Posts in ‘អត្ថបទមានវីដេអូ’ Category

ប្រើ​ដោះ​ឲ្យ​ញាក់​រាំ ជា​មួយ​ភ្លេង (vdo)

ប្រើ​ដោះ​ឲ្យ​ញាក់​រាំ ជា​មួយ​ភ្លេង (vdo)

លោកអ្នកមិនពិបាក នឹង​ស្វែង​រក​ការ​ញាក់​សាច់​ដុំ​ទ្រូង ដោយ​ពួក​អ្នក​សម្បូរ​សាច់​ដុំ ក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​ទី​ណា​ដែល​មាន​ទី​កន្លែង​ហាត់​យក​សាច់​ដុំ​នោះ​ឡើយ។ ប៉ុន្តែ បើ​តារា​ភាពយន្ដ​ដ៏​ស្រស់​ស្អាត ប្រើ​សាច់​សុដន់​ទាំង​គូរ មក​ញាក់​រាំ​តាម​ចង្វាក់​ភ្លេង ឲ្យ​លោក​អ្នក​បាន​ទស្សនា​នោះ ប្រហែល​​ជា​លោក​អ្នក​ពិបាក​ស្វែង​រក​បន្តិច។

តែនាង សារា អ៊ិច ម៉ៃ (Sara X Mills) ដែល​មាន​ជំនាញ​ខាង​រាំ និង​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ដ​«កូន​ជ្រូក»​ជា​ច្រើន​នោះ កំពុង​តែ​បាន​ក្លាយ​ជា​កំពូល​អ្នក​របាំ នៅ​លើ​បណ្ដាញ​អ៊ិនធើណែត ដោយ​សារ​តែ​ទេពកោសល្យ​ពិសេស​របស់​នាង ក្នុង​ការ​ប្រើ​ប្រាស់​សាច់​ដុំ​សុដន់​ទាំង​គូរ ឲ្យ​លោត​ញាក់​រាំ តាម​ចង្វាក់​ភ្លេង ម៉ូស៊ា (Mozart) យ៉ាង​រំពើត​រំពើន។

តើនរណាមួយដែលហ៊ានឡើងមកប្រជែង ជាមួយតារាអាមេរិករូបនេះ? គ្រាន់តែក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះ វីដេអូ ដែលនាងដាក់នៅលើបណ្ដាញចែកផ្សាយវីដេអូ [...]

នគរបាល​ហុងកុង​រង​ការ​រិះគន់ ថា​ប្រើ​ហិង្សា​ជ្រុល​លើ​បាតុករ​ដៃ​ទទេរ (vdo)

នគរបាល​ហុងកុង​រង​ការ​រិះគន់ ថា​ប្រើ​ហិង្សា​ជ្រុល​លើ​បាតុករ​ដៃ​ទទេរ (vdo)

នៅថ្ងៃពុធទី១៥ ខែតុលានេះ នគរបាល​ហុងកុង​រង​នូវ​ការ​រិះគន់​ខ្លាំងក្លា បន្ទាប់​ពី​វីដេអូ​ជា​ច្រើន បាន​ផ្សាយ​ឲ្យ​ឃើញ ពី​ការ​ប្រើ​ប្រាស់​កម្លាំង​យ៉ាង​ហិង្សា ពី​សំណាក់​កង​កម្លាំង​នគរបាល ធ្វើ​ទៅ​លើ​បាតុករ​ដៃ​ទទេរ ដែល​និយម​លិទ្ធិ​ប្រជាធិបតេយ្យ។ សកម្មភាព​របស់​កង​កម្លាំង​នគរបាល នៅ​យប់​ថ្ងៃ​អង្គារ​ចូល​មក​ថ្ងៃ​ពុធ បាន​ប្រែ​ក្លាយ​យប់​នោះ ជា​រាត្រី​ប្រកប​ដោយ​ភាព​ហិង្សា​ខ្លាំង​ជាង​គេ បើ​​គិត​ចាប់​តាំង​​ពី​​ ៣សប្ដាហ៍​មក​ហើយ នៃ​ចលនា​ទាមទារ​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ នៅ​ហុងកុង។

