Posts by "ដ. កែវ"

«ស្លៀក​ខ្លី​ពេក​លើក​នេះ អត់​ទ្រាំ​ពុំ​បាន...» សំណើច​ខ្លីៗ

«ស្លៀក​ខ្លី​ពេក​លើក​នេះ អត់​ទ្រាំ​ពុំ​បាន...» សំណើច​ខ្លីៗ

រឿងនេះ វា​ហាក់​ដូច​ជា​ស្ដែង​ណាស់ តែ​ក៏​អាណិត​មិត្ត​ខ្ញុំ​ណាស់​ដែរ ព្រោះ​មិន​គួរ​ណា​វា​ត្រូវ​រង​គ្រោះ យ៉ាង​ដូច្នេះ​សោះ។ ខ្ញុំ​បាន​ជួប​វា​ដោយ​ចៃដន្យ កាល​ពី​ម្សិល​ម៉ិញ តែ​មិត្តភ័ក្រ​ប្រុស​ខ្ញុំ​មួយ​នេះ នៅ​ពេល​នោះ មាន​អាការៈ​មិន​ស្រួល​ទេ ដោយ​នៅ​លើ​ភ្នែក និង​ថ្ពាល់​ទាំង​គូរ​របស់​វា​មាន​ស្នាម​ជាំ​ខៀវ ដូច​ជា​ទើប​នឹង​ត្រូវ​នរណា​មួយ វាយ​តប់​មក​លើ​យ៉ាង​ដំណំ​អញ្ចឹង។

ដោយ​សារ​ការ​ជួយ​ឈឺ​ឆ្អាល ខ្ញុំ​បាន​សួរ​ទៅ​វា​ថា៖

- មាន​រឿង​អ្វី​កើត​ឡើង​ណ្នឹង អា​ពួក​ម៉ាក?!

វា​បាន​ឆ្លើយ​មក​វិញ​ថា៖

- ឯងឃើញហើយ ចាំបាច់សួរអី អាមួយនេះ.. គឺដូចដែលឯងបានឃើញណ្នឹង។

- អញឃើញហើយ តែនរណាជាអ្នកធ្វើ?

- ប្រពន្ធអញ!

ភ្ញាក់ព្រើត... ចម្ងល់បានកើតឡើងកាន់តែខ្លាំង ព្រោះខ្ញុំចង់ជួយឈឺឆ្អាល ក្នុងនាមជាមិត្តភ័ក្រជាយូរយារ​មក​ហើយ។

[...]

«ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លីៗ

«ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លីៗ

ខំ​តែ​គិត​ថា ចង់​នៅ​ក្បែរ​គាត់ គ្រប់​ពេល​គ្រប់​វេលា ដើម្បី​សម្ដែង​ឲ្យ​គាត់​យល់ ពី​ការ​យល់​ចិត្ត​យល់​ថ្លើម​របស់​ខ្ញុំ ចំពោះគាត់។ នោះ​គឺ​ព្រោះ​តែ​ក្ដី​ស្នេហា​ដែល​យើង​សម្រេច​ថា នឹង​រួម​រស់​ជា​មួយ​គ្នា​ហើយ...។

នៅ​យប់​មួយ​ដែល​មាន​ការ​ប្រកួត​បាល់​ទាត់ រវាង​ក្រុម​ល្បីៗ​ពីរ... ដោយ​សារ​ឃើញ​គាត់​អង្គុយ​ម្នាក់​ឯង ខ្ញុំ​ខំ​រៀបចំ​ម្ហូប​ចំណី​បន្ដិច​បន្ដួច រួច​យក​ចូល​ទៅ​អង្គុយ​ក្នុង​សាឡុង​ជិត​គាត់ នៅ​ខាង​មុខ​កញ្ចក់​ទូរទស្សន៍ ដើម្បី​គ្រាន់​បាន​ជា​គ្នា នឹង​មើល​ការ​ប្រកួត​បាល់​ទាត់​នោះ​ផង។ អង្គុយ​មួយ​សន្ទុះ ខ្ញុំ​ចង់​ចូល​ក្នុង​អារម្មណ៍​របស់​គាត់ ដើម្បី​ដឹង​ថា​គាត់​មើល​បាល់​នេះ មាន​អត្ថន័យ​យ៉ាង​ម៉េច ហើយ​និងចង់​បង្ហាញ​ដែរ ថា​ខ្ញុំ​កំពុង​យល់ ពី​គាត់​កំពុង​គិត​ពី​អ្វី...។ ខ្ញុំ​ចាប់​ផ្ដើម សួរ​គាត់​សំនួរ​ទី​មួយ និង​បន្ត​ដោយ​សំនួរ​ទី​ពីរ... ឬ​ក៏​សួរ​សំនួរ​តែ​ម្នាក់​ឯង។

- យី [...]

ព្រះ​យេស៊ូ​គ្រឹស្ទ៍ មាន​កូន​ពីរ​នាក់​ជា​មួយ​នាង ម៉ារី ម៉ាឌឺឡេន?

ព្រះ​យេស៊ូ​គ្រឹស្ទ៍ មាន​កូន​ពីរ​នាក់​ជា​មួយ​នាង ម៉ារី ម៉ាឌឺឡេន?

តើព្រះយេស៊ូគ្រឹស្ទ៍ ពិត​ជា​មាន​កូន​ស្នង​ត្រកូល​មែន​ឬ? គ្មាន​អ្នក​កាន់​សាសនា​គ្រឹស្ទ៍​ណា​ម្នាក់ នឹក​គិត​ទៅ​ដល់​រឿង​នេះ​សូម្បី​បន្តិច​ឡើយ។ តែ​គេ​អាច​រក​ចម្លើយ ដែល​ទាក់​ទង​នឹង​សំនួរ​ដ៏​ពិបាក​នេះ​បាន បន្ទាប់​ពី​គុម្ពី​ដ៏​ចំណាស់​មួយ ត្រូវ​បាន​គាស់​ចេញ​មក​បង្ហាញ​ជូន នៅ​ក្នុង​បណ្ណាល័យ British Library នា​រាជធានី​ឡុងដ៍ ចក្រភព​អង់គ្លេស។ គុម្ពី​ដ៏​ចំណាស់​ជាង​គេ​នោះ បាន​សរសេរ​ចារ​ទុក​មក​ថា ព្រះ​យេស៊ូ គ្រឹស្ទ៍ មាន​កូន​ពីរ​នាក់។

បើតាមទស្សនាវដ្ដី Sunday Times បាន​រាយការណ៍​ថា សាស្ត្រាចារ្យ​ជំនាញ ខាង​ការ​ស្រាវ​ជ្រាវ​ផ្នែក​សាសនា​មួយ​រូប លោក បារី វីលសុន (Barrie Wilson) មក​ពី​សកល​វិទ្យាល័យ York de Toronto នៃ​ប្រទេស​កាណាដា និង​អ្នក​និពន្ធ លោក ស៊ីមឆា ចាកូបូវីក (Simcha Jacobovic) បាន​ធ្វើការ​បក​ប្រែ​គុម្ពី​នោះ ចេញ​ពី​ភាសា​ដើម អារ៉ាម៉េន ហើយ​បាន​រក​ឃើញ ពី​ការ​បក​ស្រាយ​នេះ។ [...]

ពហុ​កីឡា​ដ្ឋាន​ដែល​ល្អ​ជាង​គេ​ក្នុង​ពិភព​លោក នៅ​ឯ​ណា?

ពហុ​កីឡា​ដ្ឋាន​ដែល​ល្អ​ជាង​គេ​ក្នុង​ពិភព​លោក នៅ​ឯ​ណា?

ដាក់សម្ពោធកាល​ខែ​មិថុនា​កន្លង​ទៅ ពហុកីឡា​ដ្ឋាន​នេះ​ទើប​នឹង​ត្រូវ​បាន​ជាប់​ជា មជ្ឈមណ្ឌល​​កីឡា​ប្រចាំ​ឆ្នាំ​២០១៤ របស់​មហោស្រព​អន្តរជាតិ​មួយ ដែល​ឆ្នាំ​នេះ​រៀបចំ​ធ្វើ​ក្នុង​ប្រទេស​ស៊ាំងហ្គាពួរ ស្ដី​ពី​ស្ថាបត្យកម្ម​ពិភពលោក (World Architecture Festival)។

ជាគម្រោងស្ថាបត្យកម្មមួយ ដែល​មាន​ទំហំ​ធំ​ហួស​ពី​ការ​ស្មាន សង់​នៅ​លើ​ផ្ទៃ​​ដី​​មួយ ដែល​មិន​ជា​ធំ​ប៉ុន្មាន។ ពហុ​​កីឡា​ដ្ឋាន​ដែល​ទទួល​បាន​ទស្សនិកជន​ប្រមាណ​ជា ៥,៥ម៉ឺន​កៅអី​នេះ មាន​រាប់​បញ្ចូល​ទាំង មជ្ឈមណ្ឌល​កំសាន្ដ​​ទឹក ដែល​ទទួល​មនុស្ស​បាន​៦ពាន់​នាក់ សាល​កីឡា​ចម្រុះ​សម្រាប់​ទស្សនិកជន​៣ពាន់​កៅអី សារមន្ទីរ​ស្ដី​​​ពី​​កីឡា​មួយ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ និង​ទី​កន្លែង​សម្រាប់​អ្នក​ស្នេហា​កីឡា​ជា​ច្រើន​ទៀត (តឺនីស ជិះ​កង់...)។ ពហុ​កីឡា​ដ្ឋាន​នេះ ក៏​មាន​កន្លែង​សម្រាប់​ហាត់​ប្រាណ ថែ​រក្សា​រាង​កាយ​ដែរ ហើយ​ថែម​ទាំង​បើក​ទ្វា​២៤ម៉ោង [...]

មហាវីរក្សត្រ​ចូល​ទី​វង្គត់​ក្នុង​ព្រះជន្ម ៨៩​ព្រះ​វស្សា បើ​តាម​បស្ចឹម​លោក

មហាវីរក្សត្រ​ចូល​ទី​វង្គត់​ក្នុង​ព្រះជន្ម ៨៩​ព្រះ​វស្សា បើ​តាម​បស្ចឹម​លោក

អាយុ - និយាយឲ្យខ្លី នោះគឺ​ដោយ​សារ​តែ​ការ​ប្រកាន់ នូវ​ភាព​ប្រាកដ​និយម (ឬ​ផ្នត់​គំនិត) មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​គ្នា រវាង​សាសន៍​នា​នា នៅ​ទ្វីប​អាស៊ី​ខាង​កើត និង​បណ្ដា​សាសន៍ នៅ​បស្ចឹម​លោក។ ខាង​ក្រោម​នេះ​ជា​ការ​បក​​ស្រាយ របស់​លោក កែវ មានិត សាស្ត្រាចារ្យ​សង្គម​វិទ្យា​ដើម​កំណើត​ខ្មែរ​មួយ​រូប ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​បារាំង ហើយ​​បាន​សិក្សា​ពី​ករណី​អាយុ របស់​ជន​ជាតិ​ខ្មែរ និង​ការ​រាប់​អាយុ​របស់​ជន​ជាតិ​ច្រមុះ​ស្រួច នៅ​លោក​ខាង​លិច។

ការរាប់អាយុរបស់ខ្មែរ ជា​ការ​រាប់​តាម​បែប ចូល​ឆ្នាំ​ទី​ប៉ុន្មាន។ ឧទាហរណ៍​ថា បើ​មាន​គេ​សួរ អូន​អាយុ​ប៉ុន្មាន​ហើយ? មនុស្ស​នឹង​ឆ្លើយ​ថា ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ​ហើយ។ ការ​ឆ្លើយ​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​រាប់​អាយុ ថា​ខ្លួន​ចូល​ក្នុង​ឆ្នាំ​ទី១៨​ហើយ ប៉ុន្តែ​មិន​មែន​ជា​ការ​រាប់ តាម​បែប​បង្គ្រប់​អាយុ ឲ្យ​គ្រប់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...