កម្រមានដំណឹងបារាំង

បារាំង៖ យុវតី​ជំទង់​ម្នាក់​រង​ការសង្ស័យ​ថា បានគ្រវាត់​ទារកខ្លួន​តាមបង្អួច

បារាំង៖ ទារកតូចមួយ ដែលទើបនឹងកើត ត្រូវបានរកឃើញស្លាប់ នៅក្នុងសួនច្បារ នៃសង្កាត់មួយ ក្នុងក្រុង​ «Martinet» ដែលស្ថិតក្នុងតំបន់ «Gard» ភាគខាងត្បូង ប្រទេសបារាំង

សារព័ត៌មានប្រចាំតំបន់ «Midi Libre» បានអះអាងថា បើតាមភស្ដុតាង ដែលទទួល​បាន ក្នុងការ​ស៊ើបអង្កេត​ ជំហានដំបូង គឺទារកក្រហម​រងាលនោះ ជាកូន​របស់យុវតី​ជំទង់​ម្នាក់ អាយុ១៦ឆ្នាំ ដែលរស់នៅផ្ទះខាងលើ។

សាក្សីច្រើននាក់ ត្រូវបានស្រង់សំដី ដោយរដ្ឋអាជ្ញាបារាំងប្រចាំតំបន់ យកមកអះអាងថា កាលពីប៉ុន្មានម៉ោងមុន យុវតីជំទង់រូបនោះ បាន «ឆ្លងទន្លេ» ហើយទំនងជា បានគ្រវាត់​កូនតូចរបស់ខ្លួន ដែលទើបនឹងកើត ចេញតាមបង្អួច។

អ្នកជិតខាង ដែលរស់នៅជាន់ផ្ទាល់ដី បានឃើញទារក​នោះ​មុនគេ ហើយបានយក​កំណាត់ ទៅរំខ្លួនឲ្យវា មុននឹងរាយការណ៍ ប្រាប់ទៅអាជ្ញាធរ។

នគរបាលតំបន់ បានបើកសំណុំរឿងមួយឡើង ដើម្បីអង្កេតមើលថា តើទារកតូចមួយនេះ បានស្លាប់ នៅពេលចេញពីផ្ទៃ ឬនៅពេលធ្លាក់ ពីខាងលើមក។

ទូរទស្សន៍បារាំង​ «France 3» បានរាយការណ៍បន្ថែមថា យុវតីជាម្ដាយ ដែលរងវិបត្តិ ទាំងផ្លូវចិត្ត និងផ្លូវកាយ កំពុងសម្រាក់ព្យាបាល នៅឯមន្ទីរពេទ្យ។

រីឯសពទារកវិញ នឹងត្រូវក្រុមគ្រូពេទ្យជំនាញ ធ្វើកោសល្យវិច័យ នៅថ្ងៃចន្ទ ទី១៨ ខែឧសភានេះ៕



You may also like

ដំណឹង

Covid-19៖ ករណីឆ្លង​កើន​ជិត​៣លាន​​នាក់ និង​ស្លាប់​ជាង២សែន​នាក់

មកដល់ម៉ោងនេះ ករណីឆ្លងជំងឺ«Covid-19» បានកើនឡើងជិត៣លាននាក់ និង​ស្លាប់​ជាង២សែន​នាក់ នៅលើពិភពលោក។​ នេះ បើតាមតួលេខ ដែលផ្ដល់ដោយសាកលវិទ្យាល័យ «Johns Hopkins» របស់សហរដ្ឋអាមេរិក ដែលធ្វើការតាមដាន ស្ថានភាពវិវត្តន៍ឡើង ...
ដំណឹង

សារមន្ទីរ លូវ្រ៍ (ប៉ារីស) មាន​ភ្ញៀវ​ចូល​ទស្សនា​ច្រើន​ជាង​គេ​​បំផុត​ក្នុង​ឆ្នាំ២០១៨

សម្រាប់ឆ្នាំ២០១៨កន្លងទៅ នេះសារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាលរដ្ឋធានីប៉ារីស បានបំបែកឯកត្តកម្ម ដោយបានក្លាយខ្លួន ជាសារមន្ទីរអន្តរជាតិ ដែលមានភ្ញៀវចូលទស្សនា ច្រើនជាងគេបំផុត នៅលើពិភពលោក។ នេះ បើតាមការប្រកាស ...
ដំណឹង

បារាំង៖ វិស្វករម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ផ្ទុះអាវុធ សម្លាប់ស្ត្រី២នាក់

វិស្វករម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានផ្ទុះអាវុធ សម្លាប់ស្ត្រីពីរនាក់ ក្នុងនោះម្នាក់ ជាទីប្រឹក្សានៅក្នុងភ្នាក់ងាររដ្ឋ ដើម្បីស្វែងរកការងារធ្វើ (Pôle emploi) ប្រចាំក្រុង«Valence» និងម្នាក់ទៀត ជាមន្ត្រីទទួលបន្ទុក«HR» ក្នុងសហគ្រាសមួយ នៅក្រុង ...

Comments are closed.

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...