Posts tagged as "sud-africain"

នែលសុន មែនឌឺឡា មេ​ដឹក​នាំ​ប្រឆាំង​ការ​ប្រកាន់​ពូជ​សាសន៍ ទទួល​មរណភាព

នែលសុន មែនឌឺឡា មេ​ដឹក​នាំ​ប្រឆាំង​ការ​ប្រកាន់​ពូជ​សាសន៍ ទទួល​មរណភាព

ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង លោក ហ្សាកូប ហ្សូម៉ា (Jacob Zuma) បានប្រកាសនូវដំណឹងដ៏រន្ធត់មួយ ស្ដីពីមរណភាពរបស់អតីតមេដឹកនាំដ៏ល្បីឈ្មោះរបស់ខ្លួន លោក នែលសុន មែនឌឺឡា នៅថ្ងៃព្រហស្បត្តិ៍ទី០៥ ខែធ្នូ ឆ្នាំ២០១៣នេះ ក្នុងជន្មាយុ៩៥ឆ្នាំ។ ជាដំណឹងដែលធ្វើឲ្យពិភពលោកទាំងមូល ញាប់ញ័រ ដោយសារតែវីរបុរសរូបនេះ បានបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយ នូវវីរភាពច្រើនរាប់មិនអស់ ក្នុងនោះមានការប្រឆាំងរបបប្រកាន់ពូជសាសន៍ និងជានិមិត្តរូបនៃអំពើល្អផ្សេងទៀត ដែលត្រូវបានមេដឹកនាំជាច្រើនក្នុងលោក យកមកធ្វើជាគំរូ​របស់ពួកគេ។


លោក នែលសុន មែនឌឺឡា អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៃប្រទេសអាហ្វ្រិកខាងត្បូង។ (រូបថត ឯកសារ)

អាហ្វ្រិកខាងត្បូង - លោក ហ្សាកូប ហ្សូម៉ា [...]

ប្រធានាធិបតី អាហ្វ្រិចខាងត្បូង នឹងរៀបការប្រពន្ធទីបួន

ប្រធានាធិបតី អាហ្វ្រិចខាងត្បូង នឹងរៀបការប្រពន្ធទីបួន

អ្នកនាំពាក្យប្រធានាធិបតី​ របស់ប្រទេសអាហ្វ្រិចខាងត្បូង បានប្រកាសថា ប្រធានាធិបតីប្រទេសនេះ លោក ហ្សាកូប ហ្សីម៉ា Jacob Zuma នឹងរៀបការប្រពន្ធទីបួនរបស់គាត់ នៅចុងសប្ដាហ៍ក្រោយនេះ នៅក្នុងគេហដ្ឋានរបស់គាត់ ក្នុងខេត្រ ក្វាហ្សូលូ ណាតាល់ KwaZulu-Natal (est)។

ទស្សនាវដ្ដីអង់គ្លេស Sunday Time បានដកស្រង់ សេចក្ដីប្រកាសរបស់អ្នកនាំពាក្យនោះថា៖ «លោកប្រធានាធិបតី នឹងភ្ជាប់ ទំនាក់ទំនងជាផ្លូវការ ជាមួយគួដណ្ដឹងរបស់គាត់ គឺនាងកញ្ញា ប៊ុងជី ងឹម៉ា Bongi Ngema នៅក្នុងពីធីអាពាហ៍ពិពាហ៍តាម ទំនៀមទំលាប់មួយ នៅចុងសប្ដាហ៍ក្រោយ»។ តាមពិតទៅនេះជាអាពាហ៍ពិពាហ៍ទី៦ហើយ របស់លោកប្រធានាធិបតី អាយុ ៧០ឆ្នាំរូបនេះ។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...