Posts by "ដ. កែវ"

ត្រាំ គ្មាន​សិទ្ធិ​រាំងខ្ទប់​អ្នក​ប្រឆាំង នៅ​លើ​បណ្ដាញ​សង្គម​ទេ!

ត្រាំ គ្មាន​សិទ្ធិ​រាំងខ្ទប់​អ្នក​ប្រឆាំង នៅ​លើ​បណ្ដាញ​សង្គម​ទេ!

លទ្ធភាព​​នៃការបញ្ចេញប្រតិកម្ម ទៅនឹងសារបង្ហោះ របស់ប្រធានាធិបតី ដោយសរសេរជាសារឆ្លើយតប ឬសារមតិយោបល់ នៅលើបណ្ដាញសង្គម ជាពិសេសបណ្ដាញសង្គមទ្វីសធើរ (Twitter) គឺជាផ្នែកមួយ នៃការអនុវត្តសេរីភាពបញ្ចេញមតិ ដែលត្រូវបានការពារដោយវិសោធនកម្មលើកទីមួយ នៃរដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក។ នេះ ជាការសម្រេចឡើង របស់ចៅក្រមសហព័ន្ធ នៃក្រុង ញ៉ូយក អ្នកស្រី «Naomi Reice Buchwald» កាលពីថ្ងៃពុធ សប្ដាហ៍មុន។

ឬបើនិយាយមកវិញ ដោយខ្លី និងងាយយល់ បានសេចក្ដីថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នឹងរំលោភលើរដ្ឋធម្មនុញ្ញ នៃសហរដ្ឋអាមេរិក ប្រសិនណាជាលោកប្រធានាធិបតី ធ្វើការរាំងខ្ទប់ (Block) នរណាម្នាក់ ពីក្នុងចំណោមប្រិយមិត្ត រាប់លាននាក់ នៃទំព័រទ្វីសធើររបស់លោក បើគ្រាន់តែនរណានោះ សរសេរប្រតិកម្ម ទៅនឹងសាររបស់លោក ទោះជាការរិះគន់ ឬការចំអកក៏ដោយ។

អ្នកស្រីចៅក្រម បានពន្យល់ថា៖ «នៅក្នុងសំនុំរឿងនេះ គេបានស្នើសុំ [...]

ក្លិនខ្លួន​អ្នក​ដំណើរ​ម្នាក់ បាន​បង្ខំ​ឲ្យ​យន្ដហោះ​ចុះចត​បន្ទាន់

ក្លិនខ្លួន​អ្នក​ដំណើរ​ម្នាក់ បាន​បង្ខំ​ឲ្យ​យន្ដហោះ​ចុះចត​បន្ទាន់

យន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ «Transavia» បានបង្ខំចិត្តងាកចេញ ពីផ្លូវហោះហើរ និងបានចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះ «Faro» ភាគខាងត្បូង នៃប្រទេសព័រទុយហ្គាល់។ មូលហេតុដែលធ្វើ ឲ្យយន្ដហោះត្រូវសម្រេចចិត្តដូច្នេះ ដោយបណ្ដាលមកពីក្លិនខ្លួន របស់អ្នកដំណើរម្នាក់ ដែលធ្វើអ្នកដំណើរផ្សេងទៀត បានធ្លាក់ខ្លួនក្អួតចង្អោរ ជាបន្តបន្ទាប់។ នេះ បើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មាន «Le Parisien» របស់បារាំង កាលពីល្ងាចម៉ិញ។

បន្ទាប់ពីបានងើបខ្លួន ចេញពីកោះ «Canaries (ក្នុងមហាសមុទ្រអាត្លង់ទិក ខាងលិចទ្វីបអាហ្វ្រិក)» ឆ្ពោះទៅកាន់រាជធានី អាមស្ទែដាម (ហូឡង់) បុរសជាអ្នកដំណើរ​ម្នាក់ បានបំភាយក្លិនខ្លួន ដ៏ខ្លាំងពិបាកទ្រាំ ដោយទំនងជាមិនបានងូតទឹក តាំងពីច្រើនខែមកហើយ។ អ្នកដំណើរម្នាក់ បានអះអាងថា បុរសរូបនោះ ត្រូវបានក្រុមបុគ្គលិកយន្ដហោះ កំណត់អត្តសញ្ញាណ និងស្នើសុំ ឲ្យនៅក្នុងបន្ទប់ទឹកមួយរយៈ។ 

យន្ដហោះប៊ូអីញ (Boeing [...]

របៀបយក​ចិត្ត​សង្សា​របស់​ខ្លួន? មិន​បាច់​ក៏បាន!

