តើធ្វើដូចម្តេច ដើម្បីក្លាយជា បណ្ណារក្ខ ដ៏ល្អម្នាក់បាន?

ការចាប់យកការងារមួយនេះ គឺអាចប្រឈមនឹងការលំបាក សម្រាប់លោកអ្នក ព្រោះថា កិច្ចការងារនេះទាមទារឲ្យ លោកអ្នក ចេះល្បិចកលមួយចំនួន ដើម្បីធ្វើវាឲ្យបានល្អផងដែរ។ ប្រសិនបើលោកអ្នកបានចាប់យក អាជីពជាបណ្ណារក្ខ ហើយលោក អ្នក បែរជាភ័យខ្លាច មិនមានទំនុកចិត្តលើកិច្ចការនេះ ដូច្នេះសូមលោកអ្នកសាកល្បងអនុវត្ត តាមសេចក្តីណែនាំមួយចំនួន ដូចខាងក្រោម

ការចាប់យកការងារមួយនេះ គឺអាចប្រឈមនឹងការលំបាក សម្រាប់លោកអ្នក ព្រោះថា កិច្ចការងារនេះទាមទារឲ្យ លោកអ្នក ចេះល្បិចកលមួយចំនួន ដើម្បីធ្វើវាឲ្យបានល្អផងដែរ។ ប្រសិនបើលោកអ្នកបានចាប់យក អាជីពជាបណ្ណារក្ខ  ហើយលោក អ្នក បែរជាភ័យខ្លាច មិនមានទំនុកចិត្តលើកិច្ចការនេះ ដូច្នេះសូមលោកអ្នកសាកល្បងអនុវត្ត តាមសេចក្តីណែនាំមួយចំនួន ដូចខាងក្រោម ៖

ក. គុណសម្បត្តិដើម្បីក្លាយជាបណ្ណារក្ខដ៏ល្អម្នាក់ មានដូចជា៖

១. លោកអ្នកត្រូវព្យាយាម ត្រងយកចំណេះ ឲ្យបានច្រើនជាប្រចាំ

ព្រោះថា អ្នកអាន និងអ្នកស្រាវជ្រាវម្នាក់ៗ សុទ្ធតែចង់ដឹង ទីតាំងសៀវភៅ នៅកន្លែងណា នៅគ្រប់ពេលផ្សេងៗគ្នាទាំងអស់។ ដូច្នេះដើម្បីអាចឆ្លើយតប នឹងតម្រូវការនេះបាន លោកអ្នក ត្រូវតែរៀនសន្សំចំណេះទូទៅ ឲ្យបានច្រើនថែមទៀតជាប្រចាំ ទើប ជាការល្អ មិនតែប៉ុណ្ណោះលោកអ្នក ក៏ត្រូវសិក្សាឲ្យបាន ច្បាស់ពីទីតាំង និងផ្នែកសៀវភៅទាំងអស់ ចាប់តាំងពីសៀវភៅ ដែល និយាយ ពីសត្វរហូតទៅដល់គ្រឿងម៉ាស៊ីន ។

២. លោកអ្នកត្រូវតែមានចំណូលចិត្តអាន អាន អាន ជារៀងរហូត

ដូចក្នុងជំហានទីមួយដែរ ការអានច្រើន នឹងជួយឲ្យលោអ្នក អាចពន្យល់អ្វីៗសព្វយ៉ាងទៅដល់ បណ្ណារក្ខផ្សេងទៀត ដែល កំពុងតែ ធ្វើការបណ្តុះបណ្តាល និង ទៅដល់អតិថិជនរបស់ លោកអ្នក ដែលជាអ្នកអាន និង ស្រាវជ្រាវ ។

៣. លោកអ្នកត្រូវរៀនសូត្រពីកំហុស

ការធ្វើរបៀបនេះ ជាវិធីសាស្ត្រដ៏ល្អមួយ ប្រសិនបើលោកអ្នកធ្វើឲ្យមានកំហុសអ្វីមួយក្នុងនាមជាបណ្ណារក្ខម្នាក់ សូមកុំភ័យ ស្លន់ស្លោរឲ្យសោះ ។ ព្រោះថា នឹងមានអ្នកណាម្នាក់មកជួយលោកអ្នកជាក់ជាមិនខាន ហើយអ្វីដែលលោកអ្នកត្រូវចាំ គឺ សូម កុំធ្វើឲ្យមានកំហុសម្តងទៀតទៅបានហើយ ។

