Posts in ‘អត្ថបទមានវីដេអូ’ Category

ប្រលង​រើស​សមត្ថភាព​ខាង​ភាសា​កូរ៉េ ឆ្នាំ​២០១៤ មាន​«តុល្យភាព»​ បើ​តាម​ក្រសួង​ការងារ

អ្នកនាំពាក្យរបស់​ក្រសួង​ការងារ​កម្ពុជា លោក ហេង សួរ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស ជា​មួយ​អ្នក​សារព័ត៌មាន កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​តុលា​ថា ការ​សាក​ល្បង​ជ្រើស​រើស​សមត្ថភាព ខាង​ភាសា​កូរ៉េ​នេះ ត្រូវ​អនុវត្តន៍​ទៅ​លើ​ខេត្ត-ក្រុង​ចំនួន​បួន រួម​មាន​មណ្ឌល​ភ្នំពេញ មណ្ឌល​ខេត្ត​តាកែវ មណ្ឌល​ខេត្ត​ត្បូង​ឃ្មុំ និង​មណ្ឌល​ខេត្ត​កំពង់​ឆ្នាំង ហើយ​មាន​បេក្ខជន​ចូល​រួម​ប្រលង​ជាង​ប្រាំ​ម៉ឺន​នាក់ ដើម្បី​ឈាន​ទៅ​សម្រេច​ជ្រើសរើស​យក​ត្រឹម​តែ ជាង​បួន​ពាន់​នាក់​ប៉ុណ្ណោះ។

សម្រាប់ឆ្នាំ២០១៤ និងឆ្នាំ២០១៥ ខាង​មុខ​នេះ​វិញ ក្រសួង​ការងារ​នៃ​សាធារណរដ្ឋកូរ៉េ នឹង​ជ្រើសរើស​ពលករ​កម្ពុជា ត្រឹម​តែ​ជាង​បួន​ពាន់​នាក់​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៣ មាន​ចំនួន​ជិត​ប្រាំពីរ​ពាន់​នាក់​នោះ។

រាល់ការប្រលងទាំងអស់ ត្រូវបានរៀបចំតាមលក្ខណៈបច្ចេកវិទ្យា ដោយប្រព័ន្ធកុំព្យូទ័រ ដូចជាស្កេនម្រាមដៃ [...]

ទើប​នឹង​សម្រាល​បាន​កូន​ភ្លោះ ចេញ​ស្វែង​រក​ជំនួយ​ទាំង​សរសៃ​ខ្ចី (vdo)

ស្ត្រីវ័យក្មេង ដែល​ជា​កូន​ប្រសារ ហើយ​ដែល​ទើប​នឹង​សម្រាល បាន​កូន​ស្រី​ពីរ​នាក់ ត្រូវ​បង្ខំ​ចិត្ត​ដើរ​បី​កូន​ទាំង​សរសៃ​ខ្ចី តាម​ម្តាយ​ក្មេក​សុំ​ទាន​តាម​ចិញ្ចើម​ថ្នល់ ដើម្បី​ដោះ​ស្រាយ​ជីវភាព និង​រក​ថវិការ​ទិញ​ទឹក​ដោះ​គោ​បំបៅ​កូន។

ស្ត្រីវ័យក្មេង ដែល​ជា​អ្នក​សុំ​ទាន​សរសៃ​ខ្ចី​រូប​នេះ មាន​ឈ្មោះ​ថា រ៉ាន់ មាន​ទី​លំនៅ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​បច្ចុប្បន្ន រ៉ាន់ មាន​កូន​បីនាក់ (សម្រាល​លើក​ទី ២ បាន​កូន​ភ្លោះ​ពីរ​នាក់)។ ស្វាមី​របស់ វ៉ាន់ ជា​កម្មករ​​លី​សែង នៅ​តាម​អាគារសំណង់​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ។ រី​ឯ​ខ្លួន​ជា​ស្រ្តី ដែល​ទើប​នឹង​សម្រាល​កូន​រួច​នោះ ត្រូវ​ដើរ​សុំ​ទាន​នៅ​តាម​ចិញ្ចើម​ថ្នល់ ជា​មួយ​ម្តាយ​ក្មេក ដោយ​សារ​ជីវភាព​ក្រី​ក្រ​ពេក ហើយ​មិនអាច​ទ្រាំ​ចាំរហូត​ដល់​ខ្លួន​ជា​ស្រួល​បួល​បាន។

កាលពីទើបនឹងរៀបការរួច រ៉ាន និងគ្រួសារ បានរស់នៅតាមសំយ៉ាបផ្ទះបងប្អូន [...]

រ៉ូណាល់ឌីញ៉ូ ចេញ​ក្បាច់​ការ៉ាតេ​ទាត់​ក្បាល​កីឡាករ ជំនួស​បាល់​ទាត់ (vdo)

រ៉ូណាល់ឌីញ៉ូ ចេញ​ក្បាច់​ការ៉ាតេ​ទាត់​ក្បាល​កីឡាករ ជំនួស​បាល់​ទាត់ (vdo)

កីឡាករជាតិប្រេស៊ីល រ៉ូណាល់ឌីញ៉ូ ដែល​មាន​អាយុ​៣៤ឆ្នាំ​ទៅ​ហើយ លែង​ជា​ចំណាប់​អារម្មណ៍​របស់​​ក្រុម​កីឡា​នានា នៅ​តំបន់​អ៊ឺរ៉ុប​ទៀត​ហើយ បើ​ទោះ​ជា​កីឡាករ​រូប​នេះ ធ្លាប់​ជា​តារា​ល្បី​ឈ្មោះ ដែល​ធ្លាប់​រះ​យ៉ាង​ត្រដែត​ត្រដឹម ក្នុង​ចុងទស្សវត្តន៍ ឆ្នាំ៩០ និង​នៅ​ដើម​ទស្សវត្តន៍​​ឆ្នាំ​​២០០០​​នោះ​ក៏​ដោយ។ ជា​ពិសេស​អ្នក​ដែល​ស្នេហា​វិស័យ​បាល់​ទាត់ ក្នុង​ជំនាន់​ថ្មី ទំនង​ជា​បាន​ភ្លេច​ឬ​មិន​ទាំង​ស្គាល់​កីឡាករ​រូប​នេះ ថែម​ទៀត​ផង។

ប៉ុន្តែកីឡាករខ្សែប្រយុទ្ធដ៏ជំនាញរូបនេះ នៅ​រក​បាន​ក្រុម​មួយ​ទៀត​ឈ្មោះ កឹរ៉េតារ៉ូ (Queretaro) ក្នុង​ប្រទេសម៉ិចស៊ិក ដើម្បី​បន្ត​អាជីព​របស់​ខ្លួន ហើយ​ថែម​ទាំង​បាន​បញ្ចេញ​សកម្មភាព ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​គេ​ឯង​នោះ​ទៀត។ ក្នុង​ពេល​ជួប​ប្រកួត​ជា​មួយ​ក្រុម អាមេរីខា (Club America) កាល​ពី​ថ្ងៃ​អាទិត្យ រ៉ូណាល់ឌីញ៉ូ កីឡាករ​ខ្ញី​ចាស់​យើង [...]

ភាពយន្ដ «2 Brother» ដែល​និពន្ធ ដឹក​នាំ និង​សម្តែង​ដោយ​ពែកមី ចេញ​ជា​ផ្លែ​ផ្កា​ហើយ

រឿង «2Brother (២នាក់បងប្អូន)» គឺ​ជា​ខ្សែ​ភាពយន្ដ​លើក​ទី១ របស់​នាយ​ពែកមី និង​ជា​ប្រភេទ​ភាពយន្ត​ខ្នាត​ធំ សម្រាប់​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា នា​ពេល​ខាង​មុខ។ ខ្សែ​ភាពយន្ត​នេះ នាយ​ពែកមី​បាន​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​សម្រេច​គោល​បំណង​របស់​លោក ក្នុង​នោះ​លោក​ជា​អ្នក​និពន្ធ​ផង ជា​អ្នក​ដឹកនាំ​រឿង​ដោយ​ផ្ទាល់​ផង និង​ជា​តួ​សម្តែង​ដ៏​សំខាន់ ព្រម​ជាមួយ​ប្អូន​ប្រុស​របស់​លោក​ផង។ លោកពែកមី បាន​សហការ​ជា​មួយ​ផលិតកម្ម អ៊ិលឌី ភិកឈ័រ ក្នុង​ការ​ផលិត ដើម្បី​ទទួល​បាន​ផ្លែផ្កា​គួរ​ជា​ទី​គាប់​ចិត្ត​នេះ។

រឿងដែលមានលក្ខណៈអប់រំ និង​បែប​កំប្លែង​នេះ ទើប​នឹង​ចេញ Trailer នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នា​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន ពី​ទស្សនិក​ជន​រួច​ទៅ​ហើយ។ ហើយ​នោះ ដោយ​សារ​តែ​ភាពយន្ដ​នេះ បាន​បង្កប់​នូវ​សារ​អប់រំ​ជា​ច្រើន​មាន​ដូច​ជា [...]

ពលរដ្ឋភូមិខ្វា៖ មាន​ទីលំនៅ​មិន​អាច​នៅ​បាន ព្រោះ​ទឹក​លិច​លង់ (vdo)

ពលរដ្ឋភូមិខ្វា៖ មាន​ទីលំនៅ​មិន​អាច​នៅ​បាន ព្រោះ​ទឹក​លិច​លង់ (vdo)

ស្ទើរតែពាស​ពេញក្នុងរាជធានីភ្នំពេញ នៅ​ពេល​មាន​ភ្លៀង​ម្តងៗ តាម​បណ្តា​ផ្លូវ​នានា ត្រូវ​បាន​លិច​លង់ គ្មាន​ពេល​ស្រាក​ស្រាន។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ក្នុង​តំបន់​ភាគ​ច្រើន ដែល​មិន​ធ្លាប់​លិច​លង់​ដោយ​ទឹក​ភ្លៀង​ពី​មុន បែរ​ជា​កំពុង​រង​នូវ​ការ​លិច​លង់ ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​វិញ។ ហើយ​ការ​លិច​លង់​ទាំង​នោះ​ បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ថា ព្រោះ​​តែ​ការ​ចាក់​ដី​បំពេញ​បឹង​លប់​ប្រឡាយ ដែលសុទ្ធសឹងជាប្រព័ន្ធបណ្ដោះទឹក​សំខាន់ៗ ជា​មួយ​​នឹង​ការ​មិន​រៀបចំ ​ឲ្យ​មាន​ប្រព័ន្ធ​លួ​ទឹក​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​ដើម។

ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ជាតំបន់មួយ ក្នុង​ចំណោម​តំបន់​ជា​ច្រើន ដែល​រង​នឹង​ការ​លិច​លង់​ដោយ​ទឹក​ភ្លៀង​ជា​ប្រចាំ​នេះ។ បើ​តាម​ការ​អះអាង របស់​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ បាន​លើក​ឡើង​ពី​ផល​វិបាក​ចំពោះ​មុខ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ​ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...