Posts by "ដ. កែវ"

«សង់​ផ្ទះ​ប្រក់​ក្បឿង ចេញ​ពី​បាត​ដៃ​ទទេ» អាច​ទៅ​រួច​ឬ​ទេ?

នៅក្នុងសម័យកំព្យូទ័រដ៏ទំនើបនេះ តើគេអាចមានលទ្ធភាពសាងសង់លំនៅដ្ឋាន ជាមួយនឹងតែបាតដៃទទេ បាន​ឬទេ? គ្មានពូថៅ គ្មានកាំបិត... គ្មានអ្វីទាំងអស់ មានតែធម្មជាតិនៅជុំវិញ តើអាចសាងសង់ ជម្រកមួយ​សមរម្យ សម្រាប់ស្នាក់អាស្រ័យបានឬទេ? យុវជនជាតិអូស្ត្រាលីម្នាក់នេះ បានបង្ហាញថាទោះ​ជាស្ថិត​ក្នុង​ស្ថានភាព​បែបណាក៏ដោយ ក៏មនុស្សនៅតែមានលទ្ធភាព អាចធ្វើការឆ្នៃប្រឌិត បង្កើតជាគេហដ្ឋានមួយ ដើម្បី​បញ្ជៀស​ខ្លួន ពីភាពហាលក្ដៅហាលភ្លៀង និងអាចមានកម្ដៅ ជួយបង្កើតភាពកក់ក្ដៅ នៅពេលធាតុអាកាស ចុះត្រជាក់​នោះទៀត។

នៅកណ្ដាលព្រៃ គ្វីនស្លេន (Queensland) នៃកោះអូស្ត្រាលី យុវជនម្នាក់នេះ បានសង់កូនផ្ទះនេះ​ឡើងជាថ្មី​ទៀត ដោយប្រើពេលជាង៣ខែ បន្ទាប់ពីខ្លួនបានសង់​កូនផ្ទះជាច្រើន លើកមុនៗ ដែលធ្វើឡើងត្រឹមតែ ពី​ស្លឹក​ឬពីចំបើងប៉ុណ្ណោះ។ ចេញពីបាតដៃទទេ យុវជនបានយកដុំថ្មមកធ្វើជាពូថៅ ហើយបានកាប់ឈើជាច្រើន​កំណាត់ ដើម្បីរៀបជាគ្រោងផ្ទះឡើង។ បន្ទាប់មក [...]

ហេតុ​អ្វី «តួអេហ្វែល» មិន​ត្រូវ​បាន​រុះរើចេញ ដូច​ការ​គ្រោង​ទុក?

ហេតុ​អ្វី «តួអេហ្វែល» មិន​ត្រូវ​បាន​រុះរើចេញ ដូច​ការ​គ្រោង​ទុក?

នៅក្នុងគម្រោងសំណង់ តួអេហ្វែល នាងចុងសតវត្សន៍ទី១៩ សាលាក្រុងប៉ារីស បានផ្តល់សម្បទានឲ្យលោក ហ្គូស្តាវ អេហ្វែល (Gustave Eiffel) ធ្វើអាជីវកម្មលើសំណង់ ដ៏ធំស្កឹមស្កៃរបស់ខ្លួន សម្រាប់រយៈពេល ២០ឆ្នាំ។ ផុតកាលកំណត់ នៃការធ្វើសម្បទានខាងលើនេះ លោក ហ្គូស្តាវ ត្រូវតែរុះរើ តួអេហ្វែល ចេញឲ្យអស់ បើ​សូម្បី​តែស្លាកស្នាមបន្តិច ក៏មិនត្រូវទុកដែរ។

ហើយបើសិនជា តួអេហ្វែល ត្រូវបានរុះរើ នៅក្រោយ២០ឆ្នាំ បន្ទាប់ពីសំណង់មហាគ្រឹះមួយនេះ ត្រូវបាន​សាង​សង់រួចមែននោះ ម្លេះសមបណ្ដាអ្នកទេសចរណ៍ ដែលមកពីគ្រប់ជ្រុយជ្រោយ នៃផែនដី ដែលមានចំនួន​ជាង​៧លាននាក់ ក្នុងមួយឆ្នាំៗ មិនបានស្គាល់ថា អ្វីទៅជានិមិត្តរូបសព្វថ្ងៃ នៃរដ្ឋធានី ប៉ារីស ប្រទេសបារាំងនោះ​ឡើយ។ ប៉ុន្តែបើកិច្ចសន្យា ត្រូវបានសម្រេចរួចរាល់ រវាងម្ចាស់ តួអេហ្វែល ដែលជាវិស្វករ ជំនាញខាង​សំណង់​ដែកដឹង លោក ហ្គូស្តាវ អេហ្វែល និងសាលាក្រុងប៉ារីសនោះ សំនួរសួរថា តើម្ដេចឡើយបានមហា​គ្រឹះ [...]

ផែនទី​ទឹក​ដី​ថ្មី​របស់ ISIS ក្នុង​គម្រោង​វាយ​​កាន់​កាប់​ពិភពលោក

ផែនទី​ទឹក​ដី​ថ្មី​របស់ ISIS ក្នុង​គម្រោង​វាយ​​កាន់​កាប់​ពិភពលោក

អ្នកសារព័ត៌មានប្រចាំឲ្យបណ្ដាញវិទ្យុ និងទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) និងជាអ្នកជំនាញ ខាងការស្រាវជ្រាវបញ្ហា​នានា ទាក់ទងអង្គការរដ្ឋអ៊ីស្លាម លោក អេនដ្រូវ ហូស្កេន (Andrew Hosken) បានសរសេរនៅក្នុងសៀវភៅ​របស់​លោក ពីគម្រោងដ៏សម្បើម នឹកស្មានមិនដល់មួយ របស់ក្រុមអង្គការភេរវកម្មនេះ ដែលមានឈ្មោះ ហៅកាត់​តាម​អង់គ្លេស ISIS និង​ហៅ​កាត់​តាម​​បារាំង EI។ សៀវភៅនោះមានចំណងជើង ជាភាសាអង់គ្លេស «Empire of Fear: Inside the Islamic State» និងជាភាសាបារាំង «Empire de la peur: à l'intérieur de l'Etat islamique» ដែលយើងអាចបកប្រែ ជាខេមរភាសាមកថា «ចក្រភពនៃភាពភ័យខ្លាច៖ រឿងរ៉ាវផ្ទៃក្នុង នៃរដ្ឋអ៊ីស្លាម»។

