Posts by "សេក មនោរកុមារ"

តែ១៥០ម៉ែត្រប៉ុណ្ណោះ !

តែ១៥០ម៉ែត្រប៉ុណ្ណោះ !

ក្រោយពេលដែលកប៉ាលដឹកអ្នកទេសចរណ៍ ទីតានិក Titanic បានទៅបុកនឹងដុំផ្ទាំងទឹកកក ហើយធ្វើអោយមាន ការខូចខាត តូកប៉ាលដ៏ធ្ងន់ធ្ងររួចមក កប៉ាលស្នេហារបស់ លោក Jack និងនាង Rose មួយនេះ កំពុងតែបន្ទាបខ្លួនយ៉ាងសន្សឹមៗ លិចទៅក្នុងទឹក។ អ្នកដំណើរទាំងឡាយឆ្លេឆ្លា មិនដឹងថារត់ទៅឯណា បើមើលទៅឃើញតែមេឃងងឹតសូន្យឈឹង។ មានអ្នកដំណើរម្នាក់រត់ទៅរក មេបញ្ជាការដែលឈរកំសត់តែម្នាក់ឯង ក្នុងបន្ទប់កាច់ចង្កូតកប៉ាល ហើយសួរ ៖

  • អ្នកដំណើរ ៖ លោកមេបញ្ជាការ តើលោកអាចប្រាប់ខ្ញុំបានទេ ពីកប៉ាលទៅដីគោក មានចំងាយប៉ុន្មាន ដែលជិតជាងគេបំផុត ?
  • មេបញ្ជាការ ៖ តែ១៥០មែត្រប៉ុណ្ណោះ !
  • អ្នកដំណើរ ៖ អូ៎ ល្អប្រពៃណាស់ !​ ហើយលោកអាចបា្រប់ខ្ញុំបានទៀតទេថា នៅទិសខាងណា លិច កើត ជើង ឬត្បូង ?
  • មេបញ្ជាការ ៖ នៅខាងក្រោម !
  • អ្នកដំណើរ ៖ ... ???!!!
សងសឹក ... ?

សងសឹក ... ?

ពូសុខកំពុងសង់ ទីលំនៅដ្ឋានរបស់ខ្លួន ។ ថ្ងៃនេះ ដល់វេលាដែល ពូសុខត្រូវ ឡើងប្រក់ក្បឿងពីលើដំបូលផ្ទះ ហើយគាត់ប្រក់បានពាក់កណ្ដាលហើយ ។ មើលទៅគាត់ ដូចជាអសល់កំលាំងជាខ្លាំង ។ រំពេចនោះ បុរសម្នាក់ទៀតមកដល់ ក៏ហៅពូសុខពីលើដំបូលផ្ទះ អោយចុះមកជួប ។ ពូសុខចុះមកដល់ដី ដើរមកដល់ទល់មុខ​ បុរស ៗនោះក៏តាំង លើកដៃសំពះ ឡើង ។

  • បុរស ៖ ឱលោកប្អូនដ៏សបបុរស សូមដាក់ទានអោយខ្ញុំ ១០០រៀលមក ។
  • ... ???

ពូសុខអត់មាត់ អត់ករ ក៏ឡើងទៅលើដំបូលផ្ទះវិញ ។ បុរសឈរចាំនៅខាងក្រោម ដោយសង្ឃឹមថា​ ពូសុខឡើង ទៅយកលុយមកដាក់ទាន អោយខ្លួន ។​មួយនាទីក្រោយមក ពូសុខងាកមក បក់ដៃហៅបុរស ៖

  • បងឯងឡើងមកណេះ ...

ពេលបុរសឡើងមកដល់លើដំបូល នៅនឹងមុខគាត់ ពូសុខ​និយាយប្រាប់បុរស ទាំងមុខក្រហម ៖

  • អត់មានទេ !!!
ឃើញអូនមកវិញ បងអរពេក ...

