ត្រីបាឡែនឈ្មោលមួយក្បាល ដែលមានបណ្ដោយ ប្រវែង១៨ម៉ែត្រ និងទំងន់ ៤០តោន ត្រូវបានរកឃើញស្លាប់ នៅឆកសមុទ្របូហៃ (Bohai) ក្បែរក្រុង «Dalian» (ខេត្តលៀវនីង ភាគឦសានប្រទេសចិន)។ នេះ បើតាម​ការអះអាង របស់អាជ្ញាធរក្នុងតំបន់ ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។

ប្រភេទសត្វត្រីដ៏ធំសម្បើមដូច្នេះ កម្រត្រូវបានរកឃើញ នៅក្នុងតំបន់នេះណាស់។ ហើយត្រីមួយក្បាលខាងលើ ត្រូវបានរកឃើញស្លាប់ នៅក្នុងតំបន់ទឹករាក់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ​ចុងសប្ដាហ៍​កន្លងទៅ និងគ្មានស្លាកស្នាមរបួស នៅលើដងខ្លួនរបស់វាទេ។

មជ្ឈមណ្ឌលវប្បធម៌សាធារណៈក្រុង «Dalian» បាននិយាយថា សាកសពត្រីបាឡែនឈ្មោល ត្រូវបានបញ្ជូន ទៅកាន់ស្ថាប័នជំនាញផ្នែកជីវបច្ចេកវិទ្យា ដើម្បីធ្វើកោសល្យវិច្ច័យ មុននឹងយកទៅធ្វើជាគំរូ ក្នុងការបង្កើតរូបសំណាកប្លាស្ទិច ដើម្បីដាក់តាំងបង្ហាញ ក្នុងសារមន្ទីរ៕



You may also like

កម្ពុជា

មូលដ្ឋានទ័ពចិន៖ អាមេរិក​«ចាប់»​កម្ពុជា ឲ្យ​គោរព​ការប្ដេជ្ញា​ចិត្ត​របស់​ខ្លួន

សម្រាប់លោកសាស្ត្រាចារ្យ អៀ សុផល មកពីសាកលវិទ្យាល័យមួយ នៃសហរដ្ឋអាមេរិក បានពន្យល់ថា ការអះអាងចុងក្រោយបំផុត របស់រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ ស្វាគមន៍ការបដិសេធរបស់កម្ពុជា ចំពោះវត្តមានមូលដ្ឋានយោធាចិន នៅខេត្តព្រះសីហនុនោះ មានលក្ខណៈជាការ«ចាប់»កម្ពុជា ឲ្យត្រូវតែគោរព«ការប្ដេជ្ញាចិត្តរបស់ខ្លួន»។ ...
ដំណឹង

Covid-19៖ ចិន​ហាម​ពលរដ្ឋ​ខ្លួន បរិភោគ​សាច់សត្វ

រដ្ឋាភិបាលចិនកុម្មុយនីស្ដិ៍ បានចេញបម្រាម សម្រាប់ពលរដ្ឋទូទាំងប្រទេស ហាម«បរិភោគ​សាច់សត្វ»ព្រៃ និងបម្រាម សម្រាប់ពលរដ្ឋក្នុងតំបន់មួយចំនួន ហាម«បរិភោគ​សាច់សត្វ»ស្រុក។ ចិន ជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើន ដែលបរិភោគសាច់សត្វ ទាំងសត្វព្រៃ និងសត្វស្រុក ...
កំសាន្ដ

«តើ​សត្វ​ស្វាឪ ស៊ី​សណ្ដែកដី​យ៉ាងដូច​ម្ដេច?» សំណើច​ខ្លី

«តើ​សត្វ​ស្វាឪ …»៖ ពីរនាក់ ឪពុក​និងកូនប្រុស កំពុងដើរកំសាន្ដ នៅក្នុងសួនសត្វមួយ ហើយបានមកឈប់មើល សត្វស្វា«ឪ»ដ៏ធំ ដែល​កំពុងអង្គុយចោងហោង នៅក្នុងទ្រុងរបស់វា។ កូនប្រុស ចង់ឃើញកាយវិការ ស៊ីចំណីរបស់សត្វស្វា«ឪ» ...

Comments are closed.

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...
កំសាន្ដ

អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើង​ក្រោមដី​ដូចពលរដ្ឋ​សាមញ្ញ

រូបថតមួយសន្លឹក ដែលបង្ហាញពីលោក ហ្សង់ កាស្ដិក (Jean Castex) អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើងក្រោមដី ដូចពលរដ្ឋដ៏ទៃទៀត បានបណ្ដាលឲ្យបណ្ដាជនបារាំងទូទៅ រីករាយសប្បាយក្នុងចិត្តណាស់។ រូបថតនោះ ត្រូវបានម្ចាស់គណនេយ្យទ្វីសធើរម្នាក់ ...