អគ្គលេខាធិការ អ.ស.ប នៅកម្ពុជា។ AP Photo/Heng Sinith

ថ្លែងនៅក្នុងពិធីបិទសន្និបាតជាតិវិស័យមីន នៅឯវិមានសន្តិភាព កាលរសៀលថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនជឿថា មានការផ្ទុះសង្គ្រាម រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងឡើយ [...]

បាល់ទាត់៖ ក្រុម​លីវើភូល នឹង​ប្រកួត​ជា​មិត្តភាព នៅ​ថៃ

បាល់ទាត់៖ ក្រុម​លីវើភូល នឹង​ប្រកួត​ជា​មិត្តភាព នៅ​ថៃ

ក្រុមបាល់ទាត់អង់គ្លេស ហង្សក្រហម លីវើភូល (Liverpool) បានប្រកាសកាលពីថ្ងៃអង្គារ៏ថា ពួកគេ នឹងប្រកួតជា​លក្ខណៈ​មិត្តភាព ក្នុងប្រទេសថៃ ដែលជាការប្រកួតលក្ខណៈកំសាន្ត មុនរដូវកាល ២០១៣-២០១៤ ចាប់ផ្តើម។


អ្នកគាំទ្រ និងចូលចិត្តក្រុមលីវើភូល ជាជនជាតិថៃ។

ម្ចាស់ជើងឯកអ៊ឺរ៉ុប ឆែមពានលីក (Champions League) ៥សម័យកាលមួយនេះ នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់​ប្រទេសថៃ នៅក្នុងកីឡាដ្ឋានជាតិរ៉ាចាមេនកាឡា (Rajamangala National Stadium) ក្នុងទីក្រុងបាងកក នាថ្ងៃទី២៨ ខែកក្កដា។

លោក អ៊ីយ៉ាន អារ៉េ (Ian Ayre) នាយកគ្រប់គ្រងក្លឹបលីវើភូល បាននិយាយថា «យើងបានទៅប្រទេសថៃ លើកដំបូង​នៅ​ឆ្នាំ២០០១។ លើកនេះជាលើកទី៤ ហើយយើងទៅទីនោះ ដើម្បី សម្តែងជូន និងជួបប្រិយមិត្តរបស់យើងជាច្រើន [...]

ហ្វឺកឺសិន បន្ទោស​កូន​ក្រុម បន្ទាប់​ពី​ធ្លាក់ អេហ្វអេ ខាប់

ហ្វឺកឺសិន បន្ទោស​កូន​ក្រុម បន្ទាប់​ពី​ធ្លាក់ អេហ្វអេ ខាប់

គ្រូបង្វឹកក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានរិះគន់ដល់កីឡាកររបស់គាត់ថា កីឡាករទាំងអស់លេងមិនបានល្អ ដូចអ្វីដែលគាត់រំពឹងទុកនោះទេ ក្នុង​ការ​បរាជ័យ ១-០ ជាមួយនឹងក្រុម ឆែលស៊ី (Chelsea) ក្នុងការប្រកួត អេហ្វអេខាប់ (FA Cup) វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​ច័ន្ទ។


ការប្រកួតរវាង ម៉ែនឆេស្ទើ យូណៃធីត និង ឆែលស៊ី។

ក្រុម ម៉ែនឆេស្ទើ យូណៃធីត បានធ្លាក់ចេញពីការប្រកួត បន្ទាប់ពីខ្សែប្រយុទ្ធ ដិមបា បា (Demba Ba) រកគ្រាប់បាល់​បញ្ចូល​ទីបានសម្រេច នៅវគ្គទី២ ហើយជួយឲ្យក្រុម ឆែលស៊ី អាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រត្រជាបន្ត ដែលត្រូវជួប​ជាមួយនឹងក្រុម ម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ ស៊ីធី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...