Posts by "សេក មនោរកុមារ"

សាវនាការកាត់ក្ដី គឹម ដកខម ថៅកែ MegaUpload ប្រហែល មិន​អាច​ធ្វើ​ទៅ​រួច

សាវនាការកាត់ក្ដី គឹម ដកខម ថៅកែ MegaUpload ប្រហែល មិន​អាច​ធ្វើ​ទៅ​រួច

ភាពមិនប្រក្រតីជាច្រើន​ ក្នុងការអនុវត្តន៍និតិវិធី ដើម្បីឈានទៅចាប់កំហុស នាយកក្រុមហ៊ុន មេហ្គាអាប់លត លោក គឹម ស្មីត Kim Schmitz ហៅ គឹម ដកខម Kim Dotcom ត្រូវបានគេរកឃើញ។ មេហ្គាអាប់លត ជាឈ្មោះបណ្ដាយគេហទំព័រ នៃការទាញយកហ្វាល់​ ឬឯកសារទាំងឡាយដ៏ល្បីមួយ ហើយគេហទំព័រនេះត្រូវបាន សហព័នស៊ើបអង្កេតរបស់អាមេរិច  FBI ចោទថាបានប្រព្រឹត្ត ធ្វើអោយមានការទាញយក ហ្វាល់ឬឯកសារ ទាំងនោះដោយខុសច្បាប់ ដែលឈានទៅដល់ ការបិតគេហទំព័រនេះ កាលពីថ្ងៃទី២០មករា ឆ្នាំ២០១២កន្លងទៅ។ រដ្ឋអាជ្ញាប្រទេសអាមេរិច ទទួលភារៈ ក្នុងការ ស៊ើបអង្កេតកិច្ចការនេះ បានចង្អុលបង្ហាញដកស្រង់ដោយ កាសែត New Zealand Herald Tribune ថា សាវនាការកាត់ក្ដី សំនុំរឿងរបស់លោក គឹម ដកខម ទំនងមិនអាចធ្វើទៅបានទេ។ នៅមុខការឃាត់ខ្លួន នាយកបណ្ដាញគេហទំព័រនេះ គេគ្មានបានរកឃើញឯកសារណាមួយ ថាបានចេញមកព្រមាននាយករូបនេះ ជាមុននោះទេ បើទោះជាច្បាប់តំរូវអោយធ្វើ [...]

ហ្គោហ្ក័ល ដាក់អោយប្រើជាផ្លូវការ សេវាកម្មផ្ទុកឯកសារ Google Drive

ហ្គោហ្ក័ល ដាក់អោយប្រើជាផ្លូវការ សេវាកម្មផ្ទុកឯកសារ Google Drive

ក្រុមហ៊ុនយក្សរបស់អាមេរិច ខាងបច្ចេកវិទ្យាវេប ហ្គោហ្គ័ល ទើបនឹងដាក់អោយប្រើប្រាស់ជាផ្លូវការ នូវសេវាកម្មមួយ សំរាប់ផ្ទុកឯកសារដែលមានរង្វាស់រហូតដល់ ៥GB ដល់អ្នកប្រើប្រាស់ទាំងឡាយ ដោយឥតគិតថ្លៃ។ នៅក្នុងសេចក្ដី ប្រកាសមួយ ផ្សាយលើប្លូងរបស់ ហ្គោហ្គ័ល លោក សាន់ដ័រ ភីនឆ័យ Sundar Pinchai អនុប្រធានផ្នែក កម្មវិធី Google Chrome & Apps បាននិយាយផ្ដើមដំបូងថា៖ «យើងសូមដាក់ជូនលោកអ្នក នៅថ្ងៃនេះ នូវសេវាកម្មឈ្មោះថា Google Drive ជាទីកន្លែងប្រមូលផ្ដុំមួយ ដែលលោកអ្នកអាចបង្កើត ចែកចាយ ធ្វើរួមគ្នា ឬរក្សាទុក នូវឯកសារអ្វីៗក៏ដោយ។ ទោះជាលោកអ្នកមានគំរោងគិតគូរពីលុយកាក់ ជាមួយនឹងអ្នករួមការងារជាមួយគ្នា ឬទោះជាលោកអ្នកមានគំរោងក្នុងការ បង្ហាញជូន ទៅអតិថិជន ជាខ្សែរវីដេអូ រូបភាព... ឬទោះជាលោកអ្នករៀបចំសិក្ខាសាលា ក៏ពីថ្ងៃនេះតទៅ លោកអ្នកអាច ធ្វើវាបានជាមួយ សេវាកម្មផ្ទុកឯកសារ Google Drive។ [...]

កំប្លែង៖ មិត្តភ័ក្រ​ដែល​ស្មោះ​ត្រង់

កំប្លែង៖ មិត្តភ័ក្រ​ដែល​ស្មោះ​ត្រង់

ប្ដីប្រពន្ធពីរគូរ កំពុងញ៉ាំបាយជាមួយគ្នា។ ដាវិតបានធ្វើធ្លាក់ស្លាព្រា បង្ខំចិត្តត្រូវអោនរើសនៅក្រោមតុ ក៏ស្រាប់តែឃើញថា ម៉ារីប្រពន្ធរបស់ ម៉ាក មិត្តភ័ក្ររបស់ខ្លួន នាងស្លៀកសំពត់ខ្លី ហើយអត់បានស្លៀកខោក្នុងទេ។ ព្រឺព្រួច ក្នុងអារម្មណ៍ជាខ្លាំង ដាវិត ក៏ខំតាំងចិត្តងើបឡើងមកលើវិញ ហើយញ៉ាំបាយដូចធម្មតា។ ពេលរូចរាល់ ដាវិតបានចេញទៅរានហាន ហើយ ម៉ារី ក៏ដើរចេញទៅតាម។ ទាំងពីរនាក់ជជែកគ្នា ៖

  • ម៉ារី៖ ពេលឯងអោនចួលក្រោមតុ ឯងបានប្រទះឃើញអ្វីមួយយ៉ាងអស្ចារ្យ មែនដែរឬទេ?
  • ដាវិត៖ ត្រឹមត្រូវហើយ គួរអោយព្រឺព្រួចទៀតផង។
  • ម៉ារី៖ អញ្ចឹងចង់ឃើញវា ជាថ្មីទៀតឬអត់?
  • គិតបន្តិច ដាវិតដាច់ចិត្តឆ្លើយ៖​ ចង់!
  • ម៉ារី៖ អញ្ចឹងវាថ្លៃ ១០០អ៊ឺរ៉ូ ក្នុងការមើលវាម្ដងទៀត!
  • គិតមើលបន្តិចទៀត ជាលើកទីពីរ ទើបដាវិតដាច់ចិត្តឆ្លើយ៖​ OK [...]
យកលោកសង្ឃ

យកលោកសង្ឃ

សុខនិងសៅកំពុងអង្គុយញ៉ាំពោតស្ងោរនៅ មាត់ទន្លេមុខវ៉ាំង។ រំពេចនោះមាននារីពីរនាក់ពាក់អាវពណ៌លឿង ជិះម៉ូតូកាត់ពីមុខ។ សុខឃើញដូច្នេះ ក៏ស្រែកបែបបញ្ឆិតបញ្ឆៀងឡើង៖

  • វើយ ញ៉ាំពោតអស់ប៉ុន្មានក៏អស់ចុះ អោយតែបានលឿង !!

នារីទាំងពីនាក់ឆ្លើយតបមកវិញ៖

  • ម៉េចក៏មិនទៅយកលោកសង្ឃទៅ !!!
  • ... ???!!!
អ្នកក្លាហ៊ានតែមួយ

អ្នកក្លាហ៊ានតែមួយ

បុរសៗខ្លាចប្រពន្ធជាច្រើន បានមកជួបជុំគ្នាដើម្បីបង្កើតជា សមាគមជួយទ្រទ្រង់អ្នកខ្លាចប្រពន្ធ។ នៅដំណាក់កាល ចុងក្រោយ បុរសទាំងនោះត្រូវការតែងតាំងមនុស្សម្នាក់ ដើម្បីធ្វើជាប្រធានដឹកនាំសមាគមនោះ។ ប្រធានសមាគម ត្រូវតែជាមនុស្សនឹងធឹង មិនចេះខ្លាចប្រពន្ធផ្ដេសផ្ដាស។ តែក្នុងចំណោមមនុស្សប្រុស ដែលមកចូលរួម ទាំងនេះ គ្មាននរណាម្នាក់ក្លាហ៊ានចេញមុខមកទទួលតួនាទីនេះទេ។ ស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់មួយសន្ទុះ ស្រាប់តែមាន សំរែកមួយស្រែកឆោឡោឡើងថា ៖

  • វើយកនយើង ប្រពន្ធៗនាំគ្នាមកហើយវើយ !!!

ពួកបុរសៗទាំងអស់លឺដូច្នេះ នាំគ្នារត់ប្រាស់អាយុតែរៀងៗខ្លួន។ នៅសល់តែបុរសម្នាក់ ដែលនៅឈរស្ងៀម​ធ្វើបើហី អត់រត់ទៅណានឹងគេសោះ។ ទាំងអស់គ្នាឃើញដូច្នោះ ក៏ទះដៃអបអរសាទរ សសើរពីវីរភាពរបស់បុរស ហើយថា​គាត់នេះហើយ​សាកសម [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...