របៀបយក​ចិត្ត​សង្សា​របស់​ខ្លួន? មិន​បាច់​ក៏បាន!

វីដេអូក្រោមចំណងជើង ថា «វិធីសាស្ត្រ ដើម្បីយកចិត្តសង្សារបស់អ្នក» ដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម ទទួលបានការចែករំលែក ដល់ទៅជាង ២០០ ០០០ដង។

តាមពិតទៅ វាមិនមែនជា​«វិធីសាស្ត្រ»​អ្វីទេ តែជាឈុតឆាកលេងសើច «បែបជ្រុលបន្តិច» និង «យ៉ាងហួសចិត្ត» ដែលត្រូវ​បុរសឈ្មោះ «Shammi» ធ្វើជាមួយមិត្តស្រីរបស់ខ្លួន ដែលជាតារាបង្ហាញម៉ូដ ជាតិអូស្ត្រាលី នាង «Sarah Reay-Young»។ ឈុតឆាក ដែលផ្ដើមធ្វើ ពីការយកស៊ុត មកបោកបំបែក នៅលើថ្ងាសនារីរូបស្អាត រហូតដល់ច្រាននាងទម្លាក់ទឹក ដោយឆ្លងកាត់តាម ការយកការ៉េមកី យកបុកកណ្ដាលមុខរបស់នាង នោះជាដើម៕

» វីដេអូ ពីឈុតឆាកនេះ 

 
រ៉ូណាល់ដូ បង្ហើប​ពី​គម្រោង​ចាកចេញ​ពីក្រុម រៀល ?

រ៉ូណាល់ដូ បង្ហើប​ពី​គម្រោង​ចាកចេញ​ពីក្រុម រៀល ?

ក្រោយពីនៅទាត់ជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) តាំងពីឆ្នាំ២០០៩មកនោះ នៅរដូវក្ដៅឆ្នាំនេះ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) មានគម្រោងចាកចេញពីក្រុមឬ? នេះ ជាអ្វីដែលខ្សែប្រយុទ្ធដ៏ល្បី របស់ក្រុមអធិរាជស បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីក្រុម រៀល បានយកជ័យជំនះ (៣-១) លើក្រុម លីវើភូល (Liverpool - អង់គ្លេស) ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» សម្រាប់រដូវកាល ឆ្នាំ២០១៧-២០១៨ នាយប់ថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន។

កីឡាករជាតិព័រទុយហ្គាល់ បានថ្លែងតាមរយៈទូរទស្សន៍អេស្ប៉ាញ «beIN Sports» ថា៖ «យើងត្រូវរីករាយនឹងជ័យជំនះ ជាមួយក្រុម រៀល (...) ប៉ុន្តែខ្ញុំនឹងចេញមកបកស្រាយ នៅថ្ងៃខាងមុខ ដើម្បីជាចម្លើយទៅកាន់អ្នកគាំទ្រ ដែលតែងតែនៅជាមួយខ្ញុំ។ ជារឿងមួយល្អណាស់ ដែលបានទាត់ នៅក្នុងក្រុម រៀល [...]

Champions League៖ ការ៉ែត ប៊ែល ដណ្ដើមជើងឯក​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​ក្រុម រៀល

Champions League៖ ការ៉ែត ប៊ែល ដណ្ដើមជើងឯក​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​ក្រុម រៀល

គ្រាប់បាល់ទាំងបីគ្រាប់ របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) រកបានដំបូងដោយកីឡាករ ការីម បេនហ្សេម៉ា (Karim Benzema) នៅនាទីទី ៥១ និងពីរគ្រាប់ទៀត រកបានដោយកីឡាករ ការ៉េត ប៊ែល (Gareth Bale) នៅនាទីទី ៦៤ និងនាទីទី ៨៣។ រីឯគ្រាប់បាល់មួយគ្រាប់ របស់ក្រុម លីវើភូល (Liverpool - អង់គ្លេស) វិញ រកបានដោយកីឡាករ សាឌីយ៉ូ ម៉ាណេ (Sadio Mané) នៅនាទីទី៥៥ ពោលគឺប៉ុន្មាននាទី ក្រោយគ្រាប់បាល់ដំបូង របស់ក្រុម រៀល។

» កីឡាករ រ៉ូណាល់ដូ លើកពានមកបង្ហាញ បើទោះជាខ្លួនរកមិនបានគ្រាប់បាល់ ក្នុងការប្រកួតលើកនេះក៏ដោយ៖

ខាងក្រោមនេះ ជាចំណុចពិសេស​ទាំងបី ដែលធ្វើឲ្យក្រុម លីវើភូល បានប្រកួតចាញ់ក្រុម រៀល នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...