រដ្ឋមន្ត្រីសន្តិសុខរបស់ក្រុងហុងកុង លោក ឡៃ ទុង ក្វុក (Lai Tung-kwok) បានប្រកាសថា កងកម្លាំងដែល​ប្រព្រឹត្តិ​ទោសកំហុស ត្រូវបានព្យួរពីតួនាទីនៅក្នុងពេលនេះ។ រូបភាពដែលបានផ្សាយតាមទូរទស្សន៍ហុងកុង TVB បានបង្ហាញឲ្យឃើញកងកម្លាំងនគរបាល៦នាក់ បានអូសបាតុករម្នាក់ដែលមានជាប់ខ្នោះ​នឹង​ដៃ ចូល​ទៅ​​ក្នុងកន្លែងងងឹតមួយ នៅក្បែរអាគាររដ្ឋអំណាចក្រុង។ [...]

«វិទ្យាស្ថាន​ស្លឹក​រិត» ស្ថាបត្យកម្ម​ទំនើប​មួយ​ទៀត​នៅ​ភ្នំពេញ (vdo)

«វិទ្យាស្ថាន​ស្លឹក​រិត» ស្ថាបត្យកម្ម​ទំនើប​មួយ​ទៀត​នៅ​ភ្នំពេញ (vdo)

ប្រទេសកម្ពុជា នឹងមាន​សារមន្ទីរ​​ដ៏ធំ​មួយ ក្រោម​ឈ្មោះថា​«វិទ្យាស្ថាន​ស្លឹករិត» ដើម្បី​ទទួល​យក​ទៅ​ទុក នូវ​ឯកសារ​ភស្ដុតាង​ទាំង​ឡាយ ដែល​បាន​សេស​សល់ ហើយ​ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ​រក​បាន​មក​វិញ ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នៃ​ប្រទេស​នេះ មាន​ឈ្មោះ​ថា​«កម្ពុជា​ប្រជាធិបតេយ្យ» ឬ​«របប​៣ឆ្នាំ​៨ខែ​២០ថ្ងៃ»។ ប៉ុន្តែ​មិន​មែន​គ្រាន់​តែ​ជា​សារមន្ទីរ​ប៉ុណ្ណោះ​ទេ តែ​វិទ្យាស្ថាន​មួយ​នេះ ក៏​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ ជា​គ្រឹះស្ថាន​សិក្សា​ថ្នាក់​បណ្ឌិត និង​ជា​បណ្ណាល័យ​ដ៏​ធំ​មួយ ទាក់ទង​ទៅ​នឹង​របប​អាវ​ខ្មៅ​ខ្មែរ​ក្រហម។

បង្កើតរចនាបទស្ថាបត្យកម្ម ដោយ​ស្ថាបត្យករ​ដ៏​ល្បី​ឈ្មោះ​ជាតិ​អង់គ្លេស លោកស្រី ហ្សាហា ហាឌីដ (Zaha Hadid) និង​ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​ដោយ​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អាគារ​ដ៏​ទំនើប​នៃ​វិទ្យាស្ថាន​ស្លឹករិត​នេះ នឹង​ត្រូវ​សាងសង់ [...]

ស្រែក​លេង​ថា​«ខ្ញុំ​មាន​ជំងឺ​អេបូឡា»​នៅ​លើ​យន្ដហោះ បង្ក​ការ​ជ្រួល​ច្របល់... (vdo)