សៀវភៅ ដែលត្រូវបានបោះពុម្ភចេញផ្សាយ នៅចុងខែកក្កដាកន្លងទៅនេះ បានសង្កត់យ៉ាងសំខាន់ ទៅលើ​គម្រោងវិវត្តន៍ខ្លួន របស់ក្រុមអង្គការរដ្ឋអ៊ីស្លាម ដែលត្រូវបានបង្កើតដំបូងឡើយ នៅឆ្នាំ១៩៩៦ ដោយមេគំនិត (ប្រហាក់ប្រហែល នឹងស្ថាបនិកដែរ [...]

បែក​ធ្លាយ​ឯកសារ​សម្ងាត់​របស់ ISIS គ្រោង​ធ្វើ​«ភ្លើង​ឆេះ​កាល»

បែក​ធ្លាយ​ឯកសារ​សម្ងាត់​របស់ ISIS គ្រោង​ធ្វើ​«ភ្លើង​ឆេះ​កាល»

ការស៊ើបអង្កេត របស់សារព័ត៌មានអាមេរិកមួយឈ្មោះ «USA Today» ដែលត្រូវបានវិទ្យាស្ថាន​អាមេរិក ដើម្បី​ការផ្សព្វផ្សាយ​ (American Media Institute) យកមកអះអាងបន្តនោះ បានរកឃើញ ពីឯកសារ​សម្ងាត់​មួយ ដ៏​សំខាន់ និងគួរឲ្យព្រឺព្រួច របស់ក្រុមអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ហៅកាត់តាមអង់គ្លេស ISIS និង​ហៅ​កាត់​តាម​​បារាំង EI)។ បណ្ដាញសារព័ត៌មាន បានរកបានឯកសារទាំងនេះ តាមរយៈអ្នកទទួល​ខុស​ត្រូវ ជាតិ​ប៉ាគីស្ដង់​​មួយ​​រូប ដែលស្និតនឹងក្រុមតាលីបង់ នៅក្នុងប្រទេស។ នៅក្នុងសំនុំឯកសារ​ជាច្រើន​សន្លឹក​នោះ ក្រុម​យុទ្ធជន​​ស្ម័គ្រ​ប្រយុទ្ធ របស់រដ្ឋអ៊ីស្លាម បានរៀបគម្រោងការយ៉ាងលំអិត ពីយុទ្ធសាស្ត្រអនាគត​របស់​ខ្លួន ដែល​អ្នក​ផង​​ទាំង​ឡាយ​​​នឹកស្មានពុំដល់។

របាយការណ៍​របស់​សារព័ត៌មាន​ទាំង​នោះ បានសរសេរថា៖ «ឯកសារបានគិតរួចជាស្រេច ថាគម្រោងវាយ​លុក​ប្រទេសឥណ្ឌា កំពុងរៀបចំធ្វើ និងប្រមើលមើលថា ការវាយលុកមួយ ដ៏ខ្លាំងក្លា [...]

សម រង្ស៊ី៖ «ហ៊ុន សែន បាន​ប្ដូរ​ហើយ»

សម រង្ស៊ី៖ «ហ៊ុន សែន បាន​ប្ដូរ​ហើយ»

បើតាមយោបល់របស់លោក តើលោក ហ៊ុន សែន បានប្ដូរហើយ មែនឬទេ? «បាទ! ត្រឹមត្រូវហើយ ខ្ញុំ​គិត​ថាអញ្ចឹង។»

ខាងលើនេះ ជាចម្លើយរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឆ្លើយតបទៅនឹងការសាកសួរ របស់សារព័ត៌មានបារាំង ដ៏ធំមួយឈ្មោះ Liberation បន្ទាប់ពីលោក បានធ្វើដំណើរ មកដល់ប្រទេសបារាំង កាល​ពីប៉ុន្មានថ្ងៃមុន។ នៅក្នុងឃ្លាបន្ទាប់ នៃចម្លើយនោះ លោក រង្ស៊ី បានបន្តអះអាងថា៖ «នៅក្នុងចិត្តគំនិត​របស់គាត់ លោក ហ៊ុន សែន ចង់បាន​ការផ្លាស់ប្ដូរមួយ។ វ័យដ៏ជ្រេ និងសម្បជញ្ញៈ បានរំលឹកប្រាប់ថា ការក្ដាប់​អំណាចរបស់គាត់ ឈានមកដល់ ដំណាក់កាលចុងក្រោយហើយ។»

ឆ្លើយនឹងសំនួរមួយ ដែលសួរថា តើលោកបានស្ដាយក្រោយឬទេ នឹងរូបថតថតដោយខ្លួនឯង រវាងលោក និង​លោក ហ៊ុន សែន នៅក្នុងអាហារពេលល្ងាចរួមគ្នាមួយ ដែលធ្វើឲ្យអ្នកគាំទ្រលោក បានអាក់អន់ស្រពន់ចិត្ត​នោះ? លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «អត់​ស្ដាយក្រោយ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...