៤. សូមរៀនសូត្រពីមិត្តភក្តិ ឬក៏ពីសហការីរបស់លោកអ្នក

មិត្តភក្តិ ឬក៏សហការីរបស់លោកអ្នក អាចជាបណ្ណារក្ខម្នាក់ដែលមានបទពិសោធន៍ការងារយូរឆ្នាំជាងលោកអ្នក ដូច្នេះហើយ គឺលោកអ្នកអាចរៀនសូត្រពីពួកគេបានច្រើន ។

៥. ចូរធ្វើអន្តរកម្មជាមួយបុគ្គលិករបស់លោកអ្នកទាំងអស់

លោកអ្នកត្រូវមានសណ្តានចិត្តល្អ និង មានភាពស្និទ្ធស្នាលជាមួយពួកគេ ។ លោកអ្នកមិនត្រូវប្រើប្រាស់សំដីគំហកកំហែង ឬពាក្យគំរោះគំរើយដើម្បីបង្កើតមិត្តភាពជាមួយពួកគេឡើយ ។

ខ. សារសំខាន់ក្នុងនាមជាបណ្ណារក្ខ៖

ការងារបណ្ណារក្ខមានគុណប្រយោជន៍ច្រើនដូចខាងក្រោម៖

 • បណ្ណារក្ខជាបុគ្គលដែលវត្តមានរបស់លោកត្រូវបានទទួលស្គាល់ដោយ អ្នកអាន អ្នកប្រើប្រាស់ និង អតិថិជន។
 • បណ្ណារក្ខ គឺជាបុគ្គលដែលអាចចូលទៅជិតបាន៖ សេវានឹងមិនអាចឋិតឋេរបានយូរអង្វែងឡើយ ប្រសិនបើអតិថិជន មិនអាចទៅជិតនឹងផ្នែកបម្រើសេវាកម្មបានឡើយ កុំថាឡើយតែសេវាទល់មុខគ្នា ឬតាមសារឆ្លើយអេឡិចត្រូនិក ។
 • បណ្ណារក្ខ គឺជាបុគ្គលដែលអាចបង្កើតបាននូវសមិទ្ធិផលនានា៖ លទ្ធផល គឺជាពាក្យគន្លឹះមួយ ដែលមានន័យសេចក្តី ស្ថិតក្នុងលំដាប់ខ្ពស់ខាងសមត្ថភាពបច្ចេកទេស និង បុគ្គលិកលក្ខណៈរបស់បណ្ណារក្ខ ដែលមានដូចជា ជំនាញស្រាវ- -ជ្រាវ និង ចងក្រង ការយល់ដឹងនិងការពន្យល់ពត៌មានអំពី សៀវភៅ ការសម្របសម្រួល ឬការធ្វើឲ្យងាយស្រួលលើ ការប្រើប្រាស់ឯកសារ ឬសៀវភៅ ការធ្វើចំណាត់ថ្នាក់ និងកំណត់អត្តសញ្ញាណសៀវភៅតាមបច្ចេកទេសបណ្ណាល័យ ការគ្រប់គ្រងនិងការស្វែងរកថវិកាសម្រាប់ជួយទ្រទ្រង់សកម្មភាពបណ្ណាល័យ ការគ្រប់គ្រង និងការលើកទឹកចិត្ត បុគ្គលិក ទំនាក់ទំនងជាមួយអ្នកអាន និងដៃគូផ្តល់ជំនួយ និងការងារដែលបានកំណត់ឲ្យផ្សេងទៀត។ លទ្ធផលទាំង អស់នេះ យោងទៅរកអ្វីដែលអតិថិជនត្រូវការ ។
 • បណ្ណារក្ខ គឺជាបុគ្គលមួយរូបដែលយល់ដឹងនិងអាចគោរពបានតាមគោលការណ៍វិទ្យាសាស្ត្រប្រាំយ៉ាងរបស់ លោក រ៉នហ្កាណាថាន់ដូចជា៖
   - សៀវភៅទាំងអស់ គឺសម្រាប់ប្រើប្រាស់ ។
   - សៀវភៅទាំងអស់ គឺជាកម្មសិទ្ធរបស់អ្នកអានគ្រប់ៗរូប ។
   - ចូរជួយសន្សំពេលវេលាសម្រាប់អ្នកអាន ។
   - បណ្ណាល័យ គឺជាសរីរៈដែលមានការរីកចម្រើន ។
   - បណ្ណារក្ខ គឺជាបុគ្គលដែលស្រលាញ់ងប់ទៅនឹងកិច្ចការបណ្ណាល័យរបស់ខ្លួន ៖ការស្រលាញ់ងប់ មានអត្ថន័យថា បណ្ណារក្ខល្អម្នាក់ ព្យាយាមជានិច្ចឆ្ពោះទៅរកភាពបង្គួរ និងភាពល្មមគ្រប់គ្រាន់ បើទោះជាការងារផ្តល់សេវាមួយ ឲ្យអតិថិជនក៏ដោយ ។