ជើងហោះហើរ 845 នៃ​ក្រុមហ៊ុន​អាកាសចរណ៍ US Airways ដែល​ហោះ​ភ្ជាប់​ទីក្រុង ហ្វីឡាដែលហ្វី (Philadelphie) ទៅ​កាន់​ក្រុង ប៉ងតាកាណ (Punta Cana) បាន​ជួប​រឿង​ដ៏​ចម្លែក​មួយ នឹក​ស្មាន​មិន​ដល់ នៅ​ព្រលាន​យន្ដហោះ​នៃ​សាធារណរដ្ឋ ដូមេនិកេន។ នៅ​ពេល​យន្ដហោះ បាន​ចុះ​ចត​ដល់​ដី អ្នក​បម្រើការ​លើ​យន្ដហោះ បាន​ស្នើ​សុំ​ឲ្យ​អ្នក​ដំណើរ​ទាំងអស់​អង្គុយ​នៅ​ឲ្យ​ស្ងៀម ហើយ​បន្ទាប់​មក​ក្រុម​ភ្នាក់ងារ​សុខភាព​ច្រើន​នាក់ ដែល​ពាក់​ឯក​សណ្ឋាន​ពណ៌​ខៀវ​ការពារ​ជម្ងឺឆ្លង បាន​ចូល​មក​ត្រួត​ពិនិត្យ នៅ​ក្នុង​យន្ដហោះ។

រឿងហេតុដែលបណ្ដាលឲ្យមាន ការត្រួតពិនិត្យ​យន្ដហោះ​នោះ ដោយសារតែបុរសម្នាក់អាយុ៥៤ឆ្នាំ បាន​ស្រែក​ឡើង​ថា៖ «ខ្ញុំមានជំងឹអេបូឡា អ្នកឯងទាំងអស់គ្នាចប់ហើយ!» តាមប្រភពមួយចំនួនទៀត បានបញ្ជាក់​ទៀត​ថា បុរស​ម្នាក់នេះ បានជិះក្នុងយន្ដហោះជាមួយនឹងការក្អកមិនឈប់ឈរ ហើយបានស្រែក​ដដែលៗ​ថា៖ [...]

អាជ្ញា​កណ្ដាល​បាល់​ទាត់​លើក​កាត​លឿង?... ​យក​មួយ​ដៃ​ចំ​កណ្ដាល​មុខ​ទៅ! (vdo)

សម័យកាលនេះ ដូចជា​មិន​អំណោយ​ផល សម្រាប់​ក្រុម​អាជ្ញា​កណ្ដាល​បាល់​ទាត់​ទេ។ ប្រសិន​បើ​ការ​សម្រេច​ចិត្ត​ណា​មួយ របស់​អាជ្ញាកណ្ដាល ដែល​មិន​សូវ​សម​ប្រកប ហើយ​ត្រូវ​បាន​ក្រុម​ម្ខាង​មិន​សប្បាយ​ចិត្ត អាជ្ញា​កណ្ដាល​ច្បាស់​ជា​ទទួល​ប្រតិកម្ម​មក​វិញ យ៉ាង​ហោច​ណាស់ ក៏​ជា​ការ​ជេរ​ប្រទេច ឬ​ពាក្យ​សម្ដី​មិន​គប្បី​ដែរ។ ជា​ពិសេស នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ការ​ប៉ះពាល់​រហូត​ដល់​ការ​វាយ​តប់ ទៅ​លើ​រាង​កាយ​របស់​អាជ្ញា​កណ្ដាល ក៏​តែង​ត្រូវ​បាន​ឃើញ​កើត​ឡើង ជា​ញឹក​ញាប់​ដែរ។

ជាតឹងតាងជាក់ស្ដែង នៅក្នុងការប្រកួតរវាង ក្រុម NK Bratstvo Gračanica និងក្រុម FK Budućnost Banovići នៃប្រទេសប៊ូស្នៀ កាលពីថ្ងៃទី៨ ខែតុលានេះ កីឡាករចាំទីឲ្យក្រុម NK Bratstvo Gračanica បាន​វង្វេងភ្លេចខ្លួន ជាកីឡាករបាល់ទាត់ តែបែរជាធ្វើខ្លួនជាកីឡាករ«ប្រដាល់»វិញ បន្ទាប់ពីខ្លួន​បានទទួល​កាត​លឿង​ពីអាជ្ញា​អាជ្ញាកណ្ដាលរួច។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...