Posts in ‘អត្ថបទមានវីដេអូ’ Category

រំជួល​ចិត្ត ឃើញ​ស្វា​ធ្វើ​ចលនា​បេះ​ដូង​ឲ្យ​គ្នា​វា ដែល​ឆក់​អគ្គិសនី (vdo)

ប៉ុន្តែដោយសារតែសភាវៈជាសត្វនេះដែរ ទើប​ជំរុញ​ឲ្យ​សត្វ​ត្រូវ​ធ្វើ​អ្វី ក្នុង​ឱកាស​ណា​មួយ​ភ្លាមៗ ដោយ​មិន​ចាំ​បាច់​គិត​គូរ រារែក​ច្រើន។ ហើយ​ពេល​ខ្លះ សត្វ​អាច​នឹង​ជួប​គ្រោះ ដល់​ជីវិត​របស់​វា​ថែម​ទៀត ប្រសិន​បើ​វា​ចូល​ទៅ​ជួយ​សត្វ​គ្នា​វា ដែល​មាន​គ្រោះ​ថ្នា​ក់​ទៅ​ហើយ។ នេះ​គឺ​ជា​ព្រឹត្តិការណ៍​មួយ ដែល​បាន​កើត​ឡើង នៅ​ក្រោម​ក្រសែរ​ភ្នែក​មនុស្ស​ច្រើន​នាក់ ហើយ​រូប​ភាព​របស់​វា ត្រូវ​បាន​ថត​យក​មក​ដាក់​បង្ហោះ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ កន្លង​មក​នេះ។

ហេតុការណ៍បានកើត​ឡើង នៅ​ក្នុង​ផ្លូវ​រទេះ​ភ្លើង ក្នុង​ទី​ចំណត​​នៃ​ក្រុង​កំពួរ (Kanpur) នា​ប្រទេស​ឥណ្ឌា។ មនុស្ស​ជា​ច្រើន​នាក់ ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ ផត​ពោះ​ភ័យ​ជំនួស​សត្វ​ស្វា​ពីរ​ក្បាល បន្ទាប់​ពី​ស្វា​ទី​មួយ​ពី​ក្នុង​ចំណោម​ពីរ​ក្បាល​នោះ បាន​ឆក់​សន្លប់​លែង​ដឹង​ខ្លួន​ទៅ​ហើយ​ ជា​មួយ​នឹង​ចរន្ដ​អគ្គិសនី​ដ៏​ខ្លាំង​ [...]

«បីសាច​ព្រៃផ្សៃ»​វ៉ៃ​ទារក​នៅ​អ៊ូហ្គង់ដា ជាប់​គុក​៤ឆ្នាំ

«បីសាច​ព្រៃផ្សៃ»​វ៉ៃ​ទារក​នៅ​អ៊ូហ្គង់ដា ជាប់​គុក​៤ឆ្នាំ

រូបភាពដែលបង្ហាញ​តាម​វីដេអូ របស់​ឪពុក​ម្ដាយ​ទារក ដែល​ដាក់​ម៉ាសីន​ថត​ត្រួត​ពិនិត្យ​ទៅ​លើ ការ​ថែ​រក្សា​កូន​របស់​ខ្លួន ពី​សំណាក់ស្ត្រីបម្រើ​ម្នាក់​នេះ មាន​លក្ខណៈ​ព្រៃផ្សៃ និង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពិបាក​អត់​ទ្រាំ នឹង​មិន​ធ្វើ​ប្រតិកម្ម​ណាស់។ ស្ត្រី​​បម្រើ​មើល​ថែ​ក្មេង​នោះ ឈ្មោះ ចូលី ទូមូហៀវេ (Jolly Tumuhiirwe) វ័យ​២២​ឆ្នាំ ត្រូវ​បាន​តុលាការ​ប្រទេស​អ៊ូហ្គងដា (ទ្វីប​អាហ្វ្រិក​កណ្ដាល) កាត់​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​៤​ឆ្នាំ កាល​ពី​ដើម​សប្ដាហ៍​មុន ពី​បទ​ធ្វើ​ទារុណកម្ម​លើ​ទារក​អាយុ​ទើប​នឹង​១៨​ខែ ដោយ​ទះ​បោក​ធាក់​ទាត់​ទារក​នោះ រមៀល​នឹង​ដី។

ទោស​កំហុស​របស់​នារី​បម្រើ​មើល​ក្មេង ដែល​ត្រូវ​បាន​ក្រុម​អ្នក​ទស្សនា​វីដេអូ ផ្ដល់​រហស្សនាម​ថា ជា​«បីសាច​ព្រៃផ្សៃ»​នោះ អាច​ជាប់​ទោស​រហូត​ដល់​ទៅ​២៥​ឆ្នាំ បើ​តាម​ច្បាប់​របស់​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​មួយ​នេះ។ អាជ្ញាធរ​នគរបាល [...]