គេមិនអាចទទួលបាន នូវសេវាល្អប្រសើរដោយខ្វះនូវសេចក្តីប្រឹងប្រែង ឬការងប់ងល់នឹងអ្វី ដែលពួកគេកំពុងតែធ្វើបាន ឡើយ។

គ. ក្បួនដោះស្រាយការលំបាកក្នុងនាមជាបណ្ណារក្ខ

 • លោកអ្នកត្រូវចេះញញឹមរាក់ទាក់ដាក់ភ្ញៀវជានិច្ច ។
 • លោកអ្នកត្រូវខំអានសៀវភៅឲ្យយល់ និង រៀនចងចាំអ្វីដែលបានអានឲ្យល្អ ស្របតាមដំណាក់កាល នៃសេចក្តីណែនាំ នីមួយៗ ។
 • លោកអ្នកត្រូវមានសណ្តានចិត្តល្អជានិច្ចជាមួយនឹងមនុស្សទូទៅ អាចនិយាយបានថា ត្រូវធ្វើតាមជំហាន រួសរាយ រាក់ទាក់ និង ស្និទ្ធស្នាល ។
 • មិនតឹងតែងពេកចំពោះអ្នកអានមួយចំនួនដែលជជែកគ្នាអំពីចម្ងល់លើមេរៀន ។
 • ប្រាប់អ្នកអានត្រឹមតែកាយវិកា ថា សូមស្ងាត់ស្ងៀម និង មិនត្រូវបង្កើតសម្លេង ធ្វើឲ្យរំខានដល់អ្នកអាន ផ្សេងទៀត ឡើយ។
 • មានចំណេះដឹងច្រើនទៅលើសៀវភៅ។
 • មានទំនុកចិត្តគ្រប់គ្រាន់ ក្នុងការផ្តល់យោបល់ ដល់អ្នកអាននូវសៀវភៅអ្វី ដែលពួកគេគួរអាន ។ ព្រោះថា ប្រសិនបើ លោកអ្នកចូលចិត្តអានសៀវភៅណាមួយ នោះអ្នកផ្សេងទៀតមិនប្រាកដថា ចូលចិត្តអានដូចលោកអ្នកឡើយ ។
 • មានអំណត់អត់ធន់ខ្ពស់៖ ព្រោះថា ធ្វើការងារជាបណ្ណារក្ខ គឺមិនមែនជាការងារមួយ ដែលមានសកម្មភាពរស់រវើក ដូចការងារផ្សេងទៀតឡើយ ។ ជាក់ស្តែង រយៈពេលស្ទើរតែពេញមួយថ្ងៃ លោកអ្នកតែធ្វើកំណត់ចំណាំលើសៀវភៅ និងសួរដេញដោល ឬតាមរកទារអ្នកដែលមិនទាន់សងសៀវភៅ ។

ឃ. ប្រការគួរប្រុងប្រយ័ត្ន

 • លោកអ្នកមិនត្រូវគេងនៅក្នងការិយាល័យទេ ។

ច. សម្ពាធការងារ

 • ធ្វើការច្រើនម៉ោង ។
 • នៅវក់វីតែនឹងឯកសារ ។
 • ត្រូវធ្វើទំនាក់ទំនងច្រើនជាមួយអ្នកអាន ។
 • អាចធ្វើការនៅពេលវិស្សមកាល ។

សំនួរ
១. តើបណ្ណារក្ខ គឺជាអ្វី? លោកមានភារកិច្ចធ្វើអ្វីខ្លះ?
២. តើបណ្ណារក្ខសម័យថ្មីត្រូវមានភារកិច្ច និងសមត្ថភាពកម្រិតណាទើបល្អ?
៣. តើការងារជាបណ្ណារក្ខមានគុណប្រយោជន៍ និង ផលលំបាកអ្វីខ្លះ?
៤. នៅក្នុងពិភពលោក តើមានប្រទេសណាខ្លះដែលឲ្យតម្លៃខ្ពស់ទៅលោកការងារបណ្ណារក្ខ?
៥. តើនៅប្រទេសកម្ពុជាមានការឲ្យតម្លៃដល់បណ្ណារក្ខកម្រិតណា?
៦. តើកម្ពុជាគួរមានគោលនយោបាយបែបណាខ្លះ ដើម្បីជម្រុញឲ្យការងារបណ្ណារក្ខ ក៏ដូចជាការងារខាងអំណាន មានការ ចម្រើនជឿនលឿនទៅមុខ?