ឃើញអូនមកវិញ បងអរពេក ...

បុរសម្នាក់ខ្លាចប្រពន្ធ ជាខ្លាំង មិនហ៊ានធ្វើអ្វីមួយ ដែលមិនអោយប្រពន្ធដឹងនោះទេ ។ ថ្ងៃមួយប្រពន្ធត្រូវចេញទៅផ្សារ ហើយទុកអោយបុរសនោះនៅចាំផ្ទះ ។ បុរសឃ្លានពេក មិនដឹងធ្វើម៉េច ក៏យកដំឡូងដែលខ្លួនទើបនឹងគាស់ពីរងក្រោយផ្ទះ យកទៅដុតនឹងងងើកភ្លើង ក្នុងចង្ក្រានបាយ ។ រំពេចនោះប្រពន្ធ ទំនងជាភ្លេចអ្វីមួយ ក៏ត្រឡប់មកផ្ទះវិញ ។ បុរសជាប្ដី ឃើញប្រពន្ធត្រឡប់មកវិញ ភ័យតក់ស្លុតជាខ្លាំង ហើយមិនដឹងជាយកដំឡូងទៅលាក់ឯណា ភ្លាមៗដូច្នេះ ក៏យកមកមូរដាក់ក្នុងចង្កេះខោ ។

នៅចំពោះមុខប្រពន្ធ ហើយដំឡូងវាក្ដៅខ្លាំងពេក បុរសនោះក៏តាំងលោតម្ដងទៅឆ្វេង និងម្ដងទៅស្ដាំ ។ ប្រពន្ធឃើញ ក៏សួរ ៖

  • ហេតុអី ក៏បងឯងចេះតែលោតផ្លោតៗ ម្ដងទៅណេះ ម្ដងទៅណោះ អញ្ចឹង ?
  • បង ... អ៊ឺ ... ឃើញអូនមកវិញ បងអរពេក ...
  • ???!!!
ឆែលស៊ី​ ហ៊ានអោយ ឡូរ៉ង់ ប្លង់ ១លានអ៊ឺរ៉ូ ក្នុងមួយខែ

ឆែលស៊ី​ ហ៊ានអោយ ឡូរ៉ង់ ប្លង់ ១លានអ៊ឺរ៉ូ ក្នុងមួយខែ

កាសែតប្រចាំថ្ងៃ បារាំង ​​leparisien.fr បានចេញផ្សាយថ្ងៃនេះ អំពី កិច្ចសន្យាដែលកំពុងតែធ្វើរវាង ក្រុមបាល់ទាត់អង់គ្លេស ឆែលស៊ី និងគ្រូបង្វឹកជនជាតិបារាំង លោកឡូរ៉ង់ ប្លង់​ Laurent Blanc បច្ចុប្បន្នជាគ្រូបង្វឹក របស់ក្រុមជំរើសជាតិបារាំង ។ លោកឡូរ៉ង ប្លង់ ស្ថិតនៅលើគេ នៅក្នុងការជំរើសរបស់ ក្រុមបាល់ទាត់ នៃទីក្រុង ឡុងដ៍ មួយនេះ បើប្រៀបធៀបទៅនឹង បេក្ខជនពីរនាក់ផ្សេងទៀត ។

កាសែតបានបញ្ជាក់ថា ការក្លាយខ្លួនជាគ្រូបង្វឹករបស់ ក្រុមបាល់ទាត់អង់គ្លេស គឺជាក្ដីស្រមៃរបស់ លោកឡូរ៉ង់ [...]

Le secret de la magie 1 /អាថ៌កំបាំង នៃការឆ្ពិនភ្នែក ភាគទី ១

Le secret de la magie 1 /អាថ៌កំបាំង នៃការឆ្ពិនភ្នែក ភាគទី ១

សូមអញ្ជើញតាមដានខ្សែរវីដេអូ ភាគទី ១ នេះ ដូចតទៅ ៖


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...