Whitney Houston វិស្នី ហ៊ូស្តុន ត្រូវ​បាន​រក​ឃើញ​ស្លាប់ ក្នុង​បន្ទប់

Whitney Houston វិស្នី ហ៊ូស្តុន ត្រូវ​បាន​រក​ឃើញ​ស្លាប់ ក្នុង​បន្ទប់

ជាដំណឹងដែលធ្លាក់មកដល់គួរអោយរន្ធត់​ និងធ្វើអោយរំជួលពិភពលោក គឺ Whitney Houston វិស្នី ហ៊ូស្តុន ស្ដេចចំរៀង pop ស្រី ជនជាតិអាមេរិកស្បែកខ្មៅ ត្រូវបានគេរកឃើញស្លាប់ នៅថ្ងៃសៅរិ៍ម្សិលមិញ វេលាម៉ោង 15h55 ម៉ោងនៅ Los Angeles (0h55 នៅបារាំង​ និង 06h55 នៅស្រុកខ្មែរ ថ្ងៃនេះ)។

ម្ចាស់បទ I will always love you ដែលល្បីពេញទាំងពិភពលោក បានលាចាកលោក នៅក្នុងបន្ទប់សណ្ឋាគារ Bevery Hilton,  Los Angeles​ ដែលគាត់ជួលស្នាក់នៅ ខណៈដែលគាត់ត្រូវបានអញ្ជើញអោយចូលរួម ក្នុងរាត្រីស្រមោរសរមួយ នៅមុនការប្រគល់ពានរង្វាន់ Grammy Awards ដ៏ធំមូយ ។ ដំណឹងត្រូវបានផ្សព្វផ្សាយ តាម ទូរទស្សន៍ និងកាសែត ហើយ បានបង្កអោយមាន ភាពរំជួលចិត្តយ៉ាងខ្លាំងមួយ ក្នុងចំណោមអ្នកគាំទ្រ ស្ដេចចំរៀង pop ស្រី រូបនេះ។ គេបានមកជួបជុំគ្នា​ភ្លាមៗ នៅនឹងមុខ សណ្ឋាគារ ជាមួយនឹងទៀនក្នុងដៃម្នាក់មួយៗ ហើយតាមដានយ៉ាង យកចិត្តទុកដាក់ ពត៌មាន តាម ទូរទស្សន៍ និងកាសែត [...]