នៅវៀតណាម ស្លៀកខ្លី ដើរបង្ហាញលើយន្ដហោះ ទទួលពិន័យ

ក្រុមហ៊ុនយន្តហោះ ផ្ដល់សេវាកម្មថោកមួយ របស់ប្រទេសវៀតណាម ឈ្មោះ វៀតចេតអ៊ែរ បានរៀបចំពិធីសម្ភោធមួយ​ដោយមានការដើរបង្ហាញសម្រស់មួយ របស់នាងៗក្មេងៗ ជាមួយនឹងសំលៀកបំពាក់ខ្លីៗ។
<{$post.title}>

ក្រុមហ៊ុនយន្តហោះ ផ្ដល់សេវាកម្មថោកមួយ របស់ប្រទេសវៀតណាម ឈ្មោះ វៀតចេតអ៊ែរ បានរៀបចំពិធីសម្ភោធមួយ​ដោយមានការដើរបង្ហាញសម្រស់មួយ របស់នាងៗក្មេងៗ ជាមួយនឹងសំលៀកបំពាក់ខ្លីៗ។ អំពើនេះ ត្រូវបានអាជ្ញាធររដាក់ ទណ្ឌកម្ម។

«ជាបរិយាកាស លំហែកាយមួយ ពេលថ្ងៃឈប់សំរាកកាយ» នេះជាសំដី អះអាងរបស់អ្នកគ្រប់គ្រងក្រុមហ៊ុនវៀតចេតអ៊ែរ (VietJetAir- VJA) នេះ ដែលរំពឹងនឹកគិតថា បានរៀបចំឡើង សំរាប់អ្នកដំណើរ លើកដំបូងរបស់ខ្លួន ក្នុងជើងហោះហើរ មួយពី ទីក្រុងហូជីមីញ ទៅខេត្តញ៉ាត្រាង ដែលត្រូវបានទទួលដោយ ក្រុមនាងៗក្មេងៗ ស្អាតៗ ដោយមានសម្លៀកបំពាក់ បិតបាំងរៀងកាយ តែបន្ដិចបន្តួចប៉ុណ្ណោះ។

ក្នុងចំណាមនាងៗទាំងនោះ មាននាងកញ្ញាម្នាក់ឈ្មោះ ង៉ោ សាវ (Ngoi Sao) ជាអតីតបេក្ខនារីបវរកញ្ញាផងដែរ ដែលនាង ស្លៀកពាក់យ៉ាងខ្លីមួយ របៀបជាប្រជាជន នៅកោះហាវៃ។ ពួកនាងៗបានដើរបង្ហាញរាង នៅផ្លូវចន្លោះកណ្ដាលរបស់ យន្ដហោះ ជាមួយនឹងពន្លឹផ្លាស្សចេញពីម៉ាស៊ីនថតរូបរាប់សិប របស់អ្នកដំណើរ។ ខ្សែរវីដេអូជាច្រើន ក៏ត្រូវបានគេបង្ហោះ នៅលើបណ្ដាញអាំងទែរណែត ដែលនិយាយពីពិធីសម្ភោធ របស់ក្រុមហ៊ុនយន្ដហោះដ៏អស្ចារ្យនេះដែរ។

នៅចំពោះមុខ កម្មវិធីនេះ អាជ្ញាធរវៀតណាមបានសំរេចចិត្តប្រតិកម្មតប។ តែមិនមែនជាការសំរេចចិត្ត ក្នុងន័យទប់ស្កាត់ នឹងការប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើរ ឬក៏ទល់នឹងការស្លៀកពាក់ខ្លីជ្រុលនោះទេ តែគឺនៅក្នុងមូលហេតុមួយ ដែលក្រុមហ៊ុនយន្ដហោះបានរៀបចំការដើរបង្ហាញនេះ ដោយគ្មានការអនុញ្ញាតិ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ ប្រទេសនេះ បានផាកពិន័យក្រុមហ៊ុនក្នុងទឹកប្រាក់មួយ ប្រមាណជា ២០លានដុង (ប្រហែលជា១ ០០ដុល្លាអាមេរិក ឬ ៧៧៥អ៊ឺរ៉ូ)៕

សូមអញ្ជើញទស្សនារូបភាព និងវីដេអូខាងក្រោមនេះដូចតទៅ៖

វិដេអូ៖

-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

  • កែប្រែចុងក្រោយ: August 10, 2012
  • VietJetAir
  • Vietnam

អត្ថបទទាក់ទង


មតិ-យោបល់


ផ្សាយពាណិជ្ជកម្ម? ទូរស័ព្ទ ០៩២ ២៩៤៥៤៦