---------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
Crédit photo : marellewochicam.blogspot.fr

ឯកសារពិគ្រោះ៖
១) អាសយដ្ឋានពត៌មាន ជាភាសាខ្មែរ ( វិទ្យុអាស៊ីសេរី និង វិទ្យុបារាំងអន្តរជាតិ)
២) សៀវភៅ និងឯកសារ​បរទេស

ពាក្យគន្លឹះ
១. បណ្ណារក្ខ ឬបណ្ណារក្ស អ្នកថែទាំរក្សាទុកនូវសៀវភៅ ឯកសារ សាស្ត្រា គម្ពីរ ក្បួនខ្នាតផ្សេងៗ អ្នកកាន់កាប់បណ្ណាល័យ ។ អ្នកចេះក្បួនប្រើប្រាស់សៀវភៅ អ្នកធ្វើចលនាសៀវភៅ អ្នកឲ្យតម្លៃ ខ្ពស់ទៅលើការប្រើប្រាស់សៀវភៅ។
២. បណ្ណាល័យ មានន័យថា ផ្ទះឬទីកន្លែងសម្រាប់តម្កល់ទុកនូវសៀវភៅ គម្ពីរ ក្បួនច្បាប់ផ្សេងៗ
៣. បណ្ណាធិការ អធិការនៃសារពត៌មាន អ្នកកាន់កាប់ឬទទួលខុសត្រូវខាងកាសែតឬទស្សនាវដ្តីផ្សេងៗ ។
៤. បណ្ណាគារិក អ្នកកាន់កាប់បណ្ណាគារ ម្ចាស់បណ្ណាគារ បណ្ណាគារិកា ម្ចាស់បណ្ណាគារស្រី ។
៥. បណ្ណាគារ ផ្ទះជាវឬលក់សៀវភៅ សាស្ត្រា ក្បួន ច្បាប់ ។
៦. កវី អ្នកប្រាជ្ញដែលចេះតែងឆន្ទ កាព្យឃ្លោង អ្នកប្រាជ្ញខាងសំដី ។
៧. សាលារៀន ឬសាលាបង្រៀន មន្ទីរសម្រាប់បង្រៀនវិជ្ជា រោងរៀន ។
៨. សិស្សានុសិស្ស សិស្សតូចសិស្សធំ ។
៩. សិស្ស អ្នករៀនចំណេះពីគ្រូ អ្នកដែលគ្រូត្រូវបង្ហាត់បង្រៀន ឬត្រូវប្រៀនប្រដៅ ។
១០. សិស្សវត្ត សិស្សដែលរៀនក្នុងវត្ត ។
១១. សិស្សសាលា សិស្សដែលរៀនក្នុងសាលារាជការ ។
១២. សិស្សសូត្រ ឬសិស្សសូធ្យ សិស្សរបស់លោគ្រូសូត្រ ។
១៣. និស្សិត អ្នកដែលនៅក្នុងនិស្ស័យគេ អ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូ ។
១៤. បញ្ញាវន្ត អ្នកមានប្រាជ្ញា ។
១៥. សៀវភៅ ប្រជុំក្រដាសដែលដេរកាត់ស្រេចមានទំហំនិងកម្រាស់តាមការប្រកប មានក្របពីខាងក្រៅ សម្រាប់ប្រើការសរសេរកត់ត្រា ឬដែលសរសេរ ដែលបោះពុម្ពហើយ ។
១៦. គម្ពីរ សាស្ត្រា ច្បាប់ ធម្មវិន័យដែលរួមដោយពួក ដោយប៉ែក ដោយខ្សែ ។
១៧. សាស្ត្រាទេសន៍ ឈ្មោះសាស្ត្រាស្លឹករឹត ដែលចារធម៌ទេសនាផ្សេងៗ ដូចជាមហាវេស្សន្តរជាតក ទសជាតក ជាដើម ។
១៨. សាស្តា ឬសាស្តាចារ្យ គ្រូ គ្រូប្រៀនប្រដៅ គ្រូប្រដៅសាសនា អាចារ្យជាគ្រូប្រៀនប្រដៅ ។
១៩. និពន្ធ តែងឡើង ចងក្រង រៀបរៀង


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments