Posts in ‘អត្ថបទមានវីដេអូ’ Category

មាជ សុវណ្ណារ៉ា សាងផ្នួស​ដើម្បី​បិណ្ឌបាត​ឲ្យ​បញ្ចប់​វប្បធម៌​សម្លាប់ ចាប់​ដាក់​គុក និង​ការ​គម្រាម​កំហែង

មាជ សុវណ្ណារ៉ា សាងផ្នួស​ដើម្បី​បិណ្ឌបាត​ឲ្យ​បញ្ចប់​វប្បធម៌​សម្លាប់ ចាប់​ដាក់​គុក និង​ការ​គម្រាម​កំហែង

លោក មាជ សុវណ្ណារ៉ា បានកោរសក់ និងសាងផ្នួស បួសជាព្រះសង្ឃ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ម្សិលម៉ិញ នៅក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប។ ការសាងផ្នួស បានធ្វើឡើង នៅ៥ថ្ងៃក្រោយពីរូបលោក រួមនឹងសកម្មជន/ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួនសរុប១៤នាក់ ទទួលបានការលើកលែងទោស ពីព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន នៅល្ងាចថ្ងៃចន្ទទី២៧ ខែសីហា មុននឹងត្រូវបានដោះលែង ចេញពីពន្ធនាគារព្រៃស នៅយប់រំលងអាធ្រាត នៃថ្ងៃដដែល ចូលមកព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

ការសាងផ្នួលរបស់លោក មាជ សុវណ្ណារ៉ា មានការចូលរួម ពីមនុស្សអ្នកជិតដិត ជាមួយរូបលោក ជាច្រើននាក់ មានដូចជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងលោក ឡាវ ម៉ុងហៃ ជាដើម។ ខណៈភរិយារបស់លោក គឺអ្នកស្រី មាជ ចេមី (នាមដើម សិទ្ធិ ចំរើន) បានលើកឡើងថា៖ «ការសាងផ្នួស របស់ព្រះតេជគុណ មាជ សុវណ្ណារ៉ា ដើម្បីបិណ្ឌបាត [...]

«Keeko» មនុស្ស​យន្ដ​ចិន ដែល​ចេះ​បង្រៀន​កុមារៗ

«Keeko» មនុស្ស​យន្ដ​ចិន ដែល​ចេះ​បង្រៀន​កុមារៗ

ប្រទេសចិនកុម្មុយនីស្ដិ៍ ដែលមានបច្ចេកវិទ្យាស្ទុះងើបខ្លាំង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងត្រូវបានបំពាក់ កាន់តែច្រើនឡើងៗ ដោយមនុស្សយន្ដ។ ហើយក្នុងឆ្នាំនេះ ប្រទេសចិនបាននាំមុខគេ ចំពោះការប្រើប្រាស់មនុស្សយន្ដ នៅក្នុងវិស័យជាច្រើន ដូចជាវិស័យអប់រំ វិស័យសុខាភិបាល ឬការកំសាន្ដសប្បាយជាដើម។ នេះ បើតាមរបាយការណ៍ របស់សហព័ន្ធមនុស្សយន្ដ​អន្តរជាតិ (ហៅកាត់ តាមភាសាអង់គ្លេស «IFR» និងភាសាបារាំង «FIR»)។

ខាងក្រោមនេះ ជាមនុស្សយន្ដថ្មីមួយ ដែលទើបនឹងត្រូវបានបង្កើតឡើង សម្រាប់បម្រើ ឲ្យវិស័យអប់រំចិន។ វាមានឈ្មោះ «គីកូ (Keeko)» និងកំពុងមានប្រជាប្រិយភាព នៅក្នុងបណ្ដាសាលាមតេយ្យ បើទោះវាទើបនឹងត្រូវបាន យកមកប្រើប្រាស់ក៏ដោយ។ ជាមួយរូបរាងមូលៗ និងកំពស់៦០សង់ទីម៉ែត្រ «គីកូ» អាចធ្វើឲ្យ​កុមារ​ទាំងឡាយ​ស្រឡាញ់វា ដកចិត្តមិនបាន ហើយ «គីកូ» ក៏ចេះបង្រៀនកុមារទាំងឡាយ ឲ្យរៀនតាមវាដែរ ក្នុងតួនាទីវា ជា«ជំនួយការ» របស់គ្រូបង្រៀន [...]

រ៉ូណាល់ដូ បើក​ឆាក​ជាមួយ​ក្រុម​សេះ​បង្កន់ ដោយ​ជ័យជំនះ

រ៉ូណាល់ដូ បើក​ឆាក​ជាមួយ​ក្រុម​សេះ​បង្កន់ ដោយ​ជ័យជំនះ

ចាប់ពីថ្ងៃសៅរិ៍ទី ១៨ ខែសីហាម្សិលម៉ិញនេះទៅ កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលគេធ្លាប់ឃើញប្រកួត អស់រយៈពេលច្រើនរដូវកាល នៅជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid) ក្នុងប្រទេសអេស្ប៉ាញនោះ បានចាប់ផ្ដើមអាជីពរបស់ខ្លួន នៅជាមួយក្រុម ជូវេនទូស (Juventus Turin) ក្នុងប្រទេសអ៊ីតាលីម្ដង។ កីឡាករម្ចាស់បាល់មាសច្រើនជំនាន់ បានប្រកួតបើកឆាកដំបូង រវាងក្រុម ជូវេនទូស និងក្រុម «Chievo» នៅក្នុងក្រុង «Vérone» ដែលជាទឹកដីរបស់ក្រុម «Chievo»។

បើទោះជាកីឡាករ រ៉ូណាល់ដូ រកមិនបានគ្រាប់បាល់មួយសោះ នៅក្នុងការប្រកួតនេះក៏ដោយ តែគេឃើញកីឡាករ បានដឹកនាំខ្សែប្រយុទ្ធ របស់ក្រុម សេះបង្កន់ ឡើងទៅរកគ្រាប់បាល់ បានជាច្រើនដង ជាពិសេសបានជួយរកឱកាស ឲ្យកីឡាករ «Khedira» រកគ្រាប់បាល់ដំបូង តាំងពីនាទីទី ៣។

តែក្រុម «Chievo» បានវាយសម្រុកត្រឡប់វិញ ដោយរកគ្រាប់បាល់នាំមុខ ក្រុម ជូវេនទូស បានពីរគ្រាប់ នៅនាទីទី ៣៨ [...]

ហ៊ុន សែន ចំអក​ ស៊ន តារា នឹង​ឃ្លា​«ហ៊ុន សែន ចប់ហើយ! ប្ដូរ»

ហ៊ុន សែន ចំអក​ ស៊ន តារា នឹង​ឃ្លា​«ហ៊ុន សែន ចប់ហើយ! ប្ដូរ»

«ស្ទើរណាស់ ក្មួយអើយ ប្អូនអើយ! ស្ទើរណាស់» ជាប្រសាសន៍​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិកម្ពុជា តបដោយមិនបញ្ចេញឈ្មោះ ទៅនឹងពាក្យមួយឃ្លា «ហ៊ុន សែន ចប់ហើយ! ប្ដូរ!» ដ៏ពេញនិយម របស់លោក ស៊ន តារា ដែលអតីតសាស្ត្រាចារ្យទស្សនវិជ្ជា ស្និតគណបក្សប្រឆាំងរូបនេះ តែងលើកឡើងមិនដែលខាន នៅរៀងរាល់លោកធ្វើការផ្សាយផ្ទាល់ ឬបញ្ចេញទស្សនៈ យោបល់ នៅលើបណ្ដាញសង្គម។

ប្រតិកម្មតបនឹងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃ កំពុងស្នាក់នៅប្រទេសបារាំង បានធ្វើឲ្យលោក ស៊ន តារា ក្លាយជាមុខព្រួញថ្មី និងជាលើកដំបូងបំផុត នៃការវាយប្រហារតាមវោហាស័ព្ទ ពីសំណាក់មេដឹកនាំកម្ពុជា ដែលអង្គុយនៅលើកៅអីនាយករដ្ឋមន្ត្រី តាំងពីជាង៣ទសវត្សរ៍មកនោះ។

ថ្លែងនៅចំពោះកម្មករ កម្មការិនី ច្រើនពាន់នាក់ នៅរោងចក្រតំបន់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន [...]

បាក់​ស្ពាន​ដ៏ធំ​មួយ​នៅ​ក្រុង «Gênes» ​ស្លាប់​យ៉ាង​​តិច​៣០នាក់

បាក់​ស្ពាន​ដ៏ធំ​មួយ​នៅ​ក្រុង «Gênes» ​ស្លាប់​យ៉ាង​​តិច​៣០នាក់

ក្រសួងមហាផ្ទៃអ៊ីតាលី បានប្រកាសក្នុងពេលភ្លាមៗ ពីតុល្យភាពបឋម ថាមានមនុស្សយ៉ាងតិច ២២នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ស្ពាន «Morandi» ដែលភ្ជាប់ថ្នល់ល្បឿនលឿន «A10» នៅក្បែរក្រុង «Gênes» ស្ថិតនៅភាគលិចប្រទេស។ ប៉ុន្តែព័ត៌មាន ដែលទើបនឹងធ្លាក់មកដល់ បានបញ្ជាក់ថា តុល្យភាពបានកើនឡើង ដល់៣០នាក់។

ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃអង្គារទី១៤ ខែសីហានេះ ដោយនាំទៅជាមួយ នូវរថយន្ដដែលកំពុងរត់នៅលើស្ពាន ប្រមាណជាពី១០ ទៅ២០គ្រឿង។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន លោក «Edoardo Rixi»​ ក៏បានប្រកាសតាមកញ្ចក់ទូរទស្សន៍ដែរថា មានមនុស្សយ៉ាងហោច ២២នាក់បានស្លាប់។ លោកថា៖ «តុល្យភាពនេះ អាចនឹងកើនឡើងថែមទៀត»។