Posts in ‘បច្ចេកវិទ្យា’ Category

ហ្វេសប៊ុក រៀបចំ​ឲ្យ​មាន​ប៊ូតុង «មិន​ចូល​ចិត្ត»

ហ្វេសប៊ុក រៀបចំ​ឲ្យ​មាន​ប៊ូតុង «មិន​ចូល​ចិត្ត»

«យើងពិតជាបានស្ដាប់ឮ នូវការចង់បានរបស់លោកអ្នក» នេះជាចម្លើយខ្លី តែមានន័យវែង របស់អគ្គនាយក​ស្ថាបនិក របស់ក្រុមហ៊ុន ហ្វេសប៊ុក លោក ម៉ាក ហ្សូគ័រប៊ែរ (Mark Zuckerberg) នៅក្នុង​វេទិកាសំណួរ​និង​ចម្លើយ រៀបចំធ្វើជាសាធារណៈ ពីឧទ្យាន«Menlo Park» នៃសង្កាត់«Silicon Valley» ក្នុង​រដ្ឋ​កាលីហ្វ័រនី សហរដ្ឋ​អាមេរិក។

[...]

ជា​មួយ​បន្ទះ​«WalkCar»​របស់​ជប៉ុន មនុស្ស​ឈប់​ដើរ​ដោយ​ជើង!

ការឆ្នៃប្រឌិតថ្មី នៃបន្ទះ«WalkCar» ត្រូវបានគេឲ្យឈ្មោះថា ជា«រថយន្ដដំបូងគេ ដែលដាក់ក្នុងកាបូប​យួរដៃ​បាន» ហើយត្រូវបានក្រុមហ៊ុន «Cocoa Motors» របស់ជប៉ុន យកមកផលិតចេញជារូបរាង ហើយដាក់ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម តាំងខែកក្កដាកន្លងទៅ។ ប៉ុន្តែការចេញដាក់លក់ ជាផ្លូវការ នឹងត្រូវធ្វើនៅខែកញ្ញា ឆ្នាំ​ខាង​មុខ [...]

យន្ដហោះ​មួយ​នេះ អាច​ហោះ​លឿន​ជាង​កាំជ្រួច​អន្តរទ្វីប!

សហគ្រាសផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស ដែលមានទីតាំងផលិតធំ នៅក្រុងទូលូស៍ ភាគខាងត្បូងនៃ​ប្រទេសបារាំង មានបំណងចង់បង្កើត នូវគម្រោង​ដ៏សម្បើមអស្ចារ្យមួយ៖ នោះគឺបង្កើតយន្ដហោះ ដែលធ្វើការ​ហោះហើរ ក្នុងល្បឿន៥៥០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប្រសិនជាយន្ដហោះនេះ [...]

មន្ត្រី​បក្ស​ប្រឆាំង ប្រកាស​ឲ្យ​ប្រយ័ត្ន​គណនី​ហ្វេសប៊ុក​ក្លែងបន្លំ!

មន្ត្រី​បក្ស​ប្រឆាំង ប្រកាស​ឲ្យ​ប្រយ័ត្ន​គណនី​ហ្វេសប៊ុក​ក្លែងបន្លំ!

ក្នុងរលកចលនា នយោបាយចុងក្រោយនេះ កូនចៅរបស់មេដឹកនាំ គណបក្សប្រឆាំង ទំនងជាត្រូវបាន ប្រព័ន្ធ​ផ្សព្វផ្សាយជាច្រើន សម្ដែងការចាប់អារម្មណ៍ ហើយយកសម្ដីរបស់ពួកគេ មកធ្វើសរសេរជាអត្ថបទ ចេញ​ផ្សាយ​យ៉ាងព្រោងព្រាត។ នៅចំពោះហេតុការណ៍ ដែលធ្វើឲ្យរជើបរំជួលនេះ បានជំរុញឲ្យមន្ត្រីគណបក្សប្រឆាំង [...]

ស្រោម​អនាម័យ​ដូរ​ពណ៌ បើ​វា​ប៉ះ​នឹង​មេរោគ​សង្គម​ណា​មួយ

ស្រោម​អនាម័យ​ដូរ​ពណ៌ បើ​វា​ប៉ះ​នឹង​មេរោគ​សង្គម​ណា​មួយ

ស្រោមអនាម័យនេះ នឹងប្ដូរពណ៌ជាលឿង បើជួបជាមួយជំងឺប៉េស «herpès» ពណ៌ស្វាយ ជាមួយជំងឺមេអំបៅ «papillomavirus» ឬក៏អាចប្ដូរពណ៌ ជាខៀវ បើវាជួបជាមួយមេរោគ ជំងឺស្វាយ «syphilis»ជាដើម។ បើទោះ​ជាក្រុមសិស្សទាំងនោះ បានបង្កើតស្រោមអនាម័យទាំងនេះមែន តែមិនមែនជាការបង្កើតថ្មី ដែលមាន​លក្ខណៈ​លេងសើចនោះឡើយ។ ស្រោមទាំងនេះ [...]