បទ​យក​ការណ៍​«សប្បាយ​​ដូច​នៅ​ស្រុក​ខ្មែរ» របស់​ទូរទស្សន៍​បារាំង

បទ​យក​ការណ៍​«សប្បាយ​​ដូច​នៅ​ស្រុក​ខ្មែរ» របស់​ទូរទស្សន៍​បារាំង

នៅកម្ពុជា មិន​មែន​មាន​តែ​របប​ខ្មែរ​ក្រហម ឬ​ជា​ប្រទេស​ក្រី​ក្រ​ជាង​គេ ដែល​ល្បី​ល្បាញ តែ​ខាង​ការ​ជួញ​ដូរ​មនុស្ស អំពើ​ពុក​រលួយ ឬ​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ​នោះ​ទេ ប៉ុន្តែ​ប្រទេស​កម្ពុជា នៅ​មាន​វប្បធម៌​ដ៏​ល្អ​ល្អះ ធម្មជាតិ​ដ៏​ត្រកាល និង​ស្នាម​ញញឹម​ប្រឹមប្រិយ របស់​ពលរដ្ឋ​ខ្មែរ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​បរទេស​កាន់​តែ​ច្រើន​ឡើងៗ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​សារ​ជា​ថ្មី​ នៃ​ប្រជា​ជាតិ​នៅ​អាស៊ី​អាគ្នេយ៍​នេះ។

សម្រាប់ជនជាតិបារាំង ប្រទេស​តូច​ដែល​ពោរ​ពេញ ដោយ​សម្រស់​មួយ​នេះ នៅ​តែ​ជា​អនុស្សាវរីយ៍​ដក់​ជាប់​ក្នុង​ចិត្ត តាំង​ពី​សម័យ​អាណា​និគម​និយម​មក​ម្លេះ។ ដោយ​សារ​តែ​ការ​ស្រឡាញ់​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្នុង​ចិត្ត​របស់​ជន​ជាតិ​បារាំង​ទាំង​នេះ​ហើយ ទើប​ក្នុង​ពេល​បច្ចុប្បន្ន មាន​ជន​ជាតិ​បារាំង​មិន​តិច​ជាង​៦០០០​នាក់​ឡើយ បាន​ចូល​មក​បោះ​ទី​តាំង ប្រមូល​ទាំង​គ្រួសារ​មក​រស់​នៅ [...]

ព្រះអគ្គិ​ឆេះ​ផ្ទះ​ពលរដ្ឋ​ច្រើន​សិប​ខ្នង​នៅ​បឹង​ឈូក សង្ស័យ​មាន​គម្រោង​ដុត

បើគិតមកទល់យប់ ​ម៉ោង​​១៩​និង​​៤៥​នាទី​ល្ងាច​​ថ្ងៃ​ទី​​២០ ខែធ្នូ​ ឆ្នាំ២០១៤ ម្សិលម៉ិញនេះ ​អគ្គីភ័យដែលបាន​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ​នៅ​សហគមន៍​បឹង​ឈូក ខាង​ត្បូង​ស្នងការ​​ដ្ឋាន​​នគរបាល​​រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ បាន​​រលត់​ទាំង​ស្រង់​។

​របាយការណ៍​ភ្លាមៗ ​ពី​ខាង​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គីភ័យ​​នេះ បាន​បណ្ដាល​​ឲ្យ​​ខូច​ខាត​​ផ្ទះ​​ចំនួន​ ៣៣​ខ្នង​​ និង​បាន​ប្រើប្រាស់​ឡាន​ពន្លត់​អគ្គិភ័យ​ចំនួន​១៦ គ្រឿង។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​នៅ​ឡើយ។ ប៉ុន្តែ​មិន​មាន​មនុស្ស​ណា​ម្នាក់ រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​អគ្គីភ័យ​នេះ​ទេ។

សម្រាប់ប្រជាសហគមន៍ នៅតំបន់នោះវិញ បាននិយាយថា អគ្គីភ័យឆាបឆេះបានឆាបឆេះ​អស់លំនៅដ្ឋាន​ជាង​៤០ខ្នង។ គ្រោះអគ្គីភ័យនេះ ត្រូវក្រុមប្រជាសហគមន៍សង្ស័យថា [...]

បុក​គ្នា​បាក់​ក្បាំង​ម៉ូតូ​ម្ខាង​ តែ​គម្រាម​សម្លាប់​ជីវិត! (vdo)

នៅម៉ោងប្រមាណជា៥និង៣០នាទី ល្ងាច​ថ្ងៃ​ទី​១៨​ខែ​ធ្នូ ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ បាន​កើត​ឡើង​នៅ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ស្ថិត​លើ​ផ្លូវ សឡា ត្រង់​ចំណុច​មុខ​ហាង​ជួសជុល​ម៉ូតូ ហុង សីហា។ សាក្សី​នៅ​នឹង​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ ធុន​និច​ពណ៌​ព្រីង​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ1CM-2362 បាន​ប៉ះ​គ្នា​ជា​មួយ​ម៉ូតូ​ធុន វេវ​ពណ៌​​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1P-8064 បណ្តាល​ឲ្យ​ម៉ូតូ​វេវ​បាក់​ក្បាំង​ខាង​ស្តាំ តែ​ម្ចាស់​ទាំង​សង​ខាង​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​នោះទេ។

ករណីនេះ បាន​បញ្ចប់​នៅ​នឹង​កន្លែង នេះ​បើ​តាម​សម្តី​របស់​ម្តាយ​ម្ចាស់​ម៉ូតូ និច​ព្រីង​ទុំ អ្នកស្រី សោភា ដោយ​អ្នក​ស្រី​និង​កូន​ ដឹង​ពី​កំហុស​ខ្លួន និង​យល់​ព្រម​សង​ថ្លៃ​ខូច​ខាត​ទៅ​បុរស​រង​គ្រោះ​ទាំង​អស់។ ប៉ុន្តែ​បុរស​រង​គ្រោះ​វិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...