ដំណឹងពិភពលោក

បីនាក់ស្លាប់ ក្នុងការផ្ទុះអាវុធមួយ នាមណ្ឌលបោះប៊ូលីង ក្បែរក្រុង ឡូសអេនជឺឡេស

ជាថ្មីម្ដងទៀត ការបាញ់ប្រហារគ្នាមួយ បានផ្ទុះឡើង នៅក្នុងមណ្ឌលកំសាន្ដបោះប៊ូលីង ឈ្មោះ «Gable House Bowl» ស្ថិតក្នុងក្រុង «Torrance» នៅចំងាយប្រមាណជា ៣០គីឡូម៉ែត្រ ពីក្រុងឡូសអេនជឺឡេស (ភាគខាងលិច)។ នគរបាលតំបន់ បានរាយការណ៍ក្នុងជំហានដំបូងថា មនុស្សបីនាក់បានស្លាប់ និង៤នាក់រងរបួស។

ហេតុការណ៍បានកើតឡើង នៅមុនពាក់កណ្ដាលអាធ្រាត យប់ថ្ងៃសុក្រទី៤ ចូលមកថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩។ នគរបាលបានអះអាងបន្តថា ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីស្វែងរកជនដៃដល់ នៅក្នុងទង្វើបាញ់បោះនេះ។

មកដល់ម៉ោងនេះ គេមិនទាន់ដឹង ពីមូលហេតុដែលនាំទៅដល់ការផ្ទុះអាវុធនេះទេ។ ប៉ុន្តែសាក្សីជាច្រើន នៅផ្ទាល់កន្លែង ត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុកថា ការផ្ទុះអាវុធកើតចេញ ពីជម្លោះដ៏ធំមួយ រវាងក្រុមពីរ ដែលបានដកកាំភ្លើង នៅទីបំផុត ដើម្បីដោះស្រាយជម្លោះរបស់ពួកគេ។

សហរដ្ឋអាមេរិក មានច្បាប់ឲ្យពលរដ្ឋ អាចកាន់កាំភ្លើងបាន។ ប៉ុន្តែកាំភ្លើងក៏ត្រូវបាន យកមកប្រើ ដើម្បីការជម្រះបញ្ជីក្រៅច្បាប់ ឬដើម្បីការបាញ់បោះដោយសេរីនោះដែរ។ អាជ្ញាធរអាមេរិកាំង បានឲ្យដឹងថា នៅឆ្នាំ២០១៧កន្លងទៅ មនុស្សប្រមាណជិត ៤០ ០០០នាក់ ត្រូវបានសម្លាប់ដោយសារអាវុធ ក្នុងនោះរួមមានទាំងការធ្វើអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯងផង៕



You may also like

ដំណឹង

កាម៉ាឡា ហារី អនុប្រធានាធិបតី​ស្ត្រីដំបូងគេ ដែលមិនមែនជា​«ស្ត្រីចុងក្រោយ»

អ្នកស្រី កាម៉ាឡា ហារី (Kamala Harris) នឹងក្លាយជា«អនុប្រធានាធិបតី​ស្ត្រីដំបូងគេ» នៃសហរដ្ឋ​អាមេរិក បន្ទាប់ពីលទ្ធផលស្ទាបស្ទង់ ធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយធំៗ បានផ្ដល់​ជ័យជំនះ ឲ្យបេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក ចូ ...
ដំណឹង

បោះឆ្នោត​ប្រធានាធិបតីអាមេរិក៖ ត្រាំ ធ្លោយមាត់​អាចទទួលស្គាល់​«បរាជ័យ»

ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) ទំនងជាបាន​ទទួលស្គាល់​​ដោយប្រយោល «បរាជ័យ»របស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០។ លោកបានធ្លោយមាត់​ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងរសៀលថ្ងៃសុក្រ​ទី១៣ ...
ដំណឹង

ប្រធានសភា​អាមេរិក ប្រកាសគាំទ្រ​បេក្ខជន ចូ បៃដេន ជា​ប្រធានាធិបតី

ប្រធានសភាតំណាងរាស្ត្រ នៃសហរដ្ឋអាមេរិក អ្នកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) បានប្រកាស ក្នុងថ្ងៃចន្ទទី ២៧ ខែមេសានេះ គាំទ្របេក្ខជនប្រធានាធិបតីអាមេរិក លោក ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...