Posts by "ដ. កែវ"

ឧកញ៉ា សុខ ប៊ុន អាច​ជាប់​គុក​រហូត​ដល់​៥ឆ្នាំ បើ​តាម​អ្នក​ច្បាប់

ឧកញ៉ា សុខ ប៊ុន អាច​ជាប់​គុក​រហូត​ដល់​៥ឆ្នាំ បើ​តាម​អ្នក​ច្បាប់

ទង្វើហិង្សាវាយតប់ ទាត់ធាក់ បោចសក់ ដែលត្រូវបានវីដេអូចំនួនពីរ អះអាងថា ជាការប្រព្រឹត្តិ របស់លោក​ឧកញ៉ា សុខ ប៊ុន ធ្វើទៅលើអតីតពិធីការិនីទូរទស្សន៍ កញ្ញា សាសា នោះ អាចនឹងត្រូវផ្ដន្ទាទោស ដោយក្រម​ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដោយតម្រូវឲ្យជនល្មើស ត្រូវជាប់ពន្ធនាគារ ពី២ទៅ៥ឆ្នាំ ជាមួយនឹង​សំណងជំងឺចិត្ត ផ្សេងទៀត។

លោក​មេធាវី សុក សំអឿន អតីតនាយកប្រតិបត្តិ ក្រុម​អ្នក​ច្បាប់​ដើម្បី​សិទ្ធិ​កម្ពុជា បានពន្យល់ករណីនេះ ប្រាប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ការវាយតប់ឃើញនៅក្នុងវីដេអូនោះ ជាបទបង្ករបួសស្នាម ដោយចេតនា ដែល​មានស្ថានទម្ងន់ទោស បង្កឡើងជាក្រុម (ជនបង្កមានគ្នាពីរនាក់) ហើយនេះជាបទមជ្ឈឹម (មិនមែនជា​បទ​ឧក្រិដ្ឋ)។ ប៉ុន្តែជនបង្កម្នាក់ ពីក្នុងចំណោមទាំងពីរនាក់ អាចនឹងទទួលការផ្ដន្ទាទោស ដោយច្បាប់របស់កម្ពុជា ពី២ ទៅដល់៥ឆ្នាំ។ ក្នុងករណី ដែលមានការប្រើប្រាស់អាវុធ ជាជំនួយផងនោះ ការផ្ដន្ទាទោស [...]

យក​យាន្ដ​អវកាស​ក្នុង​ភាពយន្ដ​អាមេរិក មក​សង់​ជា​អាគារ​ក្រុមហ៊ុន​

ជារឿងដែលកម្រមាន ព្រោះមនុស្សម្នាក់ ដែលមានអារម្មណ៍ឈ្លក់ នឹងរឿងភាគ ស្ដាត្រេក របស់អាមេរិក បានទប់ជើង​មិន​នឹង រហូតចង់ធ្វើរឿងនេះ ឲ្យទៅជាការពិត។ នេះជាករណីនាយកសហគ្រាស ជាតិចិនមួយរូប ដែលបានសម្រេចចិត្ត​ចំណាយ​ប្រាករាប់លាន ដើម្បីសាងសង់យាន្ដអវកាសមួយ នៅលើដី សម្រាប់ជាទីស្នាក់ការ របស់ក្រុមហ៊ុនខ្លួន។

គេហទំព័រ «Mashable» បានធ្វើសេចក្ដីរាយការណ៍ឲ្យដឹងថា យាន្ដអវកាសលើដី បានក្លាយជាទីស្នាក់ការធំ ក្នុងទីក្រុង ហ្វូចូវ (Fuzhou ភាគខាងកើតប្រទេសចិន) របស់ក្រុមហ៊ុន «NetDragon» ដែលមានជំនាញខាង អភិវឌ្ឍន៍ហ្គេម នៅតាម​អន្តរបណ្ដាញ និងកម្មវិធីកំព្យូទ័រ។ ការដ្ឋាន បានចាប់ផ្ដើមសាងសង់ដំបូង នៅក្នុងឆ្នាំ២០០៨ ហើយបានបញ្ចប់ទៅ នៅ​បួន​ឆ្នាំក្រោយមក និងបានចំណាយប្រាក់ ប្រមាណជា ១៦៩លានដុល្លា ត្រូវជា ១៤៣លានអ៊ឺរ៉ូ។

ដើម្បីឲ្យបុគ្គលិក កាន់តែមានអារម្មណ៍ ថាពួកគេធ្វើការ ក្នុងយាន្ដអាវកាសនោះ ទ្វាបិទបើកជាស្វ័យប្រវត្តិជាច្រើន [...]

«ស្ពាន​កញ្ចក់​ផ្ដាច់​ព្រលឹង» វែង​ជាង​គេ​ក្នុង​លោក!

តើស្ពានកញ្ចក់នេះ ពិតជាសម​នឹងរហស្សនាមរបស់វា «ផ្ដាច់ព្រលឹង»ឬទេ បើគេនិយាយ ពីភាពស្រៀវស្ងើបរបស់វានោះ? ស្ថិតក្នុងឧទ្យានជាតិ ឡុងហ្គាន (Longgang) ភាគនារតីនៃខេត្ត ចុងជីង (Chongqing កណ្ដាលប្រទេសចិន) ស្ពានកញ្ចក់នេះ សង់ជាលក្ខណៈថ្ពក់ខ្លួន នៅកំពស់១០១០ម៉ែត្រ លយចេញពីជញ្ជាំងភ្នំ ប្រមាណជា២៦,៦៨ម៉ែត្រ ដើម្បីទុកឲ្យអ្នកទៅ​កំសាន្ដ អាចដើរឆ្លងកាត់បាន។

តាមពិតទៅ ស្ពានកញ្ចក់នេះ មានឈ្មោះតាមសំនៀង ជាភាសាចិនហៅថា «Yuanduan» បកប្រែមកមានន័យថា «នៅ​ចុង​ពពក»។ ស្ពាននេះ មានប្រវែងវែងជាង ស្ពានកញ្ចក់ Skywalk ក្នុងតំបន់ Grand Canyon នៃសហរដ្ឋអាមេរិក។

បើតាមបុគ្គលិកបម្រើការ នៅក្នុងឧទ្យានជាតិ ឡុងហ្គាន បានឲ្យដឹង តាមសារព័ត៌មានក្នុងស្រុកមួយថា ស្ពានសម្រាប់​គយ​គន់ទេសភាព សម្រាប់អ្នកចង់បង្ក«អារម្មណ៍ស្ងើប»មួយនេះ អាចធន់នឹងខ្យល់ព្យុះ ឬការរញ្ជួយដី ដែលមានកម្រិត​ដល់​ទៅ ៨,០០ រិចស្ទ័រ៕

» សូមទស្សនារូបបន្ថែម [...]

លិខិត​ឆ្លង​ដែន ដែល​មាន​«ឥទ្ធិពល»​ជាង​គេ លើ​ពិភពលោក

លិខិត​ឆ្លង​ដែន ដែល​មាន​«ឥទ្ធិពល»​ជាង​គេ លើ​ពិភពលោក

បើគ្រាន់តែឃើញលិខិតឆ្លងដែន តើវាពិតជាបង្ហាញពីមុខមាត់ដ៏ល្អ ភាពសម្បូរហឺហារ និងឥទ្ធិពលរបស់​ប្រទេស ដែល​បាន​ចេញលិខិតឆ្លងដែនមែនឬ? មិនខុសទេ។ គេហទំព័រ «passportindex.org» បានផ្សាយ​ជា​សាធារណៈ នូវចំណាត់ថ្នាក់ របស់​ប្រទេស​ម្ចាស់លិខិតឆ្លងដែន ដែល«អាច»ធ្វើដំណើរ ឆ្លង​កាត់​ពិភពលោក ដោយ​មិន​ចាំបាច់សុំទិដ្ឋាការ។

ជាដំបូងនេះ គេមិនបានសង្ស័យអ្វីច្រើនឡើយ ព្រោះប្រទេសដែលស្ថិតនៅ ក្នុងចំណាត់កំពូលគេ គឺប្រទេស​អាមេរិក និង​អង់គ្លេស ដែលអាចឲ្យពលរដ្ឋ ដែលកាន់លិខិតឆ្លងដែន របស់ប្រទេសខ្លួន អាចធ្វើដំណើរ​ទៅ​កាន់​ប្រទេស ចំនួន១៤៧​ក្នុង​ពិភពលោក។ ចំណាត់ថ្នាក់បន្ទាប់មក គឺបារាំង អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ដែល​បាន​អនុញ្ញាត ឲ្យអ្នកកាន់លិខិតឆ្លងដែន របស់​ប្រទេសទាំងនេះ អាចធ្វើដំណើរ ទៅកាន់ប្រទេសចំនួន ១៤៥។

ចំណាត់លេខបី បានទៅលើប្រទេសអ៊ីតាលី និងស៊ុយអែត ដែលគេអាចធ្វើដំណើរ ទៅកាន់ប្រទេស​ចំនួន១៤៤ ខណៈ​លិខិត​ឆ្លងដែន [...]

កីឡា​ប្រដាល់​ ដែល​អាក្រក់​ជាង​គេ ក្នុង​លោក! (vdo)

នៅក្នុងការប្រកួត TFC លើកនេះ ជាការប្រដាល់ចំបាប់ ជាប្រវត្តិសាស្ត្រ រវាងក្រុមពីរ៖ ក្រុមមួយ មកពីប្រទេសប៉ូឡូញ ហៅកាត់ថា Psycho Fans និងក្រុមមកពីប្រទេសស៊ុយអែត ហៅកាត់ថា Wisemen។

ដើម្បីអាចប្រកាសថា ជាអ្នកឈ្នះ លុះត្រាតែនៅក្នុងក្រុមណាមួយ មានកីឡាករម្នាក់នៅឈរបាន ខណៈកីឡាករម្ខាងទៀត ត្រូវបានផ្ដួលឲ្យដេកទាំងអស់។

ប៉ុន្តែបើសិនជាប្រិយមិត្ត មើលឃើញថាកីឡាចំបាប់នេះ វាអាក្រក់ជាងអ្វីទាំងអស់នោះ តែនៅមានកីឡាមួយទៀត ដែលអាក្រក់ជាងនេះ ទៅទៀត ហៅថា Hip Show នៅក្នុងប្រទេសរ៉ូស្សី។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងយក Hip Show មកបង្ហាញ នៅក្នុងអត្ថបទផ្សាយលើកក្រោយ៕

វីដេអូផ្សេងទៀត ពីប្រដាល់ចម្លែកនេះ